ផ្សាយ​ផ្ទាល់​ពី​ការ​ប្រគុំ​តន្ត្រី​និង​ការ​បាញ់​កាំជ្រួច​ដ៏​សម្បើម នៅ​តួ​អេហ្វែល

ថ្ងៃបុណ្យជាតិបារាំង ថ្ងៃ១៤កក្កដា សឹងជារៀងរាល់ឆ្នាំ តែងមានការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចដ៏សម្បើម នៅលើឧទ្យានខាងក្រោម តួអេហ្វែល (Tour d'Eiffel - រដ្ឋធានីប៉ារីស) ដើម្បីផ្ដល់ជូនពលរដ្ឋ និងបណ្ដាអ្នកទេសចរណ៍ នូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ដែលមួយឆ្នាំ ធ្វើតែម្ដងនេះប៉ុណ្ណោះ។
ផ្សាយ​ផ្ទាល់​ពី​ការ​ប្រគុំ​តន្ត្រី​និង​ការ​បាញ់​កាំជ្រួច​ដ៏​សម្បើម នៅ​តួ​អេហ្វែល
ការបាញ់កាំជ្រួច នៅតួអេហ្វែល។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 14, 2018
  • ប្រធានបទ: ១៤កក្កដា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យើងសូមនាំប្រិយមិត្ត រីករាយនឹងផ្ទាំងទស្សនីយភាពដ៏កម្រនេះ ជាមួយនឹងវីដេអូផ្សាយផ្ទាល់ ដោយទូរទស្សន៍ជាតិបារាំង «France 2» ដែលផ្សាយចេញ ពីឧទ្យានដ៏ធំ ក្រោមតួអេហ្វែល (Tour d'Eiffel)។

កម្មវិធីចាប់ផ្ដើម ដោយការប្រគុំតន្ត្រីវង់ធំ របស់ វង់ភ្លេងជាតិនៃប្រទេសបារាំង (Orchestre national de France) អ្នកចម្រៀងសម្លេងបាន និងក្រុមអ្នកបន្ទរជាពួក មុននឹងបញ្ចប់ទៅ ដោយការបាញ់កាំជ្រួចដ៏សម្បើមមួយ។ ការបាញ់កាំជ្រួចនោះ មានរយៈពេល៣០នាទីជាប់គ្នា ដោយប្រើថវិការសរុប ៧៥០ ០០០អ៊ឺរ៉ូ របស់រដ្ឋធានី ប៉ារីស។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...