ឆេះបង្គោលភ្លើង នៅក្បាលថ្នល់
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ៣០ តុលា ២០១៥
- កែប្រែចុងក្រោយ: October 30, 2015
- ប្រធានបទ: គ្រោះអគ្គិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍អគ្គីភ័យ ផ្ទុះចរន្តអគ្គីសនី ឆាបឆេះបង្គោលភ្លើងនេះ កើតឡើងនៅម៉ោង១២ និង៣០នាទី ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៥ តាមផ្លូវមន្នីរ៉េត ម្តុំច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតបង្គោលភ្លើង និងប៉ាណូ មួយចំនួន។
នៅក្នុងករណីភ្លើងឆេះនេះ មានការអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គីភ័យ របស់រាជធានីភ្នំពេញ ចំនួន ៥គ្រឿង និងត្រូវពន្លត់ទៅជាស្ថាពរ នៅម៉ោង ១៣ និង ១០នាទីរសៀល។ តែជាសំណាងល្អ ដែលមិនឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋ និងមិនមានគ្រោះថ្នាក់ ដល់អ្នកណាម្នាក់ឡើយ គ្រាន់តែខូចខាតបង្គោលភ្លើង និងប៉ាណូនៅក្បែរប៉ុណ្ណោះ។
តាមប្រភពពីស្ត្រីម្នាក់ ដែលមានផ្ទះនៅក្បែរនោះ បានឲ្យដឹងថា នៅពេលអគ្គីភ័យកំពង់តែឆេះ គាត់មានការភិតភ័យណាស់ មិនថាគួរធ្វើយ៉ាងម៉េចនោះទេ ម្យ៉ាងខ្លាចឆេះរាលដាលដល់ផ្ទះ និងរបស់របរផ្សេងទៀត។
ចំណែកបុរសអ្នករត់ម៉ូតូម្នាក់ នៅម្តុំនោះ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា អគ្គីភ័យឆេះនេះ បានកើតចេញ ពីការធ្វេលប្រហែស របស់អ្នកគ្រប់គ្រងអគ្គីសនី ដែលមានការដាក់តខ្សែ រយីងរយោងពាសពេញបង្គោលភ្លើង ហើយពេលខ្លះ ខ្សែធ្លាក់សឹងតែដល់ដីទៀតផង។
ក្រោយពេលកើតហេតុ ក្រុមសមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋាន ពីការខូចខាត ដែលគិតសរុបអស់ជាទឹកប្រាក់ ថាអស់ប៉ុន្មាននោះឡើយ៕