មានការអភិវឌ្ឍន៍តាមជនបទ? តែពលរដ្ឋនៅតែធ្វើចំណាកស្រុក!
ការអះអាងពីរយ៉ាង បានលើកឡើងបញ្ច្រាសគ្នា រវាងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងមន្ត្រីគណបក្សប្រឆាំង ជុំវិញបញ្ហានៃការស្តារឡើងវិញ នូវកិច្ចយកចិត្តទុកដាក់ដល់ការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋតាមជនបទ ជៀសវាងការធ្វើចំណាកស្រុក។
បន្ទាប់ពីជំនួបសួរដេញដោល កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ជាមួយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនោះមក តំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម បានថ្លែងទៅកាន់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវគិតគូរបង្កើនជីវភាពរស់នៅ របស់ពលរដ្ឋនៅតាមស្រុកស្រែចំការ ឲ្យបានសមរម្យ ជាមួយនឹងកិច្ចអភិវឌ្ឍន៍ ក្រោមការយកចិត្តទុកដាក់លើប្រយោជន៍ប្រជាពលរដ្ឋជាធំ។ នោះទើបអាចទប់ស្កាត់ និងបញ្ជៀសការធ្វើចំណាកស្រុក របស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ [...]