សង្រ្គាមផ្កាយ នឹង​បន្ត​ថត តែ​នៅ​ក្រោម​ផលិតកម្ម វ៉ល​​ឌីសស្នេ

ផលិតកម្ម វ៉ល​ឌីសស្នេ ទើបនឹងប្រកាសកាលពីថ្ងៃអង្គារទី៣០តុលា ថាបានទិញក្រុមហ៊ុនថតកុន លុចកាសភាពយន្ដ របស់ផលិតករ ហ្សក លុចកាស នៅក្នុងតម្លៃ៤,០៥កោដដុល្លា ត្រូវជា ៣,១៣កោដ អ៊ឺរ៉ូ។ វគ្គបន្តនៃភាពយន្ដ សង្រ្គាមផ្ដាយ បានត្រូវគេបង្ហើបអោយដឹងថា នឹងត្រូវបន្ដថត ក្នុងពេលខាងមុខ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: November 01, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផលិ​តកម្ម វ៉ល​ឌីសស្នេ ទើបនឹងប្រកាសកាលពីថ្ងៃអង្គារទី៣០តុលា ថាបានទិញក្រុមហ៊ុនថតកុន លុចកាសភាពយន្ដ របស់​ផលិតករ ហ្សក លុចកាស នៅក្នុងតម្លៃ៤,០៥កោដដុល្លា ត្រូវជា ៣,១៣កោដ អ៊ឺរ៉ូ។ វគ្គបន្តនៃភាពយន្ដ សង្រ្គាមផ្ដាយ បាន​ត្រូវគេបង្ហើបអោយដឹងថា នឹងត្រូវបន្ដថត ក្នុងពេលខាងមុខ។


រូបភាពភាពយន្ដ នៃសង្គ្រាមផ្កាយ។

ស្នាមញញឹមបានកើតឡើង នៅក្រោយពេលដែល អ្វីៗនឹងនៅតែបន្ដ និងប្រាក់សុទ្ធទទួលបាន នៅពេញហិបនោះ។ សំរាប់​តម្លៃ៤,០៥កោដដុល្លា (៣,១៣កោដ អ៊ឺរ៉ូ) វ៉ល​ឌីសស្នេ (Walt Disney) បានទិញនៅថ្ងៃអង្គារនេះ ក្រុមហ៊ុនរបស់លោក ហ្សក លុចកាស (George Lucas) ដែលមានឈ្មោះថា «លុចកាសភាពយន្ដ (Lucasfilm)» ដែលផលិតកម្រងរឿងវិទ្យាសាស្ត្រ នៅក្នុងពិភពផ្កាយដ៏ល្បី មានចំណងជើងថា «សង្គ្រាមផ្កាយ (Star Wars)» និងខ្សែររឿងផ្សងព្រេងដ៏ល្បីមួយទៀត នៃ «អ៊ីនដីយ៉ាណា ចន (Indiana Jones)» ដែលសុទ្ធសឹងជាខ្សែរភាពយន្ដ ដែលរកចំណូលបានច្រើនជាងគេបង្អស់ នៅក្នុង​ប្រវត្តិសាស្រ្តនៃភាពយន្ដ។

ក្រុមហ៊ុនភាពយន្ដ វ៉លឌីសស្នេ ដែលបង្កើតឡើងដោយ បងប្អូន វ៉លទ័រ (Walter) និងរ៉យ អូ.ឌីសស្នេ (Roy O. Disney) នៅ​ឆ្នាំ ១៩២៣ ជាមួយនឹងគំនូរជីវចល របស់កណ្ដុរ មីឃី (Mickey) បានប្រកាសក្នុងថ្ងៃនេះដដែល ថាកម្រងខ្សែរភាពយន្ដបន្ត នៃសង្គ្រាមផ្កាយ នឹងត្រូវបន្តថត ហើយវគ្គទីមួយនឹងអាចចេញបញ្ចាំងនៅឆ្នាំ ២០១៥ខាងមុខ។

បន្ទាប់ពី ពីស្សា (Pixar) និងម៉ាវែល (Marvel) ...

លោក បប់ អាយជ័រ (Bob Iger) នាយកផលិតកម្ម វ៉លឌីសស្នេ ធ្លាប់បានធ្លោយថា វាមិនមែនជារឿងចៃដន្យទេ។ ផលិតកម្ម វ៉លឌីសស្នេ បានទិញរួចហើយ នូវស្ទូឌីយ៉ូ ពីស្សា កាលពីឆ្នាំ២០០៥ ហើយស្ទូឌីយ៉ូ ម៉ាវែល មួយទៀត នៅឆ្នាំ ២០០៩។ អ្នក​វិភាគប្រចាំទស្សនាវដ្ដីមួយ ឈ្មោះលោក ប៊្រេដ ហារីស (Brett Harriss) បានបកស្រាយថា «បើមើលមួយភ្លែតក៏ដឹងដែរ ថាការទិញផលិតកម្ម ក្នុងពេលនេះ មានន័យរបស់វា។ ខ្ញុំភ្ញាក់ខ្លួនដែរ ដោយបានលឺរឿងនេះ តែវាដូចអ្វីដែលយើង​និយាយ​និងស្ដាប់លឺអញ្ចឹង។ ឌីសស្នេ មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការទិញយកផលិតកម្មភាពយន្ដរបៀបនេះ។» លោកបាន​បន្ថែមថា «វ៉លឌីសស្នេ បានចំណាយប្រាក់ ៤កោដដុល្លា ដើម្បីទិញ ម៉ាវែល។ ហើយការទិញនេះ ជារឿងមួយល្អណាស់។» ជាការពិតហើយ ព្រោះខ្សែរភាពយន្ដ «ឌឺ អេវេនជ័រ (The Avengers)» ដែលកើតចេញពីការបញ្ចូលគ្នានៃតួអង្គ វីរបុរស​ជាច្រើន របស់«ម៉ាវែល»នោះ បានទទួលទស្សនិជន ចូលមកមើលនៅក្នុងរោង គ្រាន់តែនៅទ្វិបអាមេរិកខាងជើងប៉ុណ្ណោះ មានចំនួន​ដល់ទៅ ៦២០លាននាក់។

សំរាប់លោក ហ្សក លុចកាស វាជាពេលមួយដែលត្រូវតែផ្លាស់ប្ដូរទំព័រទៅមុខ ថ្វីបើលោកនៅមានតួនាទីក្នុង​ផលិតកម្ម ​ជាទីប្រឹក្សាសិល្បៈ ក៏ដោយ។ សមិទ្ធិកររូបនេះបានប្រកាសថា «វាដល់ពេលវេលា ដែលខ្ញុំត្រូវអោយ សង្គ្រាមផ្កាយ ទៅ​សមិទ្ធិករ​ជំនាន់ក្រោយ អោយគេរៀបចំធ្វើម្ដង»។ ផលិតកម្ម«លុចកាសភាពយន្ដ »របស់លោក ត្រូវបានលោកបង្កើត​នៅ​ឆ្នាំ១៩៧១ ហើយក្រៅពីជំនាញថតកុន វាក៏ជា​ផលិតកម្មមួយ ដែលមានជំនាញខាង បន្ថែមបន្ថយ រូបភាពឬពន្លឺផងដែរ។

-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...