អ្នកតវ៉ាបន្តដាក់ញត្តិឲ្យដោះលែង ខណៈជន២១នាក់ធ្វើកូដកម្មអត់បាយ
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ សម្ព័ន្ធសហជីពកម្មករ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី រួមទាំងព្រះសង្ឃបានបន្តនាំគ្នាជួបជុំដើម្បីដាក់ញ្ញតិ តាមស្ថានទូតបរទេសនិងក្រសួងមន្ទីរនានាទៀត ដើម្បីទាមទារឲ្យដោះលែងជនសង្ស័យទាំង២១នាក់។
ក្រុមសកម្មជនពីសហគមន៍បឹងកក់ តវ៉ាឲ្យមានការដោះលែងជនដែលត្រូវចាប់ខ្លួន២៣នាក់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
សិទ្ធិ - នៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៤នេះ សម្ព័ន្ធសហជីពកម្មករ ព្រមទាំងសកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី បានជួបជុំគ្នាជាថ្មីទៀតនៅព្រះអង្គដងកើរ មុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ព្រមទាំងដាក់ញត្តិតាមស្ថានទូតបរទេស និងក្រសួងរដ្ឋាភិបាល [...]