សង្គមស៊ីវិលចំនួន៣៖ ចាប់ឈូក បណ្ឌិត ឲ្យបានមុនបោះឆ្នោត ឬបន្តនិទណ្ឌភាព?
អង្គការសង្គមស៊ីវិលបានធ្វើការទាមទារ ដោយជម្រុញឲ្យរដ្ឋភិបាលចាប់ខ្លួនលោក ឈូក បណ្ឌិត តាមអំណាចសាលក្រមរបស់តុលាការខេត្តស្វាយរៀង ឲ្យបានមុនការបោះឆ្នោត ខណៈដែល ឈូក បណ្ឌិត នៅបន្តមានសេរីភាព បើទោះជាតុលាការបានចេញសាលក្រម ឲ្យចាប់ខ្លួនជាងមួយខែហើយក្តី។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ (រូបថត CD)
សេចក្តីថ្លែងការណ៍រួម របស់អង្គការសង្គមស៊ីវិលចំនួនបី ដែលចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣នេះ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះករណីលោក ឈូក បណ្ឌិត។ ពួកគេស្នើដោយទទូច ឲ្យរដ្ឋភិបាលចាំបាច់ត្រូវនាំខ្លួន ឈូក បណ្ឌិត ដាក់ពន្ធនាគារ តាមអំណាចសាលក្រមរបស់តុលាការខេត្តស្វាយរៀង និងត្រូវឲ្យលោក ឈូក បណ្ឌិត បង់សំណងជម្ងឺចិត្តជូនកម្មការនីរងគ្រោះ តាមសាលក្រមផងដែរ។
សេចក្តីថ្លែងការណ៍ដដែលនេះ [...]