Posts tagged as "Suthep Thaugsuban"

ថៃ៖ យីងឡាក់ ចង់​មាន​ជំនួប​មួយ​ពី​គ្រប់​ភាគី ដើម្បី​ស្រាយ​វិបត្តិ

ថៃ៖ យីងឡាក់ ចង់​មាន​ជំនួប​មួយ​ពី​គ្រប់​ភាគី ដើម្បី​ស្រាយ​វិបត្តិ

យប់ថ្ងៃព្រហស្បត្តិ៍ទី១២ខែធ្នូនេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានស្នើអញ្ជើញឲ្យគ្រប់ភាគី​នយោបាយទាំងអស់ និងគ្រប់ភាគីសង្គមស៊ីវិល និងឯកជនទាំងអស់ ដើម្បីជួបប្រជុំគ្នានៅថ្ងៃអាទិត្យខាងមុខនេះ ដើម្បី​ស្វែង​រកដំណោះស្រាយមួយ ទៅនឹងភាពជាប់គាំងនយោបាយសព្វថ្ងៃនេះ។


នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងនៅមុខព្រះមហាក្សត្រ នៅថ្ងៃបុណ្យចម្រើនព្រះជន្ម ទី៥ខែធ្នូឆ្នាំ២០១៣។ (រូបថត Indranil Mukherjee/AFP)

នយោបាយថៃ - រដ្ឋាភិបាល មានបំណងចង់បានយោបល់ ពីគ្រប់ភាគីនយោបាយទាំងអស់ ប្រធានក្រុមហ៊ុន តំណាង​មន្ត្រីរាជការ ស្ថាប័នសិក្សា អ្នកជំនាញខាងយុត្តិធម៌ និងខាងសកលវិទ្យាល័យផង។ នេះជាការប្រកាសតាម​កញ្ចក់​ទូរទស្សន៍ របស់លោកស្រី យីងឡាក់ [...]

ថៃ៖​ មេ​បញ្ជាការ​កងទ័ព​បដិសេធ​ជា​ថ្មី មិន​ជួប​ជា​មួយ​មេ​បាតុករ​ប្រឆាំង

ថៃ៖​ មេ​បញ្ជាការ​កងទ័ព​បដិសេធ​ជា​ថ្មី មិន​ជួប​ជា​មួយ​មេ​បាតុករ​ប្រឆាំង

អគ្គមេបញ្ជាការកងទ័ពថៃ លោកប្រាយុទ្ធ ចាន់អ៊ូឆា បានបដិសេធសារជាថ្មីទៀត នៅយប់ថ្ងៃព្រហស្បត្តិ៍ទី១២ខែធ្នូនេះ ថាកងទ័ពថៃនឹងមិនជួបមេដឹកនាំបាតុករ លោក ស៊ូថេប ថោងស៊ូបាន នោះទេ។ នេះជាការបញ្ជាក់លើកទីពីរ បន្ទាប់ពី​យប់ថ្ងៃពុធ ការសុំឲ្យមានជំនួបពីសំណាក់មេដឹកនាំបាតុកម្មនេះ ត្រូវបានមេបញ្ជាការកងទ័ពថៃ ច្រានចោលរួចហើយ ដោយបានចាត់ទុកថាមានគ្រោះថ្នាក់។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងមេទ័ព លោកប្រាយុទ្ធ ចាន់អ៊ូឆា នៅពេលចុះជួយជនរងគ្រោះនឹងទឺកជំនន់ ក្នុងពេលកន្លងមក។ (រូបថត ឯកសារ)

នយោបាយថៃ - «អគ្គមេបញ្ជាការកងទ័ព នឹងមិនជួបលោក ស៊ូថេប ទេ នៅថ្ងៃនេះ» នេះជាសេចក្ដីថ្លែង នៅយប់ថ្ងៃ​ព្រហស្បត្តិ៍ទី១២ខែធ្នូនេះ របស់អ្នកនាំពាក្យកងទ័ពថៃ លោក វីនថៃ [...]

ថៃ៖ ក្រុម​អាវ​ក្រហម​ព្រមាន​តបតរ បន្ទាប់​ពី ស៊ូថេប ឲ្យ​ចាប់ យីងឡាក់

ថៃ៖ ក្រុម​អាវ​ក្រហម​ព្រមាន​តបតរ បន្ទាប់​ពី ស៊ូថេប ឲ្យ​ចាប់ យីងឡាក់

ខណៈពេលដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាល (ក្រុមអាវលឿង) ទាមទារឲ្យមានការចាប់ខ្លួន នាយករដ្ឋមន្ត្រី​ថៃ​ពី​បទ«ក្បត់»នោះ ក្រុមអ្នកស្មោះស្ម័គ្រនឹងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា វិញ ដែលត្រូវបានគេស្គាល់ថា ជា​ក្រុម​អាវក្រហម បានព្រមានថានឹងរៀបចំបាតុកម្មប្រឆាំង នឹងបាតុកម្មរបស់ក្រុមអាវលឿងទាំងនោះវិញ។


នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ (រូបថត Reuter)

នយោបាយថៃ - បើទោះជាការបោះឆ្នោតមុនកាលកំណត់ ត្រូវបានកំណត់ធ្វើនៅខែកុម្ភះខាងមុខនេះក៏ដោយ ក៏ក្រុមអ្នកតវ៉ា ដែលបានជួបធ្វើបាតុកម្មតាំងពីជាងមួយខែមកហើយ ប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅមិនទាន់អស់ចិត្តនៅឡើយ។ លោក ស៊ូថេប ថោងស៊ូបាន បានថ្លែងនៅថ្ងៃពុធទី១១ ខែធ្នូនេះ​ថា​ [...]

វិភាគ​នយោបាយ​ថៃ៖ ប្រជាធិបតេយ្យ ដែល​មិន​ខ្វល់​នឹង​សម្លេង​ភាគ​ច្រើន

វិភាគ​នយោបាយ​ថៃ៖ ប្រជាធិបតេយ្យ ដែល​មិន​ខ្វល់​នឹង​សម្លេង​ភាគ​ច្រើន

«យើងធុញទ្រាន់ណាស់ នឹងនយោបាយរបៀបនេះ។ យើងមិនចង់បាន ការបោះឆ្នោតទៀតទេ។ យើងតែមួយគត់ ដែលមានសិទ្ធិស្របច្បាប់ ក្នុងការជ្រើសរើសរដ្ឋាភិបាលអណត្តិក្រោយ និងដើរតាមរាជឱវាត​របស់ព្រះមហាក្សត្រ​នៃយើង។» នេះជាការថ្លែងរបស់ មេដឹកនាំបាតុករលោក ស៊ូថេប ថោងស៊ូបាន ទៅកាន់ក្រុមមនុស្ស ដែលមាន​សមានចិត្ត​ជាមួយលោក។


លោក ស៊ូថេប ថោងស៊ូបាន មេដឹកនាំបាតុករប្រឆាំងតវ់ា នៅទីក្រុងបាងកក។ (រូបថត ឯកសារ)

នយោបាយថៃ - មិនត្រឹមតែប៉ុណ្ណឹងទេ បាតុករម្នាក់បានស្រែកទាមទារ កាលពីថ្ងៃចន្ទទី០៩ខែធ្នូនេះ ពី​«ថ្ងៃវិនិច្ឆ័យ​ចុងក្រោយ» ដោយលោក ស៊ូថេប ថោងស៊ូបាន ដែលជាមេចលនាប្រមូលមនុស្ស តាំងពីច្រើនសប្ដាហ៍មកហើយ នៅ​កណ្ដាលទីក្រុងបាងកក ប្រឆាំងនឹងរដ្ឋាភិបាលកាន់អំណាច កើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។

[...]
នាយក​រដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត្រា សម្រេច​រំលាយ​រដ្ឋសភា

នាយក​រដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត្រា សម្រេច​រំលាយ​រដ្ឋសភា

លោកស្រី យីងឡាក់ នាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានសម្រេចចិត្តប្រកាសរំលាយសភារបស់ខ្លួន នៅព្រឹក ថ្ងៃចន្ទ ទី៩ នេះដោយទុកពេលសម្រាប់ការបោះឆ្នោត ជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មី។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោក​ស្រី​នឹងនៅជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រហូតមានរដ្ឋាភិបាលថ្មី។


នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងតាមកញ្ចក់ទូរទស្សន៍ ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត ចម្លងពីអេក្រង់វីដេអូ)

នយោបាយថៃ - លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានទូលថ្វាយទៅព្រះមហាក្សត្រថៃ ពីសេចក្ដីសម្រចរបស់​លោកស្រី រំលាយរដ្ឋសភាជាតិថៃ នៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះ ហើយនឹងរៀបចំធ្វើការបោះឆ្នោតសារជាថ្មីឡើងវិញ។ គេនៅមិន​ទាន់ដឹងថា ថ្ងៃបោះឆ្នោត នៅធ្វើនៅថ្ងៃណានៅឡើយ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...