ទស្សនៈ​អ្នក​អាន៖ «ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ»

អត្ថបទខាងក្រោមនេះ ជាទស្សនៈមិត្តអ្នកអាន ដែលត្រូវបានសរសេរជាអត្ថបទ និងផ្ញើរមកទស្សនាវដ្ដី ដោយស្មេរដាក់ឈ្មោះ «ទស្សនៈទាន»។ ទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ សូមយក​អត្ថបទ​នេះ មកចុះផ្សាយទាំងស្រុង (*) ដូចខាងក្រោម។ ប្រសិន​បើ​ប្រិយមិត្ត ចង់​បញ្ចេញ​​ទស្សនៈ ឬ​មតិ​ណា​មួយ​នោះ សូម​សរសេរ​ជា​អត្ថបទ និង​ផ្ញើរ​​មក​ទស្សនាវដ្ដី តាម​រយៈ​មែល (ខាង​ក្រោម​គេហទំព័រ​នេះ) ឬ​តាម​រយៈ​​ទំព័រ​ហ្វេសប៊ុក ​របស់​ទស្សនាវដ្ដី​ក៏​បាន។
ទស្សនៈ​អ្នក​អាន៖ «ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ»
ពិភពលោក បាំងបិទដោយ ពន្លឺព្រះអាទិត្យ។ (រូបភាពចក្ខុវិស័យ ជាលក្ខណៈ 3D)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ មករា ២០១៤
  • កែប្រែចុងក្រោយ: January 19, 2014
  • ប្រធានបទ: ទស្សនៈ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្ងៃនេះទស្សន:ទាន សូមលើកឡើងនូវប្រធានបទដូចមានខាងលើនេះ ជូនសមាជិកបក្សទាំងអស់នៅក្នុងពិភពគុណ និងជាពិសេសក្នុងនាមជាសមាជិកទស្សទានម្នាក់ សូមជូនគំនិតឡប់ៗមួយចំនួនជូនដល់បក្សព្រះអាទិត្យ មិនថា​ទាប​មិនថាខ្ពស់។

ទស្សនៈ - បក្សទស្សន:ទាន ជាបក្សមួយដែលបង្ហាត់សមាជិកសកម្មទាំងអស់ ហាត់ក្បួនយុទ្ធគុណលើដើមឈើ ព្រោះលោកយល់ថា ការរៀនក្រៅថ្នាក់ ក៏ជាការសិក្សាដែរ។ ការរៀនបែបនេះ មានសេរីភាព ថ្នាក់រៀនមានលក្ខណ:​ធម្មជាតិ ដែលមានខ្យល់អាកាសបរិសុទ្ធ ហើយសមាជិកគ្មានភាពធុញថប់។

មេរៀនមួយដែលយើងចងចាំនោះ ជាអក្សរសិល្ប៍ចិនដែលកើតឡើងនៅក្នុងរាជវង្សថាង ដោយកាលនោះ ប្រទេស​ចិនមានកវីជាង៥០០០០នាក់ មានកំណាព្យ៥៤០០០អត្ថបទ ហើយគេរក្សាទុកមកដល់ពេលនេះ។ ជំនាន់នោះ មេ​បក្សបានបង្ហាត់យើង នូវក្បាច់គុណ៤ជាគោល៖ ១.សាមកុក ឬនគរទាំងបី , ២.ផ្កា១០៨ពណ៌, ៣.ថាងចេងចម្លងធម៌, និង៤.ហុងឡូវ។ ក្នុងពេលនេះ ក្បាច់គុណសាមកុក ផ្កាយ១០៨ពណ៌ និងថាងចេងចម្លងធម៌ ជាបរិបទក្តៅគគុក​ក្នុង​ពិភពគុណ។ យើងយល់ថា ក្បាច់គុណសាមកុក និងផ្កា១០៨ពណ៌ ជាកញ្ចក់អុកនយោបាយរួមមាន៖ ការគ្រប់គ្រង​អំណាច ការពង្រឹងអំណាចដើម្បីបក្ស។ ក្នុងឱកាសនេះ ទស្សន:ទានសូមលើកយកសិល្ប: « ផ្កា១០៨ពណ៌» មករៀប​រាប់សង្ខេបជូន សមាជិកបក្សនានាឱ្យបានជ្រាបជាព័ត៌មាន។

កាលដើម ស្រុកចិនគ្រប់គ្រងដោយស្តេច។ ស្តេចប្រកាន់យកការគ្រប់គ្រង តាមបែបរាជានិយមនិងផ្តាច់ការ ព្រោះ​មហាក្សត្រជាអ្នកគ្រប់គ្រងទឹកដី មានដីច្រើន គ្រប់គ្រងយោធា និងជាអគ្គមេបញ្ជាផងនិង គ្រប់គ្រងវិស័យ​តុលាការ​ផង។ លោភ: អំណាចកាន់តែគ្របមុខ ស្តេចក៏កើតមានការសម្លាប់ ដោយគ្មានការកាត់ក្តី និងការពិចារណា។ ចំណេរ​មក មន្ត្រីជុំវិញស្តេចមានគំនិតបដិវត្តន៍ ក៏បំបែកខ្លួនមួយក្រុមម្តងៗ និងបង្កើតជំនាញរៀងៗតាមក្រុម។ មនុស្ស​បង្កើត​ក្រុមជាបន្តបន្ទាប់ រហូតដល់១០៨ក្រុម ហើយមិនស្តាប់តាមបញ្ជាស្តេចផែនដីឡើយ។

ស្តេចរកគំនិតជាថ្មី ដោយប្រើអាមាត្យដែលមានថ្វីមាត់ ដើម្បីទៅបញ្ចុះបញ្ចូលតំណាងក្រុមបដិវត្តន៍នីមួយៗ។ មិនយូរ​ប៉ុន្មាន មេក្រុមនីមួយៗបានចូលមកសារភាពហើយ ស្តេចបានប្រទានតួនាទីនៅក្នុងរាជវាំង ប្រទានមាសប្រាក់ និង​ផ្ទះ​សំបែងជាដើម។ ស្តេចបញ្ជាឱ្យអាមាត្យ ធ្វើសកម្មភាពបែបនេះរហូតអស់ក្រុម ហើយក្រុម១០៨ចូលរួម ជាមួយ​ព្រះរាជា​វិញ។ នៅពេលនោះ ស្តេចបានប្រឌិតរឿង មានខ្មាំងចូលមកឈ្លានពានទឹកដី និងរៀបចំផែនការពិឃាត​សត្រូវ​ របស់​ព្រះអង្គរួចជាស្រេច។

ស្តេចបញ្ជូនកងស្ម័គ្រចិត្តមួយកងម្តងៗ ដើម្បីទៅវាយចោរឈ្លានពាន តាមការគ្រោងទុកជាស្រេច។ កងទ័ពដែល​ទៅ​ច្បាំងខ្វះការប្រុងប្រយ័ត្ន និងគ្មានល្បិច ក៏ចូលស៊ងជាប់ជុចទាហានស្តេច ហើយគេសម្លាប់ម្តងមួយក្រុមៗ រហូតដល់​អស់សមាជិកក្រុមទាំង១០៨។ ស្តេចមានមោទនភាពនឹងការសម្រេចផែនការសាជាថ្មី ហើយបន្ទាប់មកក៏ប្រែធាតុ ពីការបង្រួមប្រទេសមកកាន់របបផ្តាច់ការសាជាថ្មី។យើងនៅចាំបានថា សុភាសិតបុរាណមួយបទ ដែលនៅតែមាន​ប្រជាប្រិយភាព រហូតមកដល់សព្វថ្ងៃនេះ «ជង់មិនដែលភ្លេចកុក»។

តបតាមការបរិយាយខាងលើ យើងសូមឱ្យបក្សព្រះអាទិត្យ ពិនិត្យស្ថានភាពជោគជ័យ ព្រោះជោគជ័យមិន​មែនកើត​ឡើង ក្នុងរយ:ពេលមួយពព្រិចភ្នែកនោះទេ ក៏ប៉ុន្តែចាំបាច់ត្រូវការពេលវេលា ក្នុងការសន្សំនូវភាព​ជោគជ័យ ពោល​គឺ​ពីតូចទៅធំ។ គួរតែមានយុទ្ធសាស្ត្រឈ្នះ ដោយវាយខ្មាំងមួយ១០០លើក ឈ្នះទាំង១០០លើក ដោយការរៀបការ​ផែនការមេច្បាស់លាស់៖ ដោយមានការស្ទង់ទឹកចិត្តសត្រូវ និងចំណង់ចំណូលចិត្ត ស្ថានភាព ភូមិសាស្ត្រ ទីតាំង និងមានយុទ្ធសាស្ត្របត់បែន ទៅតាមកាល:ទេស នោះពិតជាទទួលផ្កែផ្កា នៅគ្រាអវសាន្ត។

ជាការពិតណាស់ លោកតែងតែដំណាលថា «ឱកាសមានតែម្តង គួរចាប់ឱកាសឱ្យបាន មិនគួរឱ្យឱកាសរំលង​ឱ្យ​សោះ»។ ទស្សន:នេះ គួរតែត្រឹះរិះពិចារណា ចាប់យកការងារនេះឱ្យបាន ក្នុងនាមអហឹង្សាក្រោមដំបូលពិភពគុណ។ ពាក្យទំនឹមទំនៀមមួយឃ្លាទៀត ដែលដក់នៅក្នុងចិត្តទស្សន:ទានយើងជានិច្ចនោះ «ចាប់ពស់ត្រូវចាប់ឱ្យជាប់» បើ​មិនដូច្នោះទេ ពស់វានឹងតដៃ ហើយវានឹងអាចនាំមកនូវបច្ច័យអាក្រក់ និងបរាជ័យភាព ក្នុងដំណាក់កាលសាងស្នាដៃ ក្រោមពន្លឺចង្កៀងនៃពិភពគុណជាក់ជាមិនខាន។

ការគ្របគ្រងពិភពគុណទាំងមូល វាជារឿងមួយដ៏លំបាក ដោយមានការទាមទារពេលវេលា ក្នុងការហាត់រៀនក្បួន​យុទ្ធសាស្ត្រ រួមទាំងទ្រឹស្តី ការអនុវត្ត និងសកម្មភាពការងារសំខាន់ៗមួយចំនួនទៀត ដើម្បីឱ្យសមាជិកទាំងអស់​មាន​ជំនឿទុកចិត្តក្នុងការដឹកនាំ ដូចនេះគួរគិតគូរ បង្កើតទស្សនវិស័យឱ្យក្រុមក្នុងនាមអ្នកប្រយុទ្ធអហឹង្សា។ លោភ: ទ្រព្យ​សម្បិត្តជារឿងក្រៅខ្លួន សមាជិកបក្សគ្រប់រូប មិនអាចវេចខ្ចប់លុយកាក់ មាសពេជ្រទៅបានទេ ហើយក្រដាស​ក៏​មិន​អាច​ខ្ចប់ភ្លើងបានដែរ។ ដរាបណា ព្រះរាជសម្ភារ ឬព្រះអង្គម្ចាស់តូ ថ្វីដ្បិតែព្រះអង្គបរាជ័យក្នុងផ្លូវស្នេហាក៏ដោយ ក៏ព្រះអង្គទទួលជោគជ័យក្នុងជីវិត ដោយការបន្សល់នូវស្នាដៃកំណាព្យចំនួន៩ ក្នុងសតវត្សទី១៧ ហើយ​សមាជិក​បក្សនានាបានលើកយកមកសិក្សាជាប្រចាំ និងស្ញើចពីស្នាដៃរបស់ព្រះអង្គ។

បើនិយាយពីតថ:វិញ មនុស្សកើតមកត្រូវតែស្លាប់ នោះជាសត្យានុម័ត ដែលមិនអាចកែប្រែបរិបទនេះបាន ហើយ​ការ​ស្លាប់នោះសោតចាំបាច់ត្រូវបញ្ចុះ បូជា ហើយបុរាណលោកនិយាយថា«រស់មួយជាតិធាតុមួយចាន»។ ដូចនេះអ្នក​ដឹកនាំបក្សព្រះអាទិត្យក្តី និងបណ្តាបក្សស្មូមទាំងឡាយ គួរតែចេះផ្សារភ្ជាប់គំនិតរបស់ខ្លួន ទៅនឹងគំនិតរបស់បក្ស​សំខាន់ៗនានា លើចក្រវាឡនេះ ជៀសវាងការអសោចកេរ្តិ៍កណ្តាលខ្មាស ដែលមានមេដឹកនាំបក្សខ្លះ ប្រព្រឹត្តផ្ទុយ​នឹងបទដ្ឋានបក្សសកល ដែលជាហេតុនាំមកនូវអន្តរាយ ដល់ពិភពគុណ សមូហភាព បុគ្គលនិងគ្រួសារ ដោយមាន​ជា​ឧទាហរណ៍ស្រាប់។

ទស្សនៈទានក្មេងខ្ចីនេះ ទុកជាការរំលឹកដល់មេបក្សព្រះអាទិត្យ និងបណ្តាបក្សទាំងឡាយក្រោមមេឃលើដីនេះ ឱ្យ​ចេះថ្លឹងឱ្យស្មើ ជៀសវាងការធ្វើឱ្យពិភពគុណក្រឡាប់ចាក់ ពីសទៅជាខ្មៅ ក្រោមឥទ្ធិពលពិសពុលអំណាច។ យើង​សង្ឃឹមថា មេបក្សនឹងដើរតាមមាគ៌ាត្រឹមត្រូវ មិនទាមទារលាភសក្ការ:ឡើយ៕

---------------------------
ដោយ ទស្សនៈទាន
---------------------------

(*) កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖  ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​របស់​អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជា​អត្ថបទ​ស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើដល់ប្រយោជន៍សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file ហើយផ្ញើរ​មកទស្សនាវដ្ដី​តាមរយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និងធ្វើការ​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេសទស្សនាវដ្ដី នឹងគោរពបំណងប្រាថ្នារបស់ប្រិយមិត្ត ប្រសិនជាប្រិយមិត្ត​មិន​ចង់​បញ្ចេញ​ឈ្មោះ៕

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...