អតីតស្ដេចបាល់ទាត់ មារ៉ាដូណា ទះកំភ្លៀងអ្នកការសែត (vdo)
អតីតកំពូលកីឡាករដ៏ល្បីឈ្មោះ ម៉ារ៉ាដូណា (Maradona) ប្រចាំទស្សវត្តន៍ឆ្នាំ៨០ មិនសូវជាគ្មានរឿង ដែលធ្វើឲ្យគេមិននិយាយពីគាត់នោះណាស់។ ប៉ុន្តែលើកនេះ ដើម្បីឲ្យអ្នកសារព័ត៌មាន បាននិយាយពីលោកជាបន្តទៀត តារាបាល់ទាត់ចូលនិវត្តន៍ជាតិអាហ្សង់ទីន បានព្យាយាមប្រើវិធីសាស្ត្រដ៏ពិសេសមួយ នោះគឺ«ទះកំភ្លៀង»អ្នកការសែត ដើម្បីឲ្យអ្នកការសែតឈប់ដេញដោលលោក ពីរឿងរំខានចិត្ត។

អតីតៈតារាបាល់ទាត់ ម៉ារ៉ាដូណា នៅពេលទះកំភ្លៀងអ្នកការសែត។ (រូបថតផ្តិតពីវីដេអូ)
បាល់ទាត់ - អតីតកំពូលកីឡាករដ៏ល្បីឈ្មោះ ម៉ារ៉ាដូណា បានត្រឡប់មកជាថ្មី នៅលើទំព័រសារព័ត៌មាននានា ក្នុងពិភពលោកឡើងវិញ។ ជាមួយនឹងទម្លាប់របស់លោក ដែលតែងតែធ្វើឲ្យផ្ទុះជាសង្គ្រាមពាក្យសម្ដី [...]


