វិបត្តិឧបទ្វីបកូរ៉េ៖ បាន គីមូនឲ្យជជែកគ្នា ចន ឃែរី ថារបបកុម្មុយនីស«នឹងដួលរលំ»
អគ្គលេខាធិការនៃអ.ស.ប. លោកបាន គីមូន (Ban Ki-moon) បានអះអាងថា ការសាកល្បងនុយក្លេអ៊ែរចុងក្រោយបំផុត របស់កូរ៉េខាងជើង ការគម្រាម និងកាយវិការបង្កហេតុទាំងឡាយ របស់ប្រទេសនេះ បានជម្រុញឲ្យសហគមន៍អន្តរជាតិ យល់ស្របគ្នា ដាក់កំណត់មិនចង់ឲ្យរបបកុម្មុយនីសដែលកំពុងតែឯកោស្រាប់ ក្លាយជារដ្ឋនុយក្លេអ៊ែរ។
ការហ្វឹកហាត់យោធា របស់កងទ័ពកូរ៉េខាងត្បូង។ (រូបថត Reuter)
លោក បាន ដែលមានដើមកំណើតពីប្រទេសកូរ៉េខាងត្បូង បានប្រកាសក្នុងសន្និសិតកាសែត នៅថ្ងៃពុធទី១៧ខែមេសានេះ ថាស្ថានភាពនៅឧបទ្វីបកូរ៉េ នឹងអាចប្រែប្រួលបានយ៉ាងឆាប់រហ័សជាទីបំផុត។ លោកបានបង្ខំប្រទេសទាំងអស់ នៅក្នុងតំបន់ ឲ្យបង្កើនការខំប្រឹង ក្នុងវិស័យការទូតរបស់ខ្លួន ដើម្បីបន្ថយភាពតានតឹង និងបញ្ជៀសនូវការគិតខុស ឬវិន្និច្ឆ័យលំអៀងទាំងឡាយ [...]