Posts tagged as "WWF"

អ៊ឺរ៉ុប ដាក់​កម្ពុជា​ក្នុង​«បញ្ជីខ្មៅ» ហាម​ការ​នាំ​ចូល​ត្រី

អ៊ឺរ៉ុប ដាក់​កម្ពុជា​ក្នុង​«បញ្ជីខ្មៅ» ហាម​ការ​នាំ​ចូល​ត្រី

គណកម្មាការអ៊ឺរ៉ុប បានស្នើសុំទៅបណ្ដារដ្ឋជាសមាជិក ឲ្យចាត់វិធានការផ្នែកពាណិជ្ជកម្មមួយ ប្រឆាំងប្រទេសកម្ពុជា ដោយលែងឲ្យមានការនាំចូលត្រី ពីប្រទេសក្រីក្រមួយនេះ ដោយសារតែគណកម្មការអ៊ឺរ៉ុប បានរកឃើញថា ប្រទេស​កម្ពុជាបានទទួលបរាជ័យ ក្នុងការទប់ស្កាត់ពីការនេសាទខុសច្បាប់។ ជាការហាមឃាត់មួយ ដែលបានប៉ះពាល់​ទៅ​ដល់​ពាណិជ្ជកម្មនាំចេញ របស់ប្រទេសកម្ពុជា។ តែមន្ត្រីជំនាញជលផលកម្ពុជា បានចាត់ទុកថាការហាម​ឃាត់​នេះ មិនបានប៉ះពាល់អ្វីធ្ងន់ធ្ងរទេ។


រូបភាពជំនួស ស្ដីពីការនេសាទត្រី ដែលមានលក្ខណៈហួសប្រមាណ។ (រូបថត Wikipedia)

បទល្មើសនេសាទ - ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) បានផ្សាយឲ្យដឹងថា គណ​កម្មការ​សហគមន៍​អឺរុប បាន​ដាក់បញ្ចូលប្រទេសកម្ពុជា ជាមួយនឹងប្រទេសពីរទៀត (ហ្គីណេ [...]

សត្វ​រមាស​ដ៏​កម្រ​ចុង​ក្រោយ​គេ របស់​ប្រទេស​ម៉ូហ្សំប៊ិក ត្រូវ​​បាន​សម្លាប់

សត្វ​រមាស​ដ៏​កម្រ​ចុង​ក្រោយ​គេ របស់​ប្រទេស​ម៉ូហ្សំប៊ិក ត្រូវ​​បាន​សម្លាប់

សត្វរមាសចុងក្រោយគេ មកពីម៉ូហ្សំប៊ិក ទំនងជាត្រូវបានបាញ់សម្លាប់ ដោយព្រានប្រម៉ាញ់ខុសច្បាប់មួយក្រុម។


សត្វរមាសម៉ូហ្សំប៊ិក ប្រភេទសត្វដ៏កម្រមួយរបស់សកលលោក។ (រូបថត ds-lands.com)

នាយកឧទ្យានព្រំដែនចម្រុះ រវាងប្រទេសម៉ូហ្សំប៊ិក ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសហ្សីមបាវ៉េ បាននិយាយ​ទាំង​សោក​ស្ដាយថា សត្វដែលនៅសល់ចុងក្រោយគេនេះ ត្រូវបានសម្លាប់។

ចំនួនសត្វរមាសដ៏កម្រនេះ ត្រូវបានរងនូវការសម្លាប់យ៉ាងរង្គាល តាំងពីមួយសតវត្សន៍មកហើយ ដោយទើបតែមានការ​អភិរក្សមកវិញមួយចំនួន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ តែការរស់រានមានជីវិតត្រឡប់មកវិញនេះ ទំនងជាមិនមាន​ភាពជាក់លាក់អ្វីឡើយ។

នាយកឧទ្យាន លោក អង់តូនីញ៉ូ អាបាការ (Antonio Abacar) បានសម្ដែងការព្រួយបារម្ភ [...]

កម្ពុជា៖ បុព្វហេតុ​គ្មាន​ទីបញ្ចប់ ដើម្បី​សង្គ្រោះ​«ផ្សោត» ​​នៅ​ក្នុង​ទន្លេ​មេគង្គ

កម្ពុជា៖ បុព្វហេតុ​គ្មាន​ទីបញ្ចប់ ដើម្បី​សង្គ្រោះ​«ផ្សោត» ​​នៅ​ក្នុង​ទន្លេ​មេគង្គ

ត្រីផ្សោតពីរក្បាល បានពន្លេចខ្លួនឡើង ប្រលែងទឹកនៅលើទន្លេមេគង្គ ក្នុងខេត្តក្រចេះ ប្រទេសកម្ពុជា ធ្វើអោយអ្នក​ទេសចរណ៍ ដែលរងចាំទស្សនាត្រីផ្សោតទាំងនេះ មានសេចក្ដីសប្បាយរីករាយយ៉ាងខ្លាំង។ ប៉ុន្តែទៅអនាគត មិន​ប្រាកដថា មងអួននេសាទដ៏ប្រល័យ អាចនឹងទុកអោយប្រភេទត្រីដ៏កម្រនេះ មានជីវិតបានយូរដល់ពេលណានោះទេ។


សត្វត្រីផ្សោត។

ដើម្បីការពារ«ប្រភេទត្រី» ដែលមានយ៉ាងកម្រមួយនេះ កាណូតឈើមួយចំនួន បានជិះត្រួតពិនិត្យនៅជុំវិញ​តំបន់​ដែលគេ​តែងតែឃើញ ពពួកផ្សោតចេញមកលោតលេងកំសាន្ដ នៅខេត្តក្រចេះ។ សកម្មភាព ដែលបានបង្ហាញពីការខំប្រឹងថែរក្សា ត្រី«ដូហ្វាំងទឹកសាប»ទាំងនេះ រួមនឹងទប់ស្កាត់ផងដែរ នូវរាល់បទល្មើសទាំងឡាយ។

តែនៅឆ្ងាយពីនេះ តែប៉ុន្មានគីឡូម៉ែត្រ [...]

រក​ឃើញ​សត្វ​ថ្មី ១២៦​ប្រភេទ​ នៅ​អាស៊ី​អាគ្នេយ៍ ជុំវិញ​តំបន់​មេគង្គ

រក​ឃើញ​សត្វ​ថ្មី ១២៦​ប្រភេទ​ នៅ​អាស៊ី​អាគ្នេយ៍ ជុំវិញ​តំបន់​មេគង្គ

សត្វប្រជៀវ ប៊េហ្សេប៊ុដ ពស់មានភ្នែក ដូចកែវពេជ្រចរណៃ ត្រីខ្វាក់រស់នៅក្រោមដី សត្វកង្កែបចេះច្រៀង ... ទាំងនេះជាប្រភេទសត្វ​ ដែលគេទើបនឹងរកឃើញថ្មីៗទៀត នៅជុំវិញតំបន់ តាមបណ្ដោយដងទន្លេមេគង្គ។


ប្រភេទសត្វពស់ ដែលគេទើបនឹងរកឃើញនៅវៀតណាមខាងត្បូង និងនៅកម្ពុជា។ រូបថត WWF។

ដូចជារៀងរាល់ឆ្នាំ អង្គការមូលនិធិពិភពលោក សម្រាប់ធម្មជាតិ (World Wide Fund for Nature ឬ WWF)  បានចេញរបាយការណ៍​របស់ខ្លួននៅឆ្នាំនេះ ស្ដីពីប្រភេទសត្វដែលទើបនឹងរកឃើញថ្មី នៅជុំវិញតំបន់ តាមដងទន្លេមេគង្គ។ ជាគម្រោងទី៥ ដែលមានឈ្មោះ​ថា «សត្វពិភពចម្លែក» បានបង្ហាញពី ១២៦ប្រភេទផ្សេងទៀត  រកឃើញនៅឆ្នាំ២០១១កន្លងទៅ។   អង្គការនេះ ក៏បានរកឃើញកន្លង​មករួចមកហើយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...