ការបាញ់បង្ក្រាបពលរដ្ឋនៅក្រចេះ នឹងអាចដាក់បញ្ចូលក្នុងបណ្ដឹងទៅ ICC
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល បានថ្លែងឲ្យដឹងថា លោកបានបញ្ជូនហេតុការណ៍ នៃទង្វើបាញ់បង្ក្រាបពលរដ្ឋ អ្នកតវ៉ាផ្នែកដីធ្លី ពីសំណាក់ក្រុមកម្លាំងប្រដាប់អាវុធ នៅក្នុងឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃព្រហស្បត្តិ ទី៨ ខែមីនា ឆ្នាំ២០១៨នេះ ទៅឲ្យលោក រីឆាត រ៉ូជើរ (Richard Rogers) មេធាវីជាតិអង់គ្លេស ដែលបានដាក់ពាក្យប្ដឹងរដ្ឋាភិបាលលោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ តាមរយៈសំនុំរឿងនៃការរំលោភដីធ្លី ដ៏វែងអន្លាយនោះហើយ។
លោក ទូច វិបុល បានប្រកាសពីដំណឹងនេះ នៅលើបណ្ដាញសង្គម ដើម្បីតបទៅនឹងវីដេអូបង្ហោះផ្ទាល់មួយ របស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលមានសង្ឃដីកាទាក់ទង នឹងហេតុការណ៍បាញ់ប្រហារខាងលើ។ លោក វិបុល បានសរសេរថា៖ «[ខ្ញុំ]ករុណាបានបញ្ជូនឧប្បត្តិហេតុនេះ ទៅឲ្យមេធាវីការពារសិទ្ធិមនុស្ស លោក "Richard Rogers" ដើម្បីបញ្ជូន[ឡើង]ទៅ [...]