ចាន់ សូវ៉េត៖ ជនរងគ្រោះនឹងគ្រាប់កាំភ្លើង«ពិត»ចំក្បាល ជាអ្នកឈរមើលប៉ុណ្ណោះ
ពលរដ្ឋកម្ពុជាស្លូតត្រង់មួយរូបបានស្លាប់ ហើយជិត១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំពើហឹង្សាមួយ ដែលបានផ្ទុះឡើងសារជាថ្មីទៀត នៅយប់ថ្ងៃទីអាទិត្យទី១៥ខែកញ្ញានេះ នៅចំណុចស្ពានអាកាសក្បាលថ្នល់ បន្ទាប់ពីការប៉ះទង្គិចមួយ កាលពីរសៀលថ្ងៃដដែល នៅមុខវត្តឧណ្ណាលោម ក្នុងថ្ងៃដំបូងនៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានប្រកាសរំសាយជាបណ្ដោះអាសន្នតាំងពីព្រលប់មកនោះ។
ជនរងគ្រោះ ដែលត្រូវបានក្រុមអ្នកជួយសង្គ្រោះសាកល្បងដាស់ឲ្យដឹងខ្លួន។ (រូបថត ហ្វេសប៊ុក)
ទីក្រុងប៉ារីស - មន្ត្រីអង្គការសង្គមស៊ីវិលដែលបានតាមដានហេតុការណ៍នេះ បាននិយាយថា យុវជនអាយុជិត៣០ឆ្នាំ ដែលត្រូវបានបាញ់ស្លាប់ ដោយគ្រាប់កាំភ្លើងពិត របស់កងកម្លាំងអាជ្ញាធរនោះ គ្រាន់តែជាអ្នក«ឈរមើល»ប៉ុណ្ណោះ។ [...]