Posts tagged as "Hun Sen"

ហ៊ុន សែន គ្រោង​​៥លាន ដើម្បី​ទៅ​ផ្ទៀង​ផ្ទាត់​ផែនទី​នៅ​ក្រៅ​ប្រទេស

ហ៊ុន សែន គ្រោង​​៥លាន ដើម្បី​ទៅ​ផ្ទៀង​ផ្ទាត់​ផែនទី​នៅ​ក្រៅ​ប្រទេស

លោក ហ៊ុន សែន បានថ្លែងអះអាងថា បើប្រទេសបារាំង ប្រទេសអង់គ្លេស និង UN មិនព្រមឲ្យកម្ពុជាខ្ចីផែនទី នោះរដ្ឋាភិបាលរបស់លោក គ្រោងនឹងចាយប្រាក់ ប្រមាណជា៥លានដុល្លារ ដើម្បីបញ្ជូនអ្នកជំនាញ​កិច្ចការ​ព្រំដែន គ្រប់និន្នាការនយោបាយ ទៅត្រួតពិនិត្យផែនទី ដែលតម្កល់នៅទីនោះវិញ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានមិត្តភាព កម្ពុជា-ចិន តាខ្មៅ ដែល​ជាស្ពានឆ្លងកាត់ ទន្លេបាសាក់ ប្រវែង ៨៥៥ម៉ែត្រ ក្នុងព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥នេះ។

នាយករដ្ឋមន្ត្រីចាស់វស្សា របស់កម្ពុជា បានពន្យល់ថា៖ «បើអង្គការសហប្រជាជាតិ មិនអនុញ្ញាតឲ្យនាំផែនទី​ចេញ យើងក៏សុខចិត្ត (ចាត់)តាំងប្រតិភូទៅទីនោះវិញ ដោយនាំទៅ ទាំងបក្សក្រៅរដ្ឋាភិបាល និងអ្នកដែលជាប់​ពាក់ព័ន្ធ ដូចជារាជបណ្ឌិត្យសភា ឬក៏គណបក្សនយោបាយណាទៀត រាជរដ្ឋាភិបាលសុខចិត្ត ចេញលុយថ្លៃ​កាប៉ាល់ហោះ ថ្លៃអូតែល [...]

ហ៊ុន សែន តម្លើង​និង​បន្ថែម​ផ្កាយ ឲ្យ​មន្ត្រី​នគរបាល​៤៥រូប

ហ៊ុន សែន តម្លើង​និង​បន្ថែម​ផ្កាយ ឲ្យ​មន្ត្រី​នគរបាល​៤៥រូប

ព្រះរាជក្រឹត្យទីមួយ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ និងព្រះរាជក្រឹត្យទីពីរ ចុះថ្ងៃ​ទី១ ខែសីហា ឆ្នាំ២០១៥ ឡាយ​ព្រះហស្តលេខា​ ដោយ​ព្រះមហាក្សត្រ បានតែងតាំងមន្ត្រីនគរបាល ជូនដល់នាយនគរបាលជាតិ និង​នាយនគរបាលជាន់ខ្ពស់ ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ពីវរសេនីយ៍ឯក ទៅជា​ថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ចំនួន ២៨រូប និងពីថ្នាក់ឧត្តមសេនីយ៍ត្រី ទៅជាថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ​ពីរ) ចំនួន ១៧រូប។

ព្រះរាជក្រឹត្យទាំងពីរ ដែលបានតែងតាំង មន្ត្រីនគរបាលទាំង៤៥រូប យោងទៅតាម «សេចក្តី​ក្រាបបង្គំ​ទូល​ថ្វាយ» ​របស់នាយករដ្ឋមន្ត្រីកម្ពុជានោះ ​បានត្រាស់បង្គាប់ត្រឡប់ មកលោក ហ៊ុន ​សែន វិញ​ ថាត្រូវទទួល​បន្ចុក ការអនុវត្តព្រះរាជក្រឹត្យទាំងពីរ ចាប់ពីថ្ងៃឡាយ​ព្រហស្ត​លេខាតទៅ។ សូមអានព្រះរាជក្រឹត្យទាំងពីរ នៅ​ខាង​ក្រោម​អត្ថបទ។

ការតែងតាំងមន្ត្រីនគរបាលជាច្រើន ដោយតម្លើងថានន្តរស័ក្ដិ [...]

ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

មិនធម្មតាទេ ប្រសិនជានាយករដ្ឋមន្ត្រី បីទសវត្សន៍របស់កម្ពុជា បានដឹងពីករណីដ៏គ្រាំគ្រា នៃបណ្ដាអ្នក​រស់​នៅ ក្នុងរាជធានីភ្នំពេញ នាពេលនេះ។ តែអ្នកចុះផ្សាយ នៅក្នុងទំព័រ«Samdech Hun Sen, Cambodian Prime Minister» ដែលតែងជំនួសមុខ ឲ្យលោក ហ៊ុន សែន ទើបតែ»សង្កេត»ឃើញ ពីករណីនេះ និងសង្កត់ធ្ងន់ តែ​ទៅ​លើ​ការ​«កក​ស្ទះចរាចរណ៍»ប៉ុណ្ណោះ។

នៅលើជញ្ជាំងទំព័រហ្វេសប៊ុកមួយនេះ មានដាក់បង្ហោះ នាព្រឹកថ្ងៃទី០២ ខែសីហានេះ នូវរូបថតមួយចំនួន ទាក់​ទងនឹងការដាក់ប្រព័ន្ធលូ នៅក្នុងរាជធានី និងទិដ្ឋភាពនៃទឹកលិចវិថី ដ៏ល្ហាចល្ហិម ក្នុងរាជធានីភ្នំពេញ បន្ទាប់​ពី​ភ្លៀងធ្លាក់ពីរមេ ក្នុងពីរថ្ងៃជាប់គ្នានេះ។ នៅអមនឹងរូបថតទាំងនេះ ទំព័រ«Samdech Hun Sen, Cambodian Prime Minister» បានសរសេរថា «ភ្លៀងធ្លាក់២ថ្ងៃជាប់គ្នា ជាទ្រង់ទ្រាយធំ តាំងពីម្សិលមិញ គឺយើង​សង្កេត​ឃើញ មាន​ទឹកលិចនៅតាមដងផ្លូវ (...) [...]

រូបថត ហ៊ុន សែន ថ្មី​ទៀត បង្ក​ចំណាប់​អារម្មណ៍​លើ​ហ្វេសប៊ុក

រូបថត ហ៊ុន សែន ថ្មី​ទៀត បង្ក​ចំណាប់​អារម្មណ៍​លើ​ហ្វេសប៊ុក

រូបថតទាំងនេះ ត្រូវបានថត និងបង្ហោះ នាវេលារសៀល ថ្ងៃទី៣១ ខែកក្កដា ចេញពីស្ពានមិត្តភាព​កម្ពុជា-ចិន​តាខ្មៅ ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅក្នុងរូប គេឃើញលោក ហ៊ុន សែន កៀកស្មារ ជា​មួយនឹងអ្នកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ហើយយកទូរស័ព្ទដៃ មកថតរូប ដោយខ្លួនលោកផ្ទាល់។

កាយវិការរបស់លោក ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីលោក បានអញ្ជើញចូលរួម នៅក្នុងពិធីប្រគេន​ទៀន​ព្រះវស្សា នៅវត្តចំពុះក្អែក កាលពីរសៀលថ្ងៃដដែល។ ក្បួនរថយន្ដរបស់លោក បានឆ្លងកាត់ទីនោះ និងបាន​ឈប់ ដើម្បីអនុញ្ញាត​ឲ្យលោក​បានទស្សនា គយគន់ នូវសំណង់ស្ពានថ្មីមួយនេះ ដែលលោកផ្ទាល់ គ្រោងនឹង​សម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ខាងមុខ។

ស្ពានឈ្មោះ ស្ពានមិត្តភាព កម្ពុជា-ចិនតាខ្មៅ នេះ ជាស្ពានឆ្លងកាត់ទន្លេបាសាក់ មានប្រវែង៨៥៥ម៉ែត្រ ស្ថិត​ក្នុង​ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ឆ្លងទៅត្រើយខាងកើត [...]

ពលរដ្ឋ៖ «ការ​ប្រកាស​ថា​កងទ័ព​របស់បក្ស ជា​ការ​លិត​ដៃ​ជើង»

ពលរដ្ឋ៖ «ការ​ប្រកាស​ថា​កងទ័ព​របស់បក្ស ជា​ការ​លិត​ដៃ​ជើង»

ពលរដ្ឋមួយចំនួន បានអះអាងថា កងទ័ពកម្ពុជា ត្រូវមានតួនាទី ក្នុងការការពារទឹកដី ការពារជាតិ និងប្រជាជន ហើយមិនត្រូវងាក មកគិតគូរ រឿងការពារគណបក្សរបស់ខ្លួន គណបក្សកាន់អំណាច ឬរដ្ឋាភិបាលឡើយ។

លោក អ៊ុំ យ៉ែម មន្រ្តីរាជការចូលនិវត្តន៍ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមានការអស់​សង្ឃឹម​យ៉ាងខ្លាំង ដែលបានលឺផ្ទាល់ត្រចៀក នូវការលើកឡើងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីធំៗ របស់កងទ័ព​កម្ពុជា ដែលបានធ្វើការប្តេជ្ញាចិត្ត ការពាររដ្ឋាភិបាល ដែលខ្លួនតែងនិយាយ មិនដាច់ពីមាត់ថា «ជា​រដ្ឋាភិបាល​ស្រប​ច្បាប់» ហើយយថែមទាំង បានប្រកាសជំហរបន្ថែមថា កងកម្លាំងទាហានទាំងអស់ ជារបស់គណបក្ស​ប្រជាជន​កម្ពុជា​នោះ។

លោក យ៉ែម បានថ្លែងថា៖ «មិនត្រូវទាល់តែសោះ ដែលលថ្នាក់ដឹកនាំទាហានទាំងនោះ អះអាងថាខ្លួនស្ម័គ្រ លុះ​ក្ស័យ ការពាររដ្ឋាភិបាលស្របច្បាប់កម្ពុជា។ វាមិនសមហេតុផលទេ ទាហានគេបង្កើតឡើង ដើម្បីការពារ​ជាតិ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...