Posts tagged as "Hun Sen"

លទ្ធផល​ពី​ជំនួប​កំពូល​លើក​ទី​៣ ហ៊ុន សែន-​សម រង្ស៊ី នៅ​ព្រឹទ្ធ​សភា

លទ្ធផល​ពី​ជំនួប​កំពូល​លើក​ទី​៣ ហ៊ុន សែន-​សម រង្ស៊ី នៅ​ព្រឹទ្ធ​សភា

ទាំងលោក ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក ​សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ សុទ្ធតែបានចាត់​ទុ​កការ​ចរចា​​លើក​នេះ បានទទួល​ជោគជ័យ ហើយនឹងឈានទៅ​បញ្ចប់​ជម្លោះ​ក្រោយ​ការបោះឆ្នោត ដ៏រ៉ាំរ៉ៃជិត១ឆ្នាំ​។​


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងស្តាំ) ចាប់ដៃមដឹកនាំគណបក្សប្រឆាំងលោក សម រង្សី នៅមុខរដ្ឋសភា រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៦។ (រូបថត AFP/PhnomoPenh Post)

នយោបាយ - អ្វីដែលជាលទ្ធផលគួរឲ្យកត់សម្គាល់នោះ គឺក្រុមតំណាងរាស្ត្រជាប់ឆ្នោត នៃគណបក្ស​សង្គ្រោះជាតិ​ នឹងយល់​ព្រម​ចូល​ប្រជុំក្នុងរដ្ឋសភា រីឯគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នឹងត្រូវមានសមាសភាគ៩រូប៖ ៤រូប​មកពី គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល [...]

វិបត្តិ​នយោបាយ​កម្ពុជា​នឹង​ត្រូវ​ដោះស្រាយ ក្រោយ​ជំនួប​កំពូល​ទី​បី?

វិបត្តិ​នយោបាយ​កម្ពុជា​នឹង​ត្រូវ​ដោះស្រាយ ក្រោយ​ជំនួប​កំពូល​ទី​បី?

នៅវិមានព្រឹទ្ធសភា ជំនួបលើកទីពីររវាងថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានផ្តើមកិច្ចចចារជាថ្មី ក្រោយការជាប់គាំងនយោបាយ អស់រយៈពេលជិតមួយឆ្នាំមកនេះ។


លោក ហ៊ុន សែន (ខាងឆ្វេង) ចូលទៅចាប់ដៃលោក សម រង្ស៊ី នៅមុនកិច្ចប្រជុំចាប់ផ្ដើម។ (រូបថត ផ្តិតពីវីដេអូ)

នយោបាយ - ជំនួបកំពូលនាព្រឹកម៉ោង ៩ ថ្ងៃទី២២ ខែកក្កដានេះ ជាការស្វែងរកដំណោះស្រាយ និងទម្លាយភាព​ទាល់ច្រកនយោបាយនៅកម្ពុជា ជិតមួយឆ្នាំមកហើយ។ តែអ្វីដែលជាចំណាប់អារម្ភណ៍នោះ ក្រៅពីភាគី​តំណាង​គណបក្ស​នយោបាយទាំងពីរ មិនឃើញថាអង្គព្រះមហាក្សត្រជាអាជ្ញាកណ្តាលឡើយ ហើយក៏គ្មានវត្តមាន​ចូល​រួម​ពីបណ្តាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនោះដែរ។

[...]
បក្ស​ទាំង​ពីរ បង្ហើប​ការ​ខ្វែង​គំនិត​គ្នា មុន​ការ​ចរចា​កំពូល

បក្ស​ទាំង​ពីរ បង្ហើប​ការ​ខ្វែង​គំនិត​គ្នា មុន​ការ​ចរចា​កំពូល

បើទោះជាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក្រោមមូលដ្ឋានផលប្រយោជន៍រួមរបស់ជាតិ និង​ប្រជារាស្រ្ត បានប្តេជ្ញាដូចគ្នាថា នឹងទម្លាយភាពជាប់គាំងផ្នែកនយោបាយឲ្យបាន ត្រឹមការចរចាកម្រិតកំពូល​នៅ​វិមានព្រឹទ្ធសភានៅថ្ងៃស្អែកក៏ដោយ ក៏លទ្ធផលវិជ្ជមាននៅតែជាមន្ទិលសង្ស័យនៅឡើយ ព្រោះគណបក្ស​ទាំងពីរ​បានបង្ហើបឲ្យឃើញពីការខ្វែគំនិតគ្នា លើចំណុចគន្លឹះនៃការជាប់គាំងនយោបាយ តាំងពីមុនការចរចាទៅទៀត។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន មេដឹកនាំនយោបាយនៅកម្ពុជា។ (រូបថតឯកសារ)

ការបោះឆ្នោត - សមាជិកគណៈកម្មការចម្រុះ របស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប បានបង្ហើបប្រាប់​ការសែត​ក្នុងប្រទេសថា គណបក្សប្រជាជនកម្ពុជា ផ្តល់រូបមន្តពីរយ៉ាង [...]

សម រង្ស៊ី និង ហ៊ុន សែន ជួប​គ្នា​នៅ​ព្រឹទ្ធសភា​ថ្ងៃ​ស្អែក

សម រង្ស៊ី និង ហ៊ុន សែន ជួប​គ្នា​នៅ​ព្រឹទ្ធសភា​ថ្ងៃ​ស្អែក

បន្ទាប់ពីបង្ហាញឥទ្ធិពលនយោបាយរៀងខ្លួន អស់ពេលជិតមួយឆ្នាំ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះ​ជាតិ នៅគ្រាចុងក្រោយនេះ បានសម្រេចឯកភាពគ្នាថា នឹងជួបជជែកគ្នាកម្រិតកំពូលជាថ្មីនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៤ ដើម្បីទម្លាយភាពជាប់គាំងនយោបាយ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយ - «ក្នុងស្មារតីបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ ដោយឈរលើការគោរពផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជារាស្រ្ត គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នា ដោះស្រាយបញ្ចប់ញ្ហានយោបាយ [...]

ហ៊ុន សែន៖ កម្ពុជា​នៅ​តែ​ចាត់​ទុក​កោះ​តៃវ៉ាន់ ជា​ខេត្ត​មួយ​របស់​ចិន

ហ៊ុន សែន៖ កម្ពុជា​នៅ​តែ​ចាត់​ទុក​កោះ​តៃវ៉ាន់ ជា​ខេត្ត​មួយ​របស់​ចិន

នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន បានបញ្ជាក់ពីគោលជំហរ របស់ប្រទេសកម្ពុជាឡើងវិញថា នៅតែគោរព​នយោបាយចិនមួយដដែល។ ការរម្លឹកឡើងវិញ ពីគោលនយោបាយការបរទេស របស់ប្រទេសកម្ពុជា គឺនយោបាយ​ចិនតែមួយ ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានក្នុងប្រទេសកម្ពុជាមួយ ចេញផ្សាយអត្ថបទរសើបមួយ ដែលអាច​ឲ្យ​ប្រទេសចិនមានការភ័ន្តច្រឡំ។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (ខាងឆ្វេង) និងប្រធានាធិបតីចិន លោក ស៊ី ចិនភីង នៅថ្ងៃទី៧ខែមេសា ឆ្នាំ២០១៣ ក្នុងសន្និសិទមួយនៅផ្នែកខាងត្បូងប្រទេសចិន។ (រូបថត Xinhua/Wang Ye)

ការបរទេស - ទំនងជាបារម្ភពីការភ័ន្តច្រឡំពីមហាមិត្តចិន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...