កែ សុវណ្ណរតន៍ គ្រោងហៅរដ្ឋមន្ត្រីបួនរូបទៀត ឲ្យចូលមកបំភ្លឺនៅរដ្ឋសភា
នៅចំពោះអ្នកសារព័ត៌មានច្រើននាក់ នាវិមានរដ្ឋសភា លោកស្រី កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ឋជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី(គណៈកម្មការទី៨) នៃរដ្ឋសភា បានធ្វើចំណាប់អារម្មណ៍ពិសេសទៅលើសិទ្ធិ«ស្រ្តី» ដែលមានភាពធ្លាក់ចុះ ក្នុងការគាំពារពីសំណាក់មន្រ្តី នៃក្រសួងសា្ថប័នពាក់ព័ន្ធក្នុងរដ្ឋាភិបាល។
តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិរូបនេះ បានបញ្ជាក់ថា សុខភាពស្រ្តីជាកត្តាចំបង ដែលត្រូវយកចិត្តទុកដាក់ និងការពារ ដូចជាការជម្រុញឲ្យមានការអនុវត្តអនុសញ្ញាស្តីពីការទប់ស្កាត់ និងការរើសអើងលើស្រ្តី និងអំពើហិង្សាលើស្រ្តី និងការចាប់ស្រ្តីដាក់ពន្ធនាគារជាដើម។ លោកស្រីនឹងសហការជាមួយស្ថាប័នចំនួនបួន ក្នុងការពង្រឹងការអនុវត្តច្បាប់ ជាមួយប្រទេសដទៃ [...]