Posts tagged as "Hun Sen"

ហ៊ុន សែន៖ សម រង្ស៊ី នឹង​មិន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ មួយ​ជីវិត

ហ៊ុន សែន៖ សម រង្ស៊ី នឹង​មិន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ មួយ​ជីវិត

«មើលអ្នកក្លាហាន សូមអញ្ជើញ! ទ្វារចំហរហើយ!» នេះជាសំដីចំអក របស់លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី-​ប្រធាន​​គណបក្សប្រជាជនកម្ពុជា តបទៅ​លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅមួយថ្ងៃ បន្ទាប់​ពីបុរសខ្លាំងកម្ពុជារូបនេះ បានលុបចោលនូវបទបញ្ជា ដែលហាមប្រាម​ក្រុមហ៊ុន​យន្ដហោះ មិនឲ្យដឹក​មេ​ដឹកនាំ​​ប្រឆាំង​ត្រឡប់ចូល​កម្ពុជាវិញ។ លោកនាយករដ្ឋមន្ត្រី នៅបានអះអាងទៀតថា លោក សម រង្ស៊ី នឹងមិន​អាច​ត្រឡប់​​មក​​កម្ពុជា​​វិញ អស់មួយជីវិត ដោយសារ«គុក» នៅរង់ចាំលោក។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧​នេះ លោក ហ៊ុន សែន បានថ្លែងថា៖ «ពីមុន​ខ្ញុំគិត​សុវត្ថិភាពលោក (លោក សម រង្ស៊ី) តែឥឡូវដោយ​សារ​លោក​ថា​មក​ភ្លាម ខ្ញុំក៏អុកភ្លាមដែរ។ អត់ទាន់បាន ១០ម៉ោងផង ប្តូរចិត្តថាអត់មកទេ។ អ៊ីចឹង បានក្នុងបទអត្ថាធិប្បាយ​បិទ​កន្ទុយ​ចុងក្រោយ​របស់ខ្ញុំ [...]

រដ្ឋាភិបាល​លុប​ចោល​បម្រាម​ហាម​ សម រង្ស៊ី វិល​មក​កម្ពុជា​វិញ​

រដ្ឋាភិបាល​លុប​ចោល​បម្រាម​ហាម​ សម រង្ស៊ី វិល​មក​កម្ពុជា​វិញ​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​-ប្រធានគណបក្សប្រជាជនកម្ពុជា បាន​បញ្ជា​ឲ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លុប​ចោល​​លិខិត ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដែល​បញ្ជាឲ្យ​ទប់ស្កាត់ ការវិលត្រឡប់ចូលកម្ពុជាវិញ របស់​លោក​​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ បើតាមលិខិតមួយ របស់លោក តឹករ៉េត សំរេច រដ្ឋ​លេខា​ធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានផ្ញើរជូន នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​​ជាតិ និង​​នាយ​​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ នេះ​។​

លិខិត​«ជម្រាបជូន»នោះ ដែលមកដល់ដៃអ្នកសារព័ត៌មាន ក្នុងថ្ងៃដដែល បានយោងតាម​បទបញ្ជា​ «ដ៏​ខ្ពង់​ខ្ពស់»​ របស់​​លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃតែមួយ និងបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា សម្រេច​«លុប​ចោល» នៅ​លិខិត​លេខ​១៥១ របក ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ [...]

ហ៊ុន សែន សួរ ខៀវ កាញារីទ្ធ ថា​«មាន​គ្រាប់​ភ្នែក»​មើល​ឬទេ?

ហ៊ុន សែន សួរ ខៀវ កាញារីទ្ធ ថា​«មាន​គ្រាប់​ភ្នែក»​មើល​ឬទេ?

ការលើកឡើងរបស់រដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅក្នុងរយៈពេលចុងក្រោយនេះ ទំនង​ជា​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ។ ក្នុងចំណោមនោះ យ៉ាង​ហោចណាស់ មានការលើកឡើង​មួយ​របស់​​លោក ខៀវ កាញារីទ្ធ បានបញ្ឆេះ​នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង​នៅកម្ពុជា ឲ្យ​ច្រឡោត​ឡើង។

នោះ គឺការចោទសួរ របស់លោក ខៀវ កាញារីទ្ធ ជុំវិញការតែងតាំងលោក ឃឹម វុទ្ឋី ឲ្យឡើងធ្វើ​ជា​អគ្គ​នាយក​​ទូរទស្សន៍ជាតិ (ទទក) ថ្មី ជំនួសលោក កឹម គុណវឌ្ឃ ដែលចូលនិវត្តន៍នោះ ចេញមកពីណា។ នៅ​ចំពោះ​ការ​បង្ហោះព័ត៌មាននោះ នៅលើទំព័រហ្វេសប៊ុករបស់លោក កឹម គុណវឌ្ឍ នោះ លោក ខៀវ កាញារីទ្ធ បាន​​សរសេរ​ប្រតិកម្ម​ឡើងថា៖ «ហេតុអីខ្ញុំអត់ដឹងសោះអញ្ចឹង ? តើចេញតាមណាវិញ ? ព្រោះ​អត់​មាន​អ្នកណា​មក​ឆ្លង​យោបល់ ឬ សុំមតិ​ឯកភាព​ផង។»។

សំណេរខាងលើ របស់លោករដ្ឋមន្ត្រី ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើន [...]

អនុ​ប្រធាន CNRP ថា ញឹក ប៊ុនឆៃ ទូរស័ព្ទ​មក​លោក

អនុ​ប្រធាន CNRP ថា ញឹក ប៊ុនឆៃ ទូរស័ព្ទ​មក​លោក

ព័ត៌មានដែលលេចឭ បានក្លាយជាការពិត។ តែការពិតនោះ ត្រូវបានលោក ញឹក ប៊ុនឆៃ អតីតមេទ័ព​រាជា​និយម​​​ដ៏​​ល្បី​​ឈ្មោះ និង​ជា​​ប្រធាន​គណបក្សខ្មែរ​រួបរួម​ជាតិ ច្រាន​ចោល ដោយបកស្រាយថា រឿងដែលលើកឡើង​នោះ ​ជា​​ការ​​យល់​​ច្រឡំ ហើយលោកបានពន្យល់រឿងនេះ ជូនទៅលោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​​ប្រជាជន​​​កម្ពុជា រួចហើយ។

រឿងវ៉ាវដែលបានកើតឡើង នៅត្រង់ថា លោក ញឹក ប៊ុនឆៃ ពិតជាបានទូរស័ព្ទ ទៅលោក អេង ឆៃអ៊ាង អនុ​ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ កាលពី​មុន​ការ​បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ជុំវិញ​ការ​ស្នើ​​ឲ្យ​​អ្នក​គាំទ្រ​ របស់​គណបក្ស​ខ្មែរ​រួបរួមជាតិ​ បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ នៅ​ក្នុង​ឃុំ​ដែល​​​គណបក្ស​​​ខ្មែរ​រួបរួម​​ជាតិ​ មិន​មាន​លទ្ធភាព​ ដាក់​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះ។ នេះបើតាម​ការ​អះអាង របស់លោក អេង ឆៃអ៊ាង នៅ​ក្នុង​​

ញឹក ប៊ុនឆៃ អស់​តំណែង​ពី​រដ្ឋាភិបាល

ញឹក ប៊ុនឆៃ អស់​តំណែង​ពី​រដ្ឋាភិបាល

ព្រះរាជក្រិត្យធ្វើនៅព្រះបរមរាជវាំង ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដែលធ្វើឡើង តាម​សេចក្តីក្រាបបង្គំ​ទូល​ថ្វាយ ​របស់​លោក ហ៊ុនសែន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្សប្រជាជនកម្ពុជា បានត្រាស់បង្គាប់ ឲ្យ«បញ្ចប់​មុខ​តំណែង» លោក ​ញឹក​ ប៊ុនឆៃ ពី​ទីប្រឹក្សារដ្ឋាភិបាល​ មានថានៈស្មើ«ឧបនាយករដ្ឋមន្ត្រី»។ ព្រះរាជក្រិត្យ ដែល​មក​ដល់​ដៃ​​អ្នកសារព័ត៌មាន​នៅថ្ងៃនេះ បានត្រាស់បង្គាប់បន្ថែម ឲ្យលោក ហ៊ុន សែន គឺជាអ្នក​ទទួល​បន្ទុក​អនុវត្តន៍ ការបញ្ចប់តំណែងខាងលើ។

លោក ញឹក ប៊ុនឆៃ ដែលមកដល់ថ្ងៃនេះ ត្រូវបានគេស្គាល់ថា ជាអតីតមេទ័ព​តស៊ូដ៏ល្បីល្បាញ របស់​គណបក្ស​រាជា​និយម ហ្វុនស៊ីនប៉ិច ហើយដែលបាន​ចាកចេញ​ពី​គណបក្សនេះ កាលពីជាងមួយឆ្នាំមុន ទៅបង្កើត​គណបក្ស «ខ្មែរ​រួបរួមជាតិ»។ គណបក្សថ្មី ដឹកនាំដោយលោក ញឹក ប៊ុនឆៃ បានឈ្នះបានមួយឃុំ នៅខេត្ត​បន្ទាយ​​មាន​ជ័យ ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ ទី៤ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...