របបរាជានិយមនៅកម្ពុជា ជា«ទឹកនៅទើលើស្លឹកឈូក»?
រូបភាពមួយចំនួន របស់តំណាងរាស្រ្តគណបក្សប្រឆាំងលោក សុន ឆ័យ ក្នុងវេទិការសាធារណៈ ដែលបានរៀបចំឡើងដោយ ចលនាអំណាចពលរដ្ឋខ្មែរ របស់លោកសួន សេរីរដ្ឋា នៅតាមបណ្តារដ្ឋនានា នៃសហរដ្ឋអាមេរិក និងប្រទេសកាណាដានោះ បានរងការចោទប្រកាន់ថា ជាការឃុបឃិតចង់«រំលាយរាជានិយម»។ រូបភាពទាំងនេះ ត្រូវបានបកស្រាយ ដោយស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា និងត្រូវបានចុះផ្សាយនៅលើគេហទំព័រ របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ទ្រង់គ្រងរាជបល្ល័ង្គ ក្នុងរាជាណាចក្រទីពីរនៃកម្ពុជា។
ចំពោះបញ្ហាថា «រំលាយ ឬការពាររបបរាជានិយមនៅកម្ពុជា»នោះ គួរស្វែងយល់ថា តើការការពាររបបរាជានិយម ត្រូវអនុវត្តតាមវិធីណាខ្លះ? និងទង្វើរបែបណា ដែលអាចចាត់ទុកថា [...]