«ពលករចំណាកស្រុកច្រើន ធ្វើឲ្យកម្ពុជារីកចម្រើន»
តើនរណាម្នាក់ ដែលចង់ចេញ ទៅរករបរទទួលទាន នៅក្រៅប្រទេស ឆ្ងាយពីភូមិស្រុកដើមកំណើត ពីឪពុកម្ដាយបងប្អូនរបស់ខ្លួននោះ? ចម្លើយដែលអាចទទួលយកបាន ឬអាចយល់ ពីអារម្មណ៍នេះបាន លុះត្រាតែម្ចាស់ចម្លើយរូបនោះ ធ្លាប់ធ្វើចំណាកស្រុក ឬមានអ្នកជិតដិតរបស់ខ្លួន ធ្លាប់បានចាកចេញ ទៅធ្វើការនៅឯបរទេស។ ដូច្នេះហើយ ឱកាសដែលផ្ដល់ឲ្យពលករចំណាកស្រុកទាំងនោះ អាចវិលត្រឡប់ មកកាន់ទឹកដីភូមិកំណើតវិញ ពិតជាមានតម្លៃធំធេង មិនអាចស្មានដល់ឡើយ។
សូមទស្សនាវីដេអូខាងក្រោមនេះ ដែលត្រូវបានគណនីហ្វេសប៊ុកមួយ ផ្តិតយករូបភាព និងយកមកបង្ហោះ នៅក្នុងថ្ងៃទី៦ ខែមេសានេះ នៅច្រកច្រកព្រំដែនអន្តរជាតិដូង កម្ពុជា-ថៃ ដែលអ្នកស្រុកនិយមហៅថា ច្រកឡែម ក្នុងខេត្តបាត់ដំបង។ វីដេអូដដែលនេះ ក៏ត្រូវបានសារព័ត៌មានក្នុងស្រុកមួយ យកមកផ្សាយបន្តដែរ ជាមួយនឹងពាក្យពេជន៍ ធ្វើអត្ថាធិប្បាយបន្ថែមថា៖ [...]