បក្សប្រឆាំងកម្ពុជា ស្នើរបបយោធាថៃអនុគ្រោះដល់ពលករខ្មែរ
ឆ្លើយតបនឹងយុទ្ធនាការបោសសំអាត កម្មករខុសច្បាប់ នៅប្រទេសថៃ គណបក្សប្រឆាំងកម្ពុជា បានអះអាងថានឹងធ្វើការស្នើជាផ្លូវការនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ នេះ ដល់របបយោធាថ្មី កំពុងគ្រប់គ្រងអំណាចនៅប្រទេសថៃ គម្បីអនុគ្រោះដល់ពលករកម្ពុជា ផ្អែកលើគោលការណ៍មនុស្សធម៌។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)
ការងារ- ដោយសំអាងថា ជាថ្នាក់ដឹកនាំគណបក្សនយោបាយ ដែលទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅចំពោះមុខពលករកម្ពុជា ដែលទើបបញ្ជូនត្រលប់ពីប្រទេសថៃ បានថ្លែងថាគណបក្សសង្រ្គោះជាតិ នឹងផ្ញើលិខិតជាផ្លូវការទៅកាន់ប្រមុខដឹកនាំយោធាថៃ [...]