ហ៊ុន សែន៖ អា ខេមបូឌាដេលី កុំផ្សាយពីខ្ញុំ... ល្អ!
នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានចាត់ការតាមផ្លូវច្បាប់ ទៅលើសារព័ត៌មានទាំងឡាយណា ដែលធ្វើការចុះផ្សាយ ឬដាក់ចំណងជើងអត្ថបទ ដែលខុសពីការថ្លែងរបស់លោក។ លោក ហ៊ុន សែន បានថ្លែងដូចនេះ នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត នៅសកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១២ ខែឧសភានេះ ដោយបានយកសារព័ត៌មានក្នុងស្រុកមួយ មកធ្វើការព្រមានដោយត្រង់ៗ និងកំណត់ថា យកល្អ គួរតែឈប់ចុះផ្សាយពីលោក។
នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឡើងថា៖ «យកល្អ អ្នកឯងកុំនិយាយពីខ្ញុំតែម្តង។ អាហ្នឹងល្អហើយ។ ម្សិលមិញ អាខេមបូឌាដេលី វាផ្សាយពីស្អីចំណងជើងទៅផ្សេងទៅ។ ឥឡូវ កុំផ្សាយតែម្តងទៅ (វា)ល្អ។ និយាយត្រង់ៗ… ទូរទស្សន៍គេចាក់(ផ្សាយ)គ្រប់ប៉ុស្តិ៍។ ឯងទៅបំភ្លៃគេទៀត [...]