Posts tagged as "Ouvrier Khmer"

តំណាង​សហជីព៖ ផ្ទុះ​ហិង្សា ព្រោះ​អាជ្ញាធរ​បង្ខំ​កម្មករ​ឲ្យ​ចូល​ធ្វើ​ការ​វិញ (vdo)

តំណាង​សហជីព៖ ផ្ទុះ​ហិង្សា ព្រោះ​អាជ្ញាធរ​បង្ខំ​កម្មករ​ឲ្យ​ចូល​ធ្វើ​ការ​វិញ (vdo)

តំណាងកម្មករ និងជាមន្ត្រីសហជីពមួយរូប ដែលចូលរួមក្នុងការតវ៉ាទាមទាររបស់កម្មករ នៅលើផ្លូវជាតិលេខបួន បានថ្លែងថា អំពើហិង្សាបានកើតឡើងសារជាថ្មី រវាងអាជ្ញាធរនិងកម្មករ ​ហូតដល់មានការបង្ក្រាបដ៏សាហាវ​នោះ គឺដោយសារ​តែអាជ្ញាធរបានបង្ខំក្រុមកម្មករ ដែលមិនពេញចិត្តនឹងការតម្លើងប្រាក់ខែតិចតួច ១០០ដុល្លា​ក្នុង​មួយខែ ឲ្យចូល​រោង​ចក្រ​ធ្វើការវិញ។ នៅក្នុងព្រឹត្តិការណ៍បង្ក្រាបនោះ សេចក្ដីរាយការណ៍ផ្សេងទៀតបានឲ្យដឹងថា ក្រុម​កម្មករយ៉ាងតិច ១០នាក់ ត្រូវបានឃាត់ខ្លួន ហើយក្នុងចំណោមនោះ មានមេដឹកនាំសហជីពម្នាក់ផង។


លោក វ៉ន ពៅ ប្រធានសមាគមន៍​សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅក្នុងការតវ៉ារបស់លោក ជាមួយកម្មករ។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - តាមសម្តីលោក សរ កំសាន្ត [...]

រ៉ុង ឈុន អំពាវនាវ​ឲ្យ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​លើ​រដ្ឋាភិបាល

រ៉ុង ឈុន អំពាវនាវ​ឲ្យ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​លើ​រដ្ឋាភិបាល

បើទោះជាមានការព្រមានជាបន្តបន្ទាប់ពីរដ្ឋាភិបាលក៏ដោយ ក៏លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហាក់ដូចជាព្រងើយកន្កើយ ទៅនឹងការព្រមានទាំងនោះ ហើយ​ថែម​ទាំងបន្តការទាមទារមានទ្រង់ទ្រាយធំជាងមុនទៀត។ ការទាមទារធំជាងមុន ក៏ព្រោះតែលោក រ៉ុង ឈុន មិន​ត្រឹមតែ​រក្សាជំហរទាមទារ ប្រាក់ខែគោល១៦០ដុល្លារអាមេរិកដល់កម្មករនោះទេ គឺថែមទាំងលើកឡើង ពីការទាម​ទារប្រាក់​ខែគោលដល់មន្រ្តីរាជការ និងគ្រូបង្រៀនឲ្យបានមួយលានរៀលផងទៀត។


លោក រ៉ុង ឈុន (ខាងស្ដាំ) ឡើងលើដំបូលរថយន្ដ ថ្លែងទៅកាន់ក្រុមកម្មករ នៅមុខក្រសួងការងារ។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិការងារ - ក្នុងសេចក្តីអំពាវនាវរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ [...]

គ្មាន​ភាគ​ហ៊ុន​ខ្យល់​និង​អំពើ​ពុក​រលួយ​ កម្មករ​នឹង​ទទួល​បាន​១៦០​ដុល្លា?

គ្មាន​ភាគ​ហ៊ុន​ខ្យល់​និង​អំពើ​ពុក​រលួយ​ កម្មករ​នឹង​ទទួល​បាន​១៦០​ដុល្លា?

បើគេចង់រកដំណោះស្រាយជូនកម្មករ គេពិតជាអាចរកបាន។ នោះគឺត្រូវលប់បំបាត់អំពើពុករលួយ សូកប៉ាន់ក្រោម​តុ និងបំបាត់ចោលនូវភាគហ៊ុន«ខ្យល់» ដែលភាគហ៊ុនទាំងនោះ គ្រាន់តែឈរជាជំហរឲ្យរោងចក្រ តែអង្គុយចាំ​យក​តែប្រាក់ចំណេញពីរោងចក្រមកវិញ។ នេះជាការលើកឡើង របស់មន្ត្រីអង្គការសង្គមស៊ីវិលមួយរូប ដែលធ្វើការ​ស្និត​នឹងសំនុំរឿង ជាពិសេសទាក់ទងនឹងសិទ្ធិកម្មករ។


ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។  (រូបថត MONOROOM.info/O.Vary)

វិបត្តិការងារ - ការតម្លើងប្រាក់ខែ១៦០ដុល្លា នៅជាបញ្ហាដែលស្មុកស្មាញ ពិបាកក្នុងការដោះស្រាយ រហូតមកទល់​ពេលនេះ។ ក្រុមកម្មករដែលកំពុងធ្វើបាតុកម្ម-កូដកម្ម [...]

រ៉ុង ឈុន៖  ការ​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល ជា​ការ​រំលោភ​សិទ្ធ​កម្មករ

រ៉ុង ឈុន៖ ការ​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល ជា​ការ​រំលោភ​សិទ្ធ​កម្មករ

«រាជរដ្ឋាភិបាល មិនអាចប្រើកម្លាំង និងចាប់បង្ខំគេឲ្យយល់ព្រមនោះទេ។ បើរដ្ឋាភិបាលធ្វើការចាប់បង្ខំយ៉ាងដូច្នេះ នោះជាការរំលោភសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរ ដល់កម្មករនិងសហជីពយើងខ្ញុំហើយ។» នេះជាការលើកឡើង​របស់​លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា ឆ្លើយតប​ទៅ​នឹងលិខិតគម្រាមមួយ ដែលចេញដោយរដ្ឋមន្រ្តីក្រសួងការងារកាលពីថ្ងៃទី៣០ ខែធ្នូ មួយថ្ងៃមុននេះ។

វិបត្តិការងារ - សូមរម្លឹកថា កាលពីថ្ងៃ ៣០ខែធ្នូ ទីស្តីការគណៈរដ្ឋមន្ត្រី ដោយតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន [...]

រ៉ុង ឈុន៖ បើ​​រដ្ឋាភិបាល​​ចាប់​​ខ្លួន​​ប្រធាន​សមាគម​ គឺ​ជីក​រណ្តៅ​កប់​ខ្លួន​ឯង

រ៉ុង ឈុន៖ បើ​​រដ្ឋាភិបាល​​ចាប់​​ខ្លួន​​ប្រធាន​សមាគម​ គឺ​ជីក​រណ្តៅ​កប់​ខ្លួន​ឯង

ឆ្លើយបតទៅនឹងការព្រមានរបស់រដ្ឋាភិបាល ថានឹងប្តឹងទៅតុលាការចំពោះសកម្មភាព របស់សហជីពមួយចំនួន ដែលបានកំពុងដឹកនាំបាតុកម្មទាមទារ តម្លើងប្រាក់ឈ្នួលជាមួយកម្មករ ប្រធានសហភាពសហជីពកម្ពុជា និងជា​ប្រធានសមាគមគ្រូបង្រ្គៀនកម្ពុជាឯករាជ្យបាន បានលើកឡើងថា អ្វីដែលសហជីពបានធ្វើគឺជាសិទ្ធិសេរីភាព ហើយបើរដ្ឋាភិបាលពិតជាចាប់ខ្លួនប្រធានសហជីព ឬប្រធានសមាគម នោះមានន័យថារដ្ឋាភិបាល​កំពុងជីក​រណ្តៅ​កប់ខ្លួនឯង។

បញ្ហាសង្គម - លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រ្គៀនកម្ពុជាឯករាជ្យ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី៣១ ខែធ្នូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...