តុលាការ​ខ្មែរ​ផ្តន្ទាទោស​មន្ត្រី​សិទ្ធិ​មនុស្ស​៥រូប ឲ្យ​ជាប់​គុក​៥ឆ្នាំ​ដោយ​ព្យួរទោស

តុលាការនៃរបបក្រុងភ្នំពេញ បានសម្រេចផ្តន្ទាទោស មន្ត្រីសិទ្ធិមនុស្ស និងអតីតមន្ត្រីសិទ្ធិមនុស្ស មកពីសមាគមអាដហុក ចំនួន៥នាក់ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ៥ឆ្នាំ ពីបទ«សូកប៉ាន់សាក្សី»។ ប៉ុន្តែទោសទាំងអស់នេះ ត្រូវបានព្យួរ ខណៈពួកគេទាំងប្រាំរូប បានជាប់ក្នុងពន្ធនាគារ អស់រយៈពេល៤២៨ថ្ងៃ មុននឹងត្រូវបានដោះលែង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។
តុលាការ​ខ្មែរ​ផ្តន្ទាទោស​មន្ត្រី​សិទ្ធិ​មនុស្ស​៥រូប ឲ្យ​ជាប់​គុក​៥ឆ្នាំ​ដោយ​ព្យួរទោស
សំនុំរឿងស្រីមុំ ដែលបណ្ដាលឲ្យមន្ត្រីទាំងប្រាំរូប ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោស ដោយប្រព័ន្ធតុលាការយុត្តិធម៌។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 26, 2018
  • ប្រធានបទ: យុត្តិធម៌-សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតមន្ត្រីសិទ្ធិមនុស្ស លោក នី ចរិយ៉ា ដែលបច្ចុប្បន្នមន្រ្តី គ.ជ.ប និងមន្ត្រីសិទ្ធិមនុស្ស៤រូបទៀត រួមមាន លោក ណៃ វ៉ង់ដា - លោក យី សុខសាន្ត - លោក នី សុខា និងអ្នកស្រី លឹម មុន្នីុ ត្រូវបានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ឌុច សុខសារិន ប្រកាសសាលក្រម នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារម្នាក់ៗ៥ឆ្នាំ ប៉ុន្តែទោសនេះត្រូវបានព្យួរ ដោយមិនឱ្យអនុវត្តឡើយ។

អតីតមន្ត្រី និងមន្ត្រីសិទ្ធិមនុស្ស មកពីសមាគមអាដហុក ទាំងប្រាំរូប ត្រូវបានចាប់ខ្លួន និងឃុំខ្លួន រាប់ចាប់ពីពាក់កណ្ដាល ឆ្នាំ២០១៦ មុននឹងដោះលែង ឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្នវិញ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ ពួកគេ ត្រូវបាន​ចោទ​ប្រកាន់ ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​២៩​ និង​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌកម្ពុជា។ ​

បទចោទប្រកាន់ទាំងនេះ ត្រូវបានធ្វើឡើង ដោយអង្គការប្រឆាំងអំពើពុករលួយ (សេនាធិការរបស់រដ្ឋាភិបាលកម្ពុជា) ក្រោមរឿងរ៉ាវដ៏ចម្រូងចម្រាស់ របស់ស្ត្រីជាងធ្វើសក់ម្នាក់ ឈ្មោះ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ ដែលគេបានគិតថា មានរឿង​អាស្រូវ​ផ្លូវ​ភេទ ជាមួយ​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ បើគិតមកដល់ថ្ងៃដោះលែង មន្ត្រីទាំង៥រូប បានជាប់ក្នុងពន្ធនាគារ អស់រយៈពេល ៤២៨ថ្ងៃ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...