សង្គម​ស៊ីវិល​ជាង​៦៥ ថ្កោល​ទោស​រដ្ឋាភិបាល ពី​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​ពលរដ្ឋ

«ការប៉ះទង្គិចបានកើតឡើង នៅពេលដែលរដ្ឋាភិបាលបានប្រើនូវដំបងឆក់ ទៅលើក្រុមអ្នកតវ៉ា។ ក្រោយមកក្រុមអ្នកតវ៉ាទាំងនោះ បានឆ្លើយតប​ដោយការគប់ដុំថ្ម។ កងកម្លាំងប្រដាប់អាវុធបានឆ្លើយតបទៅនឹងសកម្មភាពនេះ ដោយប្រើប្រាស់កម្លាំងមិនមានសមាមាត្រ តាមរយៈការបាញ់ដោយកាំភ្លើងគ្រាប់ពិត តម្រង់ទៅតកហ្វូងមនុស្ស»។ នេះជាកាលើកឡើងដោយលោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍កម្ពុជា តំណាងអង្គការសង្គមស៊ីវិលជាង៦៥ នៅក្នុងសន្និសិទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៣ ខែមករានេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ការប៉ះទង្គិចបានកើតឡើង នៅពេលដែលរដ្ឋាភិបាលបានប្រើនូវដំបងឆក់ ទៅលើក្រុមអ្នកតវ៉ា។ ក្រោយមកក្រុម​អ្នកតវ៉ា​ទាំងនោះ បានឆ្លើយតប​ដោយការគប់ដុំថ្ម។ កងកម្លាំងប្រដាប់អាវុធបានឆ្លើយតបទៅនឹងសកម្មភាពនេះ ដោយប្រើប្រាស់កម្លាំងមិនមានសមាមាត្រ តាមរយៈការបាញ់ដោយកាំភ្លើងគ្រាប់ពិត តម្រង់ទៅរកហ្វូងមនុស្ស»។ នេះជាកាលើកឡើងដោយលោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍កម្ពុជា តំណាង​អង្គការសង្គម​ស៊ីវិលជាង៦៥ នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៣ ខែមករានេះ។


ក្រុមអង្គការសង្គមស៊ីវិល ដែលជួបប្រជុំធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៣ខែមករាឆ្នាំ២០១៤នេះ។ (រូបថត MONOROOM.info/ O.Vary)

ក្រុមសង្គមស៊ីវិល -តាមសេចក្តីប្រកាសរួមនៃអង្គការសង្គមស៊ីវិលទាំង៦៥ បានលើកឡើងថា ក្រោយពីមាន​ព្រឹត្តិ​ការណ៍​នៃការបាញ់ប្រហារ ទៅលើហ្វូងកម្មករនៅផ្លូវវ៉េងស្រេង កាលពីយប់ថ្ងៃទី២ និងព្រឹកថ្ងៃទី៣ ខែមករា បានធ្វើ​ឲ្យជនស៊ីវិលបួននាក់ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងយោធា និងយ៉ាងហោចណាស់៣៩នាក់រងរបួស រួមទាំង​ក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ និងស្រ្តីមានគ៌កម្នាក់ ជាមួយនឹងជនស៊ីវិលចំនួន១៣នាក់ផ្សេងទៀត​ ត្រូវបានចាប់ខ្លូន។

លោកស្រី រស់ សុភាព បានបន្ថែមថា ក្រៅពីការប៉ទង្គិចនៅផ្លូវវ៉េងស្រេង ដែលបណ្តាលឲ្យមានមនុស្សស្លាប់នោះ នៅ​មានការចាប់ខ្លួន និងការធ្វើទារុណ្ឌកម្មយ៉ាងព្រៃផ្សៃ ការវាយដំយ៉ាងឃោឃៅ ពីសំណាក់អង្គភាពបញ្ជាការ​យោធា​ពិសេសឆ័ត្រយោង៩១១ នៅមុខរោងចក្រ​ យ៉ាកជីន ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខបួន ទៅលើមន្រ្តី​អង្គការ​សិទ្ធិមនុស្ស និងជនស៊ីវិលជាងដប់នាក់ទៀត ជាមួយនឹងការចាប់ខ្លូន។ ជនដែលត្រូវចាប់ខ្លួនទាំងនោះ មិនទទួល​បាន​នូវការព្យាបាលអស់រយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីការវាយដំមក។

យោងតាមហេតុការណ៍ បង្ហាញតាមរយៈសម្មភាពទាំងពីរខាងលើ ដែលបានប្រព្រឹត្តឡើងដោយ កងសម្លាំង​សន្តិសុខ​សម្រាប់ប្រទេសកម្ពុជានោះ លោក សុខ សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ ការពារសិទ្ធិកម្ពុជា​ហៅ​កាត់​ថា ស៊ីឌីភី បានបង្ហាញថា «ទោះបីជាកងកម្លាំងទាំងនោះធ្វើត្រូវក៏ដោយ សំខាន់បំផុតបើកាលណាមានមនុស្សស្លាប់ ត្រូវតែ​ធ្វើ​ការស៊ើបអង្កេតឲ្យបានច្បាស់លាស់។ តើជាការការពារខ្លួន ការប្រើកម្លាំងដើម្បីបំបែកបាតុកម្ម ឬមួយយ៉ាង​ម៉ិច?។ (...) ក្នុងច្បាប់មិនបានចែងពីការប្រើកម្លាំងប្រដាប់អាវុធមកធ្វើការបំបែកហ្វូងបាតុកម្មនោះទេ។» មន្រ្តីជំនាញ​ខាងច្បាប់​រូប​នេះ បានបន្តរថា តាមសកម្មភាពដែលបានប្រព្រឹត្តរួចមកហើយ ដោយកងកម្លាំងប្រដាប់អាវុធនេះ មិន​មែនជា​ការ​ការពារខ្លួននោះទេ តែជាការប្រើកម្លាំងវាយគេតែម្តង ដែលបណ្តាយឲ្យមានរបួសនោះ នេះហើយជាការ​«ខុសច្បាប់»។

ឯលោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ក៏បានសង្កត់ធ្ងន់ទៅលើការ​ប្រើ​ប្រាស់​កងកម្លាំងទ័ព វាយប្រហារយ៉ាងព្រៃផ្សៃ ទៅលើក្រុមបាតុករនៃកម្មករដៃទទេ ដែលទាមទានូវប្រាក់ឈ្នួកអប្បរមា១៦០ ដុល្លានេះ។ លោកបានបន្តរថា លោកមានការសោកស្តាយ ចំពោះការទាមទារដោយអហិង្សានេះ មិនមាន​ដំណោះ​ស្រាយ​បែរជារងនូវការបង្គ្រាបយ៉ាង«យង់ឃ្នង»ទៅវិញ។

ទស្សនាវដ្តីមនោរម្យព័ងអាងហ្វូ នៅមិនអាចសុំការបញ្ជាក់ពីបញ្ហាខាងលើនេះ ដោយមន្រ្តីរាជរដ្ឋាភិបាល​បាននៅ​ឡើយ​ នៅថ្ងៃចន្ទទី១៣ ខែមករានេះ។ តែលោក ជាម យៀម មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ច​សម្ភាសជាមួយទស្សនាវដ្តីតាមទូរស័ព្ទកាលពីថ្ងៃទី១០ ខែមករា កន្លងមកបានបញ្ជាក់ថា «ដោយសារតែមានការ​ប្រើ​នូវហឹង្សា ទើបមានការចាប់ខ្លួនទាំងនេះ»។ លោកបានបន្តរថា ការស្នើសុំឲ្យមានការដោះលែង ជាលទ្ធភាព​របស់​តុលាការ ដើម្បីធ្វើការស្រាវជ្រាវ និងប្រមូលផ្តុំនូវរាល់ឯកសារដែលពាក់ព័ន្ធទាំងអស់។ លោកបានបញ្ជាក់​ដោយខ្លី​យ៉ាងដូច្នេះថា «លែង មិនលែង ជាសិទ្ធិរបស់តុលាការ។ (…) អ្នកណាមានទោស អ្នកណាដែលត្រូវរួចខ្លួន​យ៉ាងណា​នោះ ស៊ីសងលើតុលាការ។»

ឯលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ធ្លាប់បានថ្លែងប្រាប់ទស្សនាវដ្ដី កាលពីថ្ងៃទី០៩ ខែមករាដែរថា ការបង្ក្រាបរបស់កងកម្លាំង ធ្វើឡើងដោយស្របតាមច្បាប់ ដើម្បីឲ្យសណ្តាប់ធ្នាប់​សាធារណៈ វិលមកសភាពដូចដើម​វិញ តែប៉ុណ្ណោះ។

ទោះយ៉ាងណាក៏ដោយ មន្រ្តីងអង្គការសង្គមស៊ីវិលទាំង៦៥ នៅតែស្នើដោយទទូចទៅកាន់រាជរដ្ឋាភិបាល ឲ្យធ្វើការ​ដោះលែងជាបន្ទាប់ នូវជនដែលបានចាប់ខ្លួនទាំង២៣នាក់នាពេលកន្លងមក បង្កើតគណកម្មាធិការឯករាជ្យមួយ ដើម្បីវែករកមុខជន ដែលទទួលខុសត្រូវលើអំពើហិង្សា និងត្រូវធានាថា ជនដែលបានប្រព្រឹត្តនោះ​ត្រូវតែបានទទួល​ទោសតាមច្បាប់។ ជាពិសេសក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ស្នើឲ្យបញ្ឃប់ការប្រើប្រាស់ហិង្សា និងកម្លាំងទ័ព​ហួសហេតុ ជាមួយនឹងការចាប់ខ្លួនជនស្លូតត្រង់ ធ្វើយ៉ាងណាស្តារនូវការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងអស់ ទាំង​ច្បាប់ជាតិ និងច្បាប់អន្តរជាតិដោយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...