Posts tagged as "Kem Ley"

កែម ឡី និយាយ​ពី​បុរស​អាវ​ស​ចិត្ត​ខ្មៅ មាន​ដំបៅ​យួន​ពេញ​ខ្លួន

កែម ឡី និយាយ​ពី​បុរស​អាវ​ស​ចិត្ត​ខ្មៅ មាន​ដំបៅ​យួន​ពេញ​ខ្លួន

សារខ្លីតែមានន័យជ្រៅ របស់លោក កែម ឡី បានបង្ហោះចេញ ពីទំព័រផ្លូវការរបស់លោក នៅយប់ថ្ងៃ​ព្រហស្បត្តិ៍ ​ទី២៦ ខែ​ឧសភា ឆ្នាំ២០១៦ ថ្ងៃ​ដែល​មាន​ព្រឹត្តិការណ៍ នៃការប៉ុនប៉ង​ចាប់ខ្លួន លោក កឹម សុខា អនុប្រធាន (សព្វ​ថ្ងៃ​ជា​ប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ពីសំណាក់កងកម្លាំងប្រដាប់ដោយអាវុធ (ធុនធ្ងន់) សឹង​គ្រប់​ដៃ នៅ​តាម​ដង​ផ្លូវ​ព្រះ​នរោត្ដម និងនៅនឹងទីស្នាក់ការកណ្ដាល គណបក្សសង្គ្រោះជាតិ។ សាររបស់លោក កែម ឡី បាន​សរសេរ​អម​ទៅនឹងរូបថតព្រាលៗមួយសន្លឹក ដែលបើគេអាចទាយបាន (ពីឆ្វេងមកស្ដាំ) មានរូបលោក កែម ឡី ខ្លួន​ឯង - លោក កឹម សុខា - លោក ឡៃ ម៉ុងហៃ - លោក ប៉ុល ហំម និងមនុស្សម្នាក់ទៀត មិន​ស្គាល់​ឈ្មោះ។

សាររបស់លោក មានអត្ថន័យទាំងស្រុងដូចតទៅ៖

«រងើកភ្លើងតូចមួយ ដែលគ្រាន់តែទុកចោល ក៏អាចរលត់ជាស្ថាពរបានដែរ។ ប៉ុន្តែដោយសារតែបុរស​អាវស​ចិត្ត​ខ្មៅ ចូលចិត្តបោះកន្ទុយបារី តាមខ្យល់ខែចែត្រ [...]

កែម ឡី៖ CPP មាន​លទ្ធភាព​ឈ្នះ​និង​បន្ត​កាន់​អំណាច ប្រសិន​បើ...

កែម ឡី៖ CPP មាន​លទ្ធភាព​ឈ្នះ​និង​បន្ត​កាន់​អំណាច ប្រសិន​បើ...

ប្រសិនជាលោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម តែងធ្វើការវិភាគ ទៅលើព្រឹត្តិការណ៍សង្គម និង​នយោបាយ​ថ្មីៗ​នោះ តែលោកក៏បានឆ្លៀតឱកាស ដើម្បីធ្វើការវិភាគ ទៅលើយុទ្ធសាស្ត្រ​ដ៏សំខាន់មួយចំនួន ដែលធ្វើ​ឲ្យ​​គណបក្ស​​ប្រជាជន​កម្ពុជា មានលទ្ធភាពនឹងឈ្នះឆ្នោត ហើយនៅបន្តកាន់អំណាច តទៅមុខទៀត។ នៅក្នុង​សំណេរ​​​មួយ នៅ​លើ​ទំព័រ​ផ្លូវការ​របស់​លោក អ្នកស្រាវជ្រាវរូបនេះ បានលើកឡើង​ជាសេចក្ដីផ្ដើម ថាលទ្ធភាព​នោះ​​អាច​​ទៅ​រួច លុះ​ត្រា​តែ​គណបក្ស​​កាន់​អំណាច​សព្វថ្ងៃ ធ្វើកំណែទម្រង់ ទៅលើវប្បធម៌បុគ្គល វប្បធម៌ស្ថាប័ន និង​​ភាព​​ជា​អ្នកដឹកនាំ​បើក​ចំហ តម្លាភាព គណនេយ្យភាព ទំនួលខុសត្រូវសង្គមខ្ពស់ តាមបែប​ប្រជាធិបតេយ្យ​ពិត និង​​ជំរុញ​​ឲ្យមាន​ការ​ចូលរួម ពី​សំណាក់​ពលរដ្ឋ ឲ្យបានពេញលេញ និងសកម្ម។

តែផ្ទុយទៅវិញ ក្នុងករណីមិនអាចផ្លាស់ប្តូរ (ឬកែទម្រង់) ខ្លួនឯងបានទេ នោះមានន័យថា គណបក្ស​មួយ​នេះ កំពុង​រង់ចាំ​ឲ្យគេផ្លាស់ប្តូរឲ្យ [...]

ហ៊ុន សែន៖ ពណ៌​អី​ក៏​ដោយ កុំ​តែ​បដិវត្តន៍​ពណ៌

ហ៊ុន សែន៖ ពណ៌​អី​ក៏​ដោយ កុំ​តែ​បដិវត្តន៍​ពណ៌

ពាក្យ«ពណ៌» មិនបាន​ធ្វើឲ្យរដ្ឋាភិបាល​កម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គេងលក់​បិទ​​ភ្នែក​​យ៉ាង​សុខ​ស្រួល​នោះ​ឡើយ។ ជាពិសេស លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា​ខ្លួន​លោក តែង​បាន​លើក​ពីករណីនេះជាញឹកញាប់ នៅក្នុងការថ្លែងជាសាធារណៈ ថា​នឹង​ធ្វើការ​​ទប់​​ស្កាត់ ទោះ​ជា​នៅ​ក្នុង​តម្លៃ​ណា​ក៏ដោយ មិនឲ្យមានបដិវត្តន៍«ពណ៌»​កើត​ឡើង​នៅ​កម្ពុជា បានជា​ដាច់ខាត។

ការថ្លែងចុងក្រោយបង្អស់ របស់លោក ហ៊ុន សែន ទាក់ទងនឹងបដិវត្តន៍«ពណ៌» បានធ្វើឡើង​ក្នុងព្រឹក​ថ្ងៃ​អង្គារ ទី១០ ខែ​ឧសភានេះ នាពិធីចែកសញ្ញាប័ត្រ ដល់និស្សិតវិទ្យាស្ថានឯកជនមួយ កណ្ថាល​រាជធានី ភ្នំពេញ និង​នៅ​ក្រោយ​មួយ​ថ្ងៃ ពី​យុទ្ធនាការ​«ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ» ឬ​ហៅ​ម្យ៉ាង​ទៀត យុទ្ធនាការ«ស្លៀកពាក់ខ្មៅ» ដែល​រៀបចំ​ឡើង​តាម​បែប​សន្តិវិធី ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង [...]

ហ៊ុន សែន បាន​ស្នើ កឹម សុខា ឲ្យ​ធ្វើ​បក្ស​ប្រហារ​ទម្លាក់ សម រង្ស៊ី?

ហ៊ុន សែន បាន​ស្នើ កឹម សុខា ឲ្យ​ធ្វើ​បក្ស​ប្រហារ​ទម្លាក់ សម រង្ស៊ី?

អ្នកសារព័ត៌មាន របស់វិទ្យុសម្លេងអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ បានបង្ហើបពីព័ត៌មាននេះ ដោយ​ស្រង់​ប្រភព​ពី​អ្នក​ប្រើប្រាស់​​បណ្ដាញសង្គម ហើយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ខ្លួន​លោក ក៏និយាយ​ថា លោក​បាន​ទទួល​​ព័ត៌មាននេះដូចគ្នា តែលោកមិនធ្វើការអះអាង ថាជាការពិត ឬយ៉ាងណានោះទេ។

លោក ច័ន្ទបុត្រ បានឲ្យដឹងថា អ្នកប្រើប្រាស់ហ្វេសប៊ុក បានបញ្ជូនសារមកប្រាប់លោក ថានៅមុន​ការ​បង្ហោះ​ខ្សែ​​អាត់​សម្លេង​ជា​ច្រើន ដែលសារព័ត៌មានជាច្រើន បានចោទប្រកាន់​ជាសម្លេងរបស់លោក កឹម សុខា អនុប្រធាន (សព្វ​ថ្ងៃ​ជា​ប្រធាន​ស្ដីទី) គណបក្សសង្គ្រោះជាតិ និងស្ត្រីធ្វើសក់មួយរូប ឈ្មោះ ខុម ចាន់តារាទី ហៅ​ស្រី​មុំ​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅលោក កឹម សុខា ឲ្យធ្វើ«បក្សប្រហារ» ដោយ​ប្រកាស​ខ្លួន ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស និងទាត់លោក សម រង្ស៊ី ចោល។ ប៉ុន្តែដោយ​សារ​លោក កឹម សុខា មិន​ព្រម [...]

កែម ឡី៖​ របប​កាន់​អំណាច​សព្វ​ថ្ងៃ ជិត​ដួល​រលំ​និង​កំពុង​ដក​ចង្កា​មាន់

កែម ឡី៖​ របប​កាន់​អំណាច​សព្វ​ថ្ងៃ ជិត​ដួល​រលំ​និង​កំពុង​ដក​ចង្កា​មាន់

«វាអាចដែរ» ដែលមុននឹងស្លាប់ ត្រូវដកចង្កាមាន់សិន សម្រាប់របបកាន់អំណាច នៅក្នុងប្រទេសកម្ពុជាសព្វ​ថ្ងៃ ដែលកំពុងរងការចោទប្រកាន់ថា បានយកការចាប់ចង មកធ្វើជាដើមទុននយោបាយ និងហាក់​ដូចជា​កំពុងអនុវត្ត​យ៉ាង​ច្រើន តាម​ទ្រឹស្ដី​ខ្មែរ​ក្រហម ស្ដីពី«កង់ប្រវត្តិសាស្ត្រ កំពុងវិលទៅមុខ ហើយបើហ៊ាន​លូក​ដៃ​ដាច់​ដៃ លូក​ជើង​ដាច់​ជើង លូកក្បាលដាច់ក»។ នេះជាការថ្លែងឡើង របស់អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី។

តបទៅនឹងការសាកសួរ របស់វិទ្យុសម្លេងអាស៊ីសេរី ជុំវិញពការចាប់ចង មន្ត្រីការពារសិទ្ធិមនុស្ស យក​ទៅ​ឃុំ​ក្នុងពន្ធនាគារ​ក្នុង​ពេល​ថ្មីៗនេះ លោក កែម ឡី បានលើកយកករណី នៅក្នុងប្រទេសជាច្រើនផ្សេងទៀ់ត មក​ពន្យល់ ដូច​ជា​ករណី​របស់​​អតីត​ប្រធានាធិបតី សូហារតូ របស់ប្រទេសឥណ្ឌូនេស៊ី អតីតប្រធានាធិបតី ម៉ាកូស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...