ខួបទី៦២ នៃបុណ្យឯករាជ្យជាតិពីអាណានិគមបារាំង របស់កម្ពុជា
«ព្រះរាជពិធីបុណ្យឯករាជ្យជាតិ» ត្រូវបានប្រារព្វធ្វើឡើង ជារៀងរាល់ឆ្នាំ ក្នុងថ្ងៃទី៩ វិច្ឆិកា។ សម្រាប់ឆ្នាំ២០១៥នេះ ព្រះរាជពិធីបុណ្យឯករាជ្យជាតិនេះ ក៏ត្រូវបានប្រារព្ធឡើង ក្រោមព្រះរាជាធិបតី ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា និងជាព្រះរាជតំណាង នៃអង្គព្រះបរមរតនកោដ្ឋ។
ក្រៅពីអង្គព្រះមហាក្សត្រ នៅមានឥស្សរជនសំខាន់ៗ មួយចំនួនទៀត ដូចជាលោក ហេង សំរិន ប្រធានរដ្ឋសភា, លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី, លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបណ្តាមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត របស់រដ្ឋាភិបាលកម្ពុជា។
វត្តមានតំណាងរាស្រ្តនៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ រួមមានលោក អេង ឆៃអៀង ប្រធានគណកម្មការទី១ នៃរដ្ឋសភា , លោក ម៉ៅ មុន្នីវ៉ាន់, អ្នកស្រី លី ស្រីវីណា និងសមាជិកព្រឹទ្ធិសភា មកពីគណបក្ស សម រង្ស៊ី មានលោក យូ ស៊ុនហេង ជាដើម។ [...]