
បាត់ឆ្កែច្រើនថ្ងៃ... ដល់ពេលរកឃើញ យំព្រោះក្លាយជា«ឆ្កែខ្វៃ»
មិនមែនគ្រប់ជនជាតិវៀតណាម សុទ្ធតែចូលចិត្តបរិភោគ សាច់ឆ្កែទាំងអស់នោះទេ។ ដូចនៅក្នុងហេតុការណ៍នេះ ដែលយ៉ាងហោចណាស់ ក៏មានក្មេងស្រីតូចម្នាក់ រស់នៅក្នុងតំបន់ខាងជើង នៃប្រទេសវៀតណាម ដែលស្រឡាញ់សត្វឆ្កែរបស់ខ្លួន រហូតនាងស្រែកយំយ៉ាងខ្លាំង បន្ទាប់ពីបានឃើញសព របស់មិត្តសម្លាញ់«ស្លាប់រស់»របស់នាង ត្រូវបានគេយកទៅ«ខ្វៃ»។
ផ្លាវ័រ (Flower) ជាឈ្មោះរបស់សត្វឆ្កែ ដែលមានអាយុ៣ឆ្នាំ ហើយបានរស់នៅអស់រយៈពេលច្រើនឆ្នាំ ជាមួយនឹងកុមារីម្នាក់នេះ បើសូម្បីតែពេលលេង គេង ឬពេលញ៉ាំបាយក៏ដោយ។ ប៉ុន្តែការទាក់ពង្រាត់ យកវាចេញទៅ ហាក់ដូចបានមកបំបែកបេះដូង របស់ម្ចាស់ស្រីតូច ធ្វើឲ្យមានទុក្ខព្រួយឥតល្ហែសោះឡើយ។ នាងតូច ថែមទាំងបានបន់ស្រន់មេឃដី ក្នុងរយៈពេលនៃការបាត់ខ្លួនឆ្កែ ឲ្យធ្វើយ៉ាងណា រកឃើញឆ្កែរបស់នាងមកវិញ។
ប៉ុន្មានសប្ដាហ៍ក្រោយមក ដំណឹងពី ផ្លាវ័រ បានធ្លាក់មកឲ្យម្ចាស់តូចដឹង [...]