ធម្មយាត្រាប្រឆាំងនឹងទំនប់វារីអគ្គីសនីដនសាហុង ត្រូវបានហាមឃាត់
ធម្មយាត្រាដែលមានបំណងអប់រំ ដល់ប្រជាពលរដ្ឋឲ្យយល់ដឹង ពីផលប៉ះពាល់ពីការសាងសង់ទំនប់វារីអាគ្គីសនី ដនសាហុង ប្រទេសឡាវ និងទទូចឲ្យបញ្ឈប់ការសាងសង់ ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម ធ្វើការហាមឃាត់ ដោយអះអាងថា មិនមានគោលការណ៍ពីថ្នាក់លើ។
ផែនទីបង្ហាញពីទីកន្លែង ដែលត្រូវសង់ទំនប់វារីអគ្គិសនី ដនសាហុង។ (រូបថតផ្ដិតពីផែនទីហ្គូហ្គ័ល)
សិទ្ធិ - លោកយុក សេងឡុង ប្រធានគ្រប់គ្រងកម្មវិធី របស់អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៣១ ខែមីនា នេះ សមត្ថកិច្ចខេត្តកំពង់ចាម បានហាមឃាត់មិនឲ្យអង្គភាពរបស់លោក [...]