សួន សេរីរដ្ឋា ហៅកសិករឲ្យ«ក្រោក» ខណៈរដ្ឋាភិបាលព្រមានចាត់ការអ្នកញុះញង់
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានយកព្រឹត្តិការណ៍នៃការបិតផ្លូវជាតិលេខ៥ របស់ពលរដ្ឋ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦ម្សិលម៉ិញ មកធ្វើអត្ថាធិប្បាយ និងអំពាវនាវឲ្យពលរដ្ឋ ធ្វើការក្រោកឡើង ដើម្បីតវ៉ាពីការធ្លាក់តម្លៃស្រូវ ដ៏គំហុកនេះ។ ការអំពាវនាវរបស់លោក បានធ្វើឡើង នៅមុនមន្ត្រីរដ្ឋាភិបាល លោក ផៃ ស៊ីផាន ចេញមុខមកព្រមាន ដល់នរណាក៏ដោយ ដែលយកហេតុការណ៍បិតផ្លូវនេះ ធ្វើការញុះញង់ បង្កចល្លាចល និងអសន្តិសុខសង្គម។
លោក សេរីរដ្ឋា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «យើងជាកសិករ ត្រូវការតែម្យ៉ាងគាត់ គឺការធានានូវតំលៃកសិកផល ដែលពួកយើងផលិតបាន (ស្រូវ ដំឡូង ល្ពៅ និងផលដំណាំគ្រប់ប្រភេទ)។ បើរដ្ឋាភិបាលនេះ អសមត្ថភាព គ្មានលទ្ធភាពដោះស្រាយរកទីផ្សាឲ្យ បងប្អូនទេ សូមបងប្អូនប្រជាកសិករក្រោកឡើងតវ៉ា ទាមទារឲ្យរដ្ឋាភិបាលនេះ ទទួលខុសត្រូវ ឲ្យខាងតែបានដាច់ខាត!»។
លោក សួន [...]