All Articles of MONOROOM.info

ឃាតករ​សម្លាប់​ចំណាប់ខ្មាំង​ជាតិ​បារាំង នៅ​អាល់ហ្សេរី ត្រូវ​បាន​ស្គាល់​មុខ

ឃាតករ​សម្លាប់​ចំណាប់ខ្មាំង​ជាតិ​បារាំង នៅ​អាល់ហ្សេរី ត្រូវ​បាន​ស្គាល់​មុខ

នៅ​តាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក​រដ្ឋមន្ត្រី​យុត្តិធម៌​របស់​ប្រទេស​អាល់ហ្សេរី តាយ៉េប លូហ៍ (Tayeb Louh) បាន​ថ្លែង​បញ្ជាក់​ថា៖ «នៅ​ក្នុង​របាយការណ៍​ដំបូង នៃ​ការស៊ើបអង្កេត បាន​អនុញ្ញាត​ឲ្យ​យើង អាច​កំណត់​អត្តសញ្ញាណ សមាជិក​មួយ​ចំនួន នៃ​ក្រុម​ភេវរជន ដែល​បាន​បង្កើត​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​នេះ​ឡើង»។

ចំណាប់ខ្មាំង​ជាតិ​បារាំង លោក អ៊ែរវ៉េ ហ្គួរដែល អាយុ​៥៥ឆ្នាំ ត្រូវ​បាន​ចាប់​ពង្រត់​កាល​ពី​ថ្ងៃ​ទី២១ ខែកញ្ញា​កន្លង​​ទៅ នៅ​ចម្ងាយ​ជាង១០០គីឡូម៉ែត្រ ពី​រដ្ឋធានី អាល់ហ្សេ ដោយ​ក្រុម ជូដ អាលឃីឡាហ្វា (Jund al-Khilafa) ហើយ​ត្រូវ​បាន​សម្លាប់ ដោយ​កាត់ ក ដោយក្រុមដដែលនេះ ដើម្បីជាកាយវិការព្រមាន ដល់​ប្រទេស​បារាំង ក្នុងចំណាត់ការយោធា ប្រឆាំងនឹងរដ្ឋអ៊ីស្លាម (និយមតឹង) នាផ្នែកខាងជើងប្រទេសអៀរ៉ាក់។

លោករដ្ឋមន្ត្រីយុត្តិធម៌របស់ប្រទេសអាល់ហ្សេរី បានថ្លែងពន្យល់ទៀតថា ការស៊ើបអង្កេតទៅលើករណី​ចាប់​ពង្រត់ [...]

ត្រី​ដូហ្វាំង ចង់​បៀតបៀន​កេរ្ដិ៍​ខ្មាស ស្រី​ស្អាត? (vdo)

ត្រី​ដូហ្វាំង ចង់​បៀតបៀន​កេរ្ដិ៍​ខ្មាស ស្រី​ស្អាត? (vdo)

អ្នកណា​មួយ​មិន​ដឹងថា ត្រី​ដូហ្វាំង​បង្ហាត់​ហើយ ជា​សត្វ​ដែល​ចូលចិត្ត​លេង និង​គោរព​មិត្តភាព។ ប៉ុន្តែ​​មនុស្ស​​ច្រើន​ណាស់ មិន​បាន​ដឹង​ថា សត្វ​ត្រី​ប្រភេទ​នេះ ក៏​អាច​មាន​ចរិក​កោង​កាច​សាហាវ ហើយ​ពេល​ខ្លះ​បាន​​ធ្វើ​​ខ្លួន​វា ជា​«ព្រាននារី»​នោះ​ផង​ទៀត។

អ្នកសម្ដែង​ជា​មួយ​ត្រី មួយ​រូប​បាន​ទទួល​បទ​ពិសោធន៍​យ៉ាង​ជូរចត់​នេះ ជាមួយ​នឹង​ត្រី​ដូហ្វាំង ដែល​នាង​តែង​​សម្ដែង​ជា​មួយ​នៅ​ចំពោះ​ទស្សនិកជន៖ នោះគឺ​ត្រី​មួយ​ក្បាល​នេះ បាន​បៀត​បៀន​កេរ្ដ៍ខ្មាស​របស់នាង។ ហើយ​​ឈុត​ឆាកនេះ ត្រូវ​បាន​ថត​ជាប់ រួចយកទៅផ្សាយព្រោងព្រាត ពាស​ពេញ​ពិភព​​អ៊ិនធើណែត បង្ក​ការ​ចាប់​អារម្មណ៍​ក្រៃលែង។

តារាជ្រមុជទឹក បានរងគ្រោះនឹងច្រមុះរបស់ត្រីដូហ្វាំង ដែលចេះតែយកមកត្រដុស ជាមួយផ្នែកខាងក្រោម​នៃដងខ្លួនរបស់នាង រហូតបុរសដែលជ្រមុជទឹកជាមួយ បង្ខំចិត្តត្រូវធ្វើអន្តរាគមន៍ បណ្ដេញ«ព្រាននារី»​ក្បាល​រឺងនេះ​ឲ្យ​ដោះលែង ដៃគូររបស់ខ្លួន។

[...]
សំនុំ​រឿង​«ព្រះសង្ឃ​វត្ត​ពោធិ៍លង្កា​យក​ស្រី​ដេក» ជា​ការ​បំភ្លៃ​គិត​ទុក​ជា​មុន?

សំនុំ​រឿង​«ព្រះសង្ឃ​វត្ត​ពោធិ៍លង្កា​យក​ស្រី​ដេក» ជា​ការ​បំភ្លៃ​គិត​ទុក​ជា​មុន?

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា​កន្លង​ទៅ ដែល​បាន​កើត​ឡើង​នៅ​វត្ត​ពោធិ៍លង្កា ស្ថិត​នៅ​ក្រុង​សៀមរាប ដោយ​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​សង្ឃ បាន​ធ្វើការ​ឃាត់​ខ្លួន និង​ចាប់​ផ្សឹក​ព្រះសង្ឃ​ពីរ​នាក់ ទាំង​កណ្តាល​អាធ្រាត​ភ្លាមៗ ព្រម​ទាំង​បញ្ជូន ឱ្យ​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍ សង្កាត់​ស្ល​ក្រោម ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ក្នុង​ពេល​ដែល​ប្រទះ​ឃើញ សង្ឃ ២អង្គ ព្រម​ទាំង​និស្សិត​ពីរ​នាក់ និង​ស្រ្តី​វ័យ​ក្មេង​២រូប កំពុង​ផឹក​ស៊ី​ក្នុង​កុដិ។

វីដេអូថតពីព្រឹត្តិការណ៍ នាយប់ថ្ងៃទី១៨ ខែកញ្ញា ត្រូវបានអាជ្ញាធរសមត្ថកិច្ច ដែលអួតអាង​ថា​បានចុះបង្ក្រាប​ពាក់ព័ន្ធនឹង ករណីខាងលើ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក បញ្ឆេះកំហឹងរបស់ក្រុមអ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ហើយបានដៀលត្មះជនសង្ស័យទាំង៦នាក់យ៉ាងចាស់ដៃ។ ព្រះសង្ឃទាំងពីរអង្គ ដែល​ត្រូវ​អាជ្ញាធរ​ខេត្តសៀមរាប ចោទប្រកាន់ពីបទជួញដូរ [...]

ប្រតិកម្ម​ប្រឆាំង​អាជ្ញាធរ ដែល​ធ្វើ​ទារុណកម្ម និង​ចាប់​ព្រះសង្ឃ​នៅ​សៀមរាប​ដាក់​គុក

ប្រតិកម្ម​ប្រឆាំង​អាជ្ញាធរ ដែល​ធ្វើ​ទារុណកម្ម និង​ចាប់​ព្រះសង្ឃ​នៅ​សៀមរាប​ដាក់​គុក

ហេតុការណ៍ចាប់ខ្លួននេះ ត្រូវបានសារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​សន្ធឹកសន្ទាប់ យក​មក​ចុះ​ផ្សាយ ដោយ​ភាគច្រើន​គ្រាន់​តែ​«បន្ទរ​តាម» ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ ឬ​តាម​ការ​បកស្រាយ​របស់​ក្រុម​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​ការ​បក​ស្រាយ របស់​ព្រះសង្ឃ ហួ សុផាត ដែល​គង់​នៅ​វត្ត​ជា​មួយ​ព្រះសង្ឃ ពេជ្រ ដេវីត (ព្រះ​សង្ឃ​ដែល​ត្រូវ​បាន​ចាប់​ឃាត់​ព្រះកាយ) បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន ថ្ងៃ​ទី​៣០ ខែកញ្ញា​នោះ ថា​ហេតុការណ៍​ពិត​ប្រាកដ នៅ​យប់​ថ្ងៃ​ទី ១៨ ខែ​កញ្ញា មិន​ពិត​ជាដូច​ការ​ចោទ​ប្រកាន់​ឡើយ។

ព្រះសង្ឃ ហួ សុផាត មានសង្ឃដីការថា ដោយសារសាច់ញោមធម៌របស់ព្រះសង្ឃ ពេជ្រ ដេវីត ស្លាប់នៅ​កៀនស្វាយ ទើបព្រះសង្ឃ ពេជ្រ ដេវីត បានប្រើកូនសិស្សពីនាក់ឈ្មោះ ហួត ចាន់ត្រា និងឈ្មោះ សំអាត ឲ្យ​ទៅ​ទិញសំបុត្ររថយន្ដ ដើម្បីនិមន្តមករាជធានីភ្នំពេញ។ ប៉ុន្តែរហូតដល់ម៉ោង ១១:០០យប់ ទើប​ឃើញ​កូន​សិស្ស​ត្រឡប់មកវិញ។ [...]

គ.ជ.ប៖ មន្រ្តី​ជាន់​ខ្ពស់​ពីរ​រូប​ត្រូវ​បាន​តែងតាំង​យ៉ាង​អាថ៌កំបាំង ជាន់​លើ​មន្ត្រី​ចាស់

គ.ជ.ប៖ មន្រ្តី​ជាន់​ខ្ពស់​ពីរ​រូប​ត្រូវ​បាន​តែងតាំង​យ៉ាង​អាថ៌កំបាំង ជាន់​លើ​មន្ត្រី​ចាស់

ភាពចម្រូងចម្រាស់​ដ៏​អាថ៌កំបាំង​មួយ បាន​កើត​មាន​ឡើង​ក្នុង​កិច្ចការ​«ផ្ទៃក្នុង»នៃ​ស្ថាប័នជាតិរៀបចំការបោះ​ឆ្នោត ​ហៅ​កាត់ថា គ.ជ.ប ដោយសារតែសេចក្តីសម្រេចមួយ បាន​តែងតាំង​មន្រ្តី​«ថ្មី»​ឲ្យ​ធ្វើការ​ជំនួស​មន្រ្តី​ចាស់ ទាំង​មិន​បាន​ដឹង​ខ្លួន​ជា​មុន​។

ក្នុងថ្ងៃទី៣០ ខែកញ្ញានេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បាន​ទទួល​សេចក្តី​សម្រេច​មួយ​សន្លឹក ស្ដីពីការ​តែង​តាំង​មន្រ្តី​ពីរ​រូប ហើយ​មាន​ចុះ​ហត្ថលេខា​ដោយ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប។ ​មន្រ្តីថ្មី​ទាំង​ពីររូប​នោះ មាន​ថានៈ​ស្មើ នឹង​ប្រធាន​នាយកដ្ឋាន នឹង​ធ្វើការ​ជំនួស​ប្រធាន​នាយកដ្ឋាន ដែល​បច្ចុប្បន្ន​កំពុង​មាន​តួនាទី ក្នុង​មុខ​តំណែង និង​ភារកិច្ច​ប្រចាំថ្ងៃ​នៅ​ឡើយ។

នាយកដ្ឋានទាំងពីរ រួមមាន នាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ទទួលបន្ទុកការងារស្រាវជ្រាវច្បាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...