អាដហុក៖ ការចាប់រំលោភនៅកម្ពុជា មានតួលេខកើនឡើង
លោក ធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក បានលើកឡើងថា ឆមាសទីមួយឆ្នាំ២០១៥ ស្រ្តីនៅកម្ពុជា កំពុងប្រឈមមុខ នឹងការ«រំលោភសេពសន្ថវៈ» មិនថាក្មេង ចាស់នោះឡើយ។ បទល្មើសសេពសន្ថវៈនោះ រួមមាន១៣១ករណី។ ក្នុងនោះ ជនរងគ្រោះជាកុមារី អាយុក្រោមប្រាំឆ្នាំ មាន៥ករណី, កុមារីអាយុក្រោម១០ឆ្នាំមាន៣២ករណី, និងស្រ្តីអាយុក្រោម១៨ឆ្នាំមាន៦៣ករណី។ ជាមួយគ្នានេះ ស្រ្តីចាប់ពីអាយុលើ១៨ឆ្នាំឡើង មាន៣១ករណី ហើយករណីរំលោភរួចសម្លាប់ មានចំនួន៣ករណី រំលោភបូកមាន៦ករណី និងរំលោភជនពិការ មាន១៥ករណី។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៥ ខែសីហានេះថា ប្រធានសមាគមសិទ្ធិមនុស្ស អាដហុក បានបញ្ជាក់ទៀតថា ករណីទាំងអស់ខាងលើនេះ កើតឡើងបណ្តាលមកពីការធ្លាក់ចុះ នូវក្រមសីលធម៌របស់នៃអ្នកទាំងនោះ ការងប់ងុលនឹងគ្រឿងស្រវឹងថ្នាំញៀន ដែលបណ្តាលឲ្យមានហិង្សាមួយ កើតឡើង ដែលក្នុងនោះ រួមមានហិង្សាក្នុងគ្រួសារជាដើម។
[...]