Posts tagged as "Hun Sen"

ហ៊ុន សែន៖ គ្មាន​វប្បធម៌​សន្ទនា សម្រាប់​ដោះ​លែង​អ្នក​១១​នាក់​ទេ

ហ៊ុន សែន៖ គ្មាន​វប្បធម៌​សន្ទនា សម្រាប់​ដោះ​លែង​អ្នក​១១​នាក់​ទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈថា លោកនឹងមិនជួបពិភាក្សា លើការងារ​ទាំង​ឡាយ​ណា ដែលទាក់ទងនឹងតួនាទី និងអំណាចរបស់តុលាការឡើយ ជាពិសេសការពិភាក្សា ដែលទាក់ទង​នឹង​ការផ្ដន្ទាទោស ទៅលើសកម្មជនគណបក្សប្រឆាំង កាលពីពេលថ្មីៗនេះទេ។

ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី បានធ្វើឡើង ក្នុងពិធីបុណ្យចម្រើនព្រះជន្ម ព្រះសង្ឃ នន្ទ ង៉ែត សម្តេច​ព្រះ​សង្ឃនាយកកម្ពុជា គម្រប់៩២ព្រះវស្សា កាលពីថ្ងៃទី២៧ ខែកក្កដា កន្លងមកនេះ និងជាប្រតិកម្ម ទៅនឹង​សេចក្ដី​ប្រកាស របស់លោក កឹម សុខា ដែលអះអាងកាលពីពេលថ្មីៗនេះ ថានឹងប្រើប្រាស់នូវ«វប្បធម៌សន្ទនា» រវាងរូប​លោក ជាមួយនឹងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯលោក សម រង្ស៊ី ជួបជាមួយលោក ហ៊ុន សែន ដើម្បី​ស្នើឲ្យមានការដោះលែង សកម្មជនគណបក្សរបស់លោក ទាំង១១នាក់នោះ ដែលត្រូវបានចាប់ខ្លួន និង​ផ្តន្ទា​ទោស ចន្លោះពី៧ឆ្នាំ ទៅ២០ឆ្នាំ  ដោយសាលាដំបូង រាជធានីភ្នំពេញ ក្នុងសំណុំរឿង បង្កឲ្យមានហិង្សា [...]

ចាប់​​ខ្លួន​​យុវជន​ស្លៀក​ពាក់​អ្នក​ទោស បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​បរទេស!

ចាប់​​ខ្លួន​​យុវជន​ស្លៀក​ពាក់​អ្នក​ទោស បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​បរទេស!

ការចាប់ខ្លួនយុវជនទាំង៦នាក់ ដែលបានសម្ដែងការតវ៉ារបស់ពួកគេ ដោយស្លៀកពាក់ ជាអ្នកទោសមានច្រវ៉ាក់ ជាប់នឹងជើងនោះ បានបង្កការចាប់អារម្មណ៍ ពីសារព័ត៌មាននានា នៅបស្ចឹមលោក នៅក្នុងប៉ុន្មានថ្ងៃនេះ បន្ទាប់​ពីសំនុំរឿង វាយតប់ទាត់ធាក់ របស់លោកឧកញ៉ា សុខ ប៊ុន ទៅលើតារាទូរទស្សន៍ កញ្ញា សាសា កាលពីដើមខែ​កក្កដានេះ។ ការស្លៀកពាក់ ជាអ្នកទោស ដែលយុវជនទាំង៦នាក់ អះអាងចង់បង្ហាញថា ច្បាប់គ្រប់គ្រង សមាគម និងអង្គការក្រៅរដ្ឋាភិបាល នឹងក្លាយជាអាវុធដ៏មុតស្រួច ផ្ដល់ទៅឲ្យរដ្ឋាភិបាល ដើម្បី​រឹតត្បិត​សេរីភាព​របស់​ពួក​គេ​នោះ មិនបានធ្វើឲ្យអាជ្ញាធរ រដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន សប្បាយចិត្តនោះទេ ដែល​ខុស​ពី​ការ​សម្លឹងមើល ដោយក្រសែភ្នែកនានា នៅបស្ចឹមលោក ចាត់ទុកកាយវិការនេះ ថាជាការឆ្នៃ​ប្រឌិត​មួយ ជំនួស​ឲ្យ​ពាក្យ​សម្ដី និងការគិតរបស់ក្រុមយុវជន។

សារព័ត៌មាននៅក្នុង បណ្ដាប្រទេសអ៊ឺរ៉ុបខាងលិច យ៉ាងហោចណាស់៣ (បារាំង ប៊ែលហ្សិក ស្វីស) [...]

ហ៊ុន សែន ប្រាប់ អ៊ុំ សំអាន ទៅ​រៀន​ច្បាប់​ថែម ចាំ​ធ្វើ​តំណាង​រាស្រ្ត

ហ៊ុន សែន ប្រាប់ អ៊ុំ សំអាន ទៅ​រៀន​ច្បាប់​ថែម ចាំ​ធ្វើ​តំណាង​រាស្រ្ត

ប្រសិនបើព្រឹត្តិការណ៍មួយ មិនសូវមានរសជាតិខ្លាំង ចាំបាច់ត្រូវមានសម្ដីដ៏ប្រៃ របស់បុរសខ្លាំងកម្ពុជា ជ្រលក់​ចូល នោះស្ថានការណ៍ អាចនឹងមានការផ្លាស់ប្ដូរ។ ចំណែកឯករណីរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌល​សៀមរាប មកពីគណបក្សសង្គ្រោះជាតិ ដែលមានបញ្ហាចម្រូងចម្រាស់ ជាមួយនឹងប្រធានរដ្ឋសភា លោក ហេង សំរិន នោះ ក៏ចាំបាច់ត្រូវបានលោក ហ៊ុន សែន ជ្រលក់មាត់ចូល និយាយដែរ។

ការជ្រលក់ចូលនេះ បើទោះជាគេដឹងថា លោក ហេង សំរិន យល់ព្រមបញ្ចប់រឿង ដោយដាកត្រឹមតែទណ្ឌកម្ម ផ្នែកវិន័យរដ្ឋបាល ទៅលើអ្នកតំណាងរាស្ត្រ រូបនោះក៏ដោយ។ នៅ​ព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ម្សិលម៉ិញនេះ លោក ហ៊ុន សែន បានចំអកទៅកាន់តំណាងរាស្រ្ត លោក អ៊ុំ សំអាន ថាបើមិនស្គាល់ច្បាប់ទេ ទៅរៀន​ច្បាប់​ថែម ចាំមកធ្វើតំណាងរាស្រ្ត។

ថ្លែងក្នុងពិធីបុណ្យ ចម្រើនព្រះជន្ម ប្រគេនព្រះសង្ឃ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃប្រទេសកម្ពុជា លោក ហ៊ុន សែន បានពន្យល់ថា៖ [...]

ហ៊ុន សែន បង្រៀន​ទ្រង់ រណឫទ្ធិ ឲ្យ​ចេះ​ធ្វើ​នយោបាយ​ខ្លួន​ឯង

ហ៊ុន សែន បង្រៀន​ទ្រង់ រណឫទ្ធិ ឲ្យ​ចេះ​ធ្វើ​នយោបាយ​ខ្លួន​ឯង

«ពីមុនតាមស៊ីកេរ្តិ៍ព្រះបិតា ឥឡូវមកតាមស៊ីកេរ្តិ៍ ព្រះរាជអានុជទៀត។ សុំប៉ុណ្នឹងបានទេ ឲ្យចេះឈរលើ ជំហរ​ខ្លួនឯងបានទេ។ ព្រះអង្គគួរតែចេះធ្វើនយោបាយ ដោយខ្លួនព្រះអង្គផ្ទាល់ កុំចាំតែព្រះបិតា និងព្រះរាជអនុជ ​អញ្ចឹង។» នេះការថ្លែងព្រមាន របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជា«ការស្រោចទឹក​មួយ​គ្រែ» ឲ្យទៅអតីតគូសត្រូវនយោបាយ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ។

ប្រតិកម្មខ្លាំងៗ​របស់​លោកនាយករដ្ឋមន្រ្តី បានធ្វើឡើងជាការតបតរ ទៅនឹងបន្ទូលរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែល​កាលពីព្រឹក​ថ្ងៃ​សៅរ៍ ទី២៥ ខែកក្កដា នៅមជ្ឈមណ្ឌលកោះពេជ្រ បានអះអាងថា ព្រះអង្គម្ចាស់​បានឭថា ព្រះ​មហាក្សត្រកម្ពុជា ទ្រង់គ្រោងនឹង​កោះ​ហៅ​មេដឹកនាំ នៃគណបក្សទាំងបី ឲ្យចូលពិភាក្សាគ្នា ពី​បញ្ហា​ព្រំដែន​កម្ពុជា​។ ក្នុងជំនួបជា​មួយក្រុមយុវជន នាពេលនោះ ព្រះអង្គម្ចាស់ រណឫទ្ធិ ដែលជាប្រធាន​គណបក្ស​​ហ្វុនស៊ីនប៉ិច ថែមទាំងបាន [...]

ជន​រង​គ្រោះ​នឹង​វិបត្តិ​ដី​ធ្លី​ពី​ឆ្នាំ២០១៤ បន្ថែម​បន្ទុក​ថ្មី​សម្រាប់ ICC

ជន​រង​គ្រោះ​នឹង​វិបត្តិ​ដី​ធ្លី​ពី​ឆ្នាំ២០១៤ បន្ថែម​បន្ទុក​ថ្មី​សម្រាប់ ICC

បើទោះជាករណី​ នៃការដាក់ពាក្យបណ្ដឹង ទៅកាន់សាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ​ ដូចជាត្រូវបានគេ​បំភ្លេច​​ចោល​ជា​អន្លឺ​ ដោយបញ្ហាផ្សេងទៀត ដូចជាបញ្ហាព្រំដែន កម្ពុជា-វៀតណាម ជាដើមនោះ តែសម្រាប់លោកមេធាវី រីឆារដ៍ រ៉ូជ័រ (Richard J. Rogers) មិនបានភ្លេច«ភារកិច្ច»របស់លោក ក្នុងការនាំបណ្ដឹង ប្រឆាំង​នឹង​ក្រុម​មនុស្ស ដែល​ស្និត​នឹងរបបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ ឡើងទៅ​តុលាការ​អន្តរជាតិ មួយ​នេះ​ឡើយ។

ក្នុងនាមលោក តំណាងឲ្យជនរងគ្រោះ និងជាដៃគូរបស់សមាគម «Global Diligence (ដែលធ្វើការមិនគិត​កម្រៃ ផ្នែកយុត្តិធម៌ មានទីស្នាក់ការធំ នៅក្នុងរាជធានីឡុងដ៍ ចក្រភពអង់គ្លេស)» លោកមេធាវីបានបន្ថែម ភស្តុតាង​ថ្មីៗបន្ថែមទៀត បញ្ជូនទៅឲ្យអ្នកស្រី អន្តររដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍​មុន។ នេះជាការអះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...