សម រង្ស៊ី ប្រកាស​​ពី​យុទ្ធសាស្ត្រ «ពាល​ស៊ី​ពាល» ក្នុង​ជួរ CPP

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានប្រកាសដោយចេញមុខ អំពីយុទ្ធសាស្ត្ររបស់ក្រុមលោក ក្នុងការបំបែកបំបាក់ផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចយ៉ាងចាស់វស្សា នៅកម្ពុជា នៅចំពោះអ្វីមួយ ដែលលោក សម រង្ស៊ី អះអាងថា មន្ត្រីគ្រាក់ៗ​ក្នុងគណបក្សកាន់អំណាច កំពុងខឹងលោក ហ៊ុន សែន ដែលចេះតែធ្វើអ្វី តាមតែទំនើងចិត្ត និង«ឆ្កួតលីលា»។
សម រង្ស៊ី ប្រកាស​​ពី​យុទ្ធសាស្ត្រ «ពាល​ស៊ី​ពាល» ក្នុង​ជួរ CPP
ពីឆ្វេងទៅស្ដាំ៖ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: December 11, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សប្រឆាំងគ្មានអាវុធ និងគ្មានទាហានទេ តែគណបក្សប្រឆាំងអាចជំរុញ ឲ្យ«ពាលស៊ីពាល» នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា។ នេះ ជាការប្រកាសឡើង របស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ពីយុទ្ធសាស្ត្រនយោបាយថ្មីៗ ដែលក្រុមរបស់លោកកំពុងធ្វើ។ 

ថ្លែងនៅចំពោះក្រុមអ្នកគាំទ្រ ច្រើនសិបនាក់ កាលពីថ្ងៃទី១០ ខែធ្នូនេះ ក្នុងទីក្រុង «Pusignan» ស្ថិតនៅភាគខាងត្បូង នៃប្រទេសបារាំង លោក សម រង្ស៊ី បានពន្យល់ថា ការដឹកនាំរបស់លោក ហ៊ុន សែន មិនត្រឹមតែផ្ដល់ការក្ដៅក្រហាយ ទៅដល់គណបក្សប្រឆាំង និងពលរដ្ឋខ្មែរនោះទេ តែបើសូម្បីមន្ត្រីធំៗ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ក៏មិនពេញចិត្តនឹងលោក ហ៊ុន សែន ដែរ។

» ខាងក្រោមនេះ ជាការថ្លែងទាំងស្រុងរបស់លោក សម រង្ស៊ី ទាក់ទងនឹងយុទ្ធសាស្ត្រនេះ៖

កាលពីថ្ងៃទី២ ខែធ្នូកន្លងមក នៅក្នុងកិច្ចពិភាក្សាមួយ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង លោក សម រង្ស៊ី ថែមទាំងបានអះអាងទៀតថា លោក ស ខេង សព្វថ្ងៃជារដ្ឋមន្ត្រីមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា តែងមានទំនាក់ទំនងជាសំងាត់ ជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ លោក រង្ស៊ី បានបង្ហើបថា នៅក្នុងដំណើរតែពីរនាក់ នៅក្នុងច្រកផ្លូវមួយ នៃវិមានរដ្ឋសភាជាតិ លោក ស ខេង បានទទួលស្គាល់ថា លោកពិបាកធ្វើការជាមួយលោក ហ៊ុន សែន ហើយបានស្នើឲ្យលោក កឹម សុខា សម្របជាមួយនឹងលោក ហ៊ុន សែន។

»​ ខាងក្រោមនេះ ជាការថ្លែងរបស់លោក សម រង្ស៊ី ពីទំនាក់ទំនង ស ខេង-កឹម សុខា៖

ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខ មកបដិសេធដោយផ្ទាល់ថា គណបក្សប្រជាជនកម្ពុជារបស់លោក គ្មានការបែបបាក់អ្វីឡើយ។ លោក ហ៊ុន សែន បានអួតអាងថា គណបក្សកាន់អំណាចនៅកម្ពុជា ដែល«ខ្លាំង»មកដល់សព្វថ្ងៃ គឺដោយសារ«សាមគ្គីភាពផ្ទៃក្នុង»នេះហើយ។ លោកនាយករដ្ឋមន្ត្រី​បានតបដោយសំដីខ្លាំងៗ ប្រាប់ទៅគូបដិបក្ខនយោបាយរបស់លោកថា ពួកគេទាំងនោះ គួរត្រូវមករៀនសូត្រ ពីគណបក្សប្រជាជនកម្ពុជា អំពីសាមគ្គីភាពនេះវិញទៅ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...