Posts tagged as "Hun Sen"

យុទ្ធនាការ​ប្រមាញ់ ហុង សុខហួរ ពី​បទ​«ក្បត់​ជាតិ»​របស់ ហ៊ុន សែន

យុទ្ធនាការ​ប្រមាញ់ ហុង សុខហួរ ពី​បទ​«ក្បត់​ជាតិ»​របស់ ហ៊ុន សែន

«អំបាញ់ម៉ិញ រដ្ឋមន្ត្រីយុត្តិធម៌ក៏ចេញ មេប៉ូលីសក៏ចេញ។ កំពុងតែសកម្ម នៅខាងក្រៅ។» នេះជាការថ្លែង​ខ្លាំងៗ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ហាញឲ្យដឹង ពីយុទ្ធនាការបានចាប់ផ្ដើមហើយ ក្នុងការតាម​ប្រមាញ់ខ្លួន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្សសមរង្ស៊ី ពីបទ«ក្បត់ជាតិ»។ ការថ្លែង​ឡើង​នេះ បានធ្វើឡើង ក្នុងឱកាសចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ PPIU នៅវិទ្យាស្ថានជាតិអប់រំ នា​ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នេះ។

លោក ហ៊ុន សែន បានចោទលោក ហុង​ សុខហួរ ដែលជាមន្ត្រីទទួលបន្ទុកខាងព្រំដែន របស់គណបក្ស​សង្គ្រោះ​ជាតិ ថាបានក្លែងសន្ធិសញ្ញា ស្តីពីព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលបានចុះហត្ថលេខា នៅពេលនោះ ដោយលោក ហេង សំរិន អគ្គលេខាធិការមជ្ឈឹមបក្ស នៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជា និង​លោក ផាម វ៉ាន់ដុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នាយករដ្ឋមន្ត្រីបីទសវត្សន៍កម្ពុជា [...]

ឲ្យ ឈូក បណ្ឌិត ចូល​ខ្លួន ដើម្បី​អាច​ចាប់​សកម្ម​ជន​បក្ស​ប្រឆាំង?

ឲ្យ ឈូក បណ្ឌិត ចូល​ខ្លួន ដើម្បី​អាច​ចាប់​សកម្ម​ជន​បក្ស​ប្រឆាំង?

នៅពេលដែលមតិមួយចំនួន និយាយថា ការចូលសារភាពរបស់លោក ឈូក បណ្ឌិត ដើម្បីអនុវត្តទោស​ក្នុង​ពន្ធនាគារ ទៅលើបទចោលបាញ់បោះ យ៉ាងអាណាធិបតេយ្យ ទៅលើកម្មករ ថាជាការបិទបញ្ចប់ នូការរិះគន់ និង​នីទណ្ឌភាពនៅកម្ពុជានោះ សម្រាប់មតិមួយចំនួន បានគិតថា ការចូលខ្លួន របស់អតីតអភិបាលក្រុងបាវិត ជាការបើកផ្លូវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ឈាន ទៅចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងផ្សេងទៀត។

លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានសម្ដែង​ទស្សនៈ​របស់លោក ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាការចូលខ្លួនសារភាព របស់លោក ឈូក បណ្ឌិត នា​ពេលនេះថាអាចជានុយ សម្រាប់បំពាក់ ដើម្បីស្ទូចយកសកម្មជននានា របស់គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធ​នឹងអំពើហិង្សានៅស្ពាននាគ។ លោក បានពន្យល់ឡើងថា៖ «យើងមើលឃើញថា នៅពេលដែលសម្តេច​នាយក​រដ្ឋមន្រ្តី ប្រកាសឲ្យចាប់ខ្លួនបន្ថែមទៀតទៅលើសកម្មជនគណបក្សសង្គ្រោះជាតិ [...]

ឈូក បណ្ឌិត ចូល​ខ្លួន ព្រោះ​ចង់​«រួច»​ខ្លួន?

ឈូក បណ្ឌិត ចូល​ខ្លួន ព្រោះ​ចង់​«រួច»​ខ្លួន?

ការចូលសារភាពរបស់លោក ឈូក បណ្ឌិត បានបន្សល់ទុក នូវមន្ទិលយ៉ាងច្រើន ដល់សាធារណៈមតិ និងជា​ពិសេស ដល់មន្ត្រីដែលតាមឃ្លាំមើល ថាតើនេះជាការចូលសារភាព ដោយគ្មានល្បិចកិច្ចកល់ពីក្រោយ ឬយ៉ាង​ណា? មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បាននិយាយថា លោក ឈូក បណ្ឌិត ជាអ្នកមានអំណាចមួយរូប ហើយ​​មានខ្នងបង្អែក​នៅពីក្រោយ ដូច្នេះគេពិបាកនឹងជឿថា នៅពីក្រោយការចូលសារភាពនេះ មិនមានការ​សម្រប​សម្រួលគ្នា​នោះ​ណាស់។

ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានថ្លែង​ប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានលើកឡើងវា វត្តមានរបស់លោក ឈូក បណ្ឌិត ក្រោយការថ្លែង ដ៏មានឥទ្ធិពល​របស់លោកនាយករដ្ឋមន្រ្តី បន្ទាប់ពីបានរត់គេចខ្លួន អស់រយៈពេលជាងបីឆ្នាំ ទៅហើយ។ លោកសំអាត បាន​និយាយថា ការបង្ហាញខ្លួននៅពេលនេះ ក៏ជាការបង្ហាញនូវការភ្ញាក់ផ្អើលមួយថ្មី ថាសមត្ថកិច្ចទាំងអស់ មិនមាន​លទ្ធភាពក្នុងការបំពេញការងារ [...]

គ្មាន​សម្ដី ហ៊ុន សែន សមត្ថកិច្ច​កម្ពុជា​ចាប់ ឈូក បណ្ឌិត មិន​បាន​!

គ្មាន​សម្ដី ហ៊ុន សែន សមត្ថកិច្ច​កម្ពុជា​ចាប់ ឈូក បណ្ឌិត មិន​បាន​!

បើសិនជាគ្មានសម្ដីបញ្ជា របស់នាយករដ្ឋមន្ត្រីបីទសវត្សន៍ លោក ហ៊ុន សែន កាលពីថ្ងៃចន្ទទេ តើអាជ្ញាធរមាន​សមត្ថកិច្ចកម្ពុជា មានសមត្ថភាព ក្នុងការនាំខ្លួនទណ្ឌិត ឈូក បណ្ឌិត មកផ្ដន្ទាទោសបានឬទេ? មិនមាននរណា អាចឆ្លើយជំនួសក្រុមសមត្ថកិច្ចបានទេ នៅពេលដែលទណ្ឌិតមួយរូប ដែលរស់នៅក្រៅឃុំរាប់ឆ្នាំ ទើបតែចូល​ខ្លួន​មកសារភាព នៅចំពោះមុខសមត្ថកិច្ច កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនោះ។

លោក ឈូក បណ្ឌិត បានចូលមកសារភាព​ នាវេលាម៉ោង ​ប្រមាណ​១២​ថ្ងៃ​ត្រង់ ថ្ងៃទី៨ ខែសីហា នៅ​ស្នងការ​ដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ហើយត្រូវបានមន្ត្រីនគរបាលរាជធានី ធ្វើការបញ្ជូនខ្លួន នៅម៉ោង១៣ និង​៣០​នាទី ឆ្ពោះទៅកាន់សាលាដំបូង ខេត្តស្វាយរៀង ជាបន្តទៅទៀត​ ដើម្បី​ចាត់ការ​តាមច្បាប់។ នេះបើតាមការ​អះអាងរបស់លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី ដែលថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងរសៀល​ថ្ងៃ​ដដែល។

លោក ជួន សុវណ្ណ បាននិយាយថា៖ «មិនមាន​ការចាប់ខ្លួន​ទេ [...]

ហ៊ុន សែន បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​ដើម្បី​ផ្ទៀង​ផ្ទាត់​ផែនទី

ហ៊ុន សែន បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​ដើម្បី​ផ្ទៀង​ផ្ទាត់​ផែនទី

ភ្លាមៗ បន្ទាប់ពីទទួលបានលិខិតអះអាង របស់លោកអគ្គលេខាធិការ របស់អង្គការសហប្រជាជាតិ ថាបាន​សម្រេច ឲ្យកម្ពុជាខ្ចីផែនទីមួយចំនួននោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើត គណៈ​កម្មការចំពោះកិច្ចមួយ «សម្រាប់សម្រប​សម្រួល ការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី» នោះទៀតផង។

គណៈកម្មការចំពោះកិច្ច ដែលត្រូវបានបង្កើតឡើង ក្នុងយប់ថ្ងៃ ០៦ ខែសីហា ឆ្នាំ២០១៥នេះ មានឧបនាយក​រដ្ឋមន្រ្តី លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន, លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន និង លោក អ៉ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី ក្រសួង​រៀបចំ​ដែនដី ជាអនុប្រធាន ព្រមទាំងមន្រ្តីរដ្ឋាភិបាល មួយចំនួនទៀត ជាសមាជិក៕


» សូមអានសេចក្ដីសម្រេចនេះដូចខាងក្រោម (ចុចពីលើ ដើម្បីពង្រីកអាន)៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...