
ក្រុម ហេគ័រ បង្ហោះវីដេអូ «ហ៊ុន ម៉ានី ពូកែខាំស្រីៗ»
វីដេអូដ៏អាស្រូវយ៉ាងហោចចំនួនបួន ត្រូវបានជនអនាមិក យកមកបង្ហោះជាសាធារណៈ ដំបូងឡើយ នៅថ្ងៃទី១៤ ខែកុម្ភៈ លើគេហទំព័រចែកផ្សាយវីដេអូ យូធូប (Youtube) មុននឹងវីដេអូទាំងនេះ ត្រូវបានយកមកបង្ហោះបន្តទៀត នៅពាសពេញលើបណ្ដាញសង្គម។ វីដេអូទាំងនោះ ជាការថតពីអេក្រង់ (Shot Screen) របស់ប្រព័ន្ធផ្ញើរសារឯកជន ហ្វេសប៊ុក ដោយបង្ហាញពីការជជែក រវាងគណនីមួយឈ្មោះ «Many Hun» និងគណនីរបស់ស្ត្រីជាច្រើននាក់ រួមនឹងគណនីរបស់ឈ្មោះ «Kham Phouri» នោះផង។
ការបង្ហោះវីដេអូ កម្រិត«HD 1080» ទាំងនេះ ធ្វើឡើងនៅក្រោយពេលគណនី និងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានក្រុម ហេគ័រ (Hackers - ជំនាញខាងប្លន់គេហទំព័រ) ទាញយកទៅកាន់កាប់ តាំងពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ដូចគ្នា។
លិខិតជូនដំណឹងមួយច្បាប់ ចេញផ្សាយដោយលេខាធិការដ្ឋាន របស់កូនប្រុសនាយករដ្ឋមន្ត្រី បានឲ្យដឹងពីការបាត់បង់គណនី [...]