All Articles of MONOROOM.info

បុរស​សតិ​មិន​គ្រប់ បើក​រថយន្ត​បុក​ហ្វូង​មនុស្ស​នៅ​អាល្លឺម៉ង់ ស្លាប់​២នាក់ របួស​២០នាក់

បុរស​សតិ​មិន​គ្រប់ បើក​រថយន្ត​បុក​ហ្វូង​មនុស្ស​នៅ​អាល្លឺម៉ង់ ស្លាប់​២នាក់ របួស​២០នាក់

«គ្មានអ្វី ដែលអាចបញ្ជាក់ នៅក្នុងពេលនេះថា ករណីបើករថយន្ដបុកហ្វូងមនុស្ស មានមូលហេតុចេញ ពីក្រុមឥស្លាមនិយមឡើយ» នេះ ជាការអះអាងឡើង របស់លោក «Herbert Reul» រដ្ឋមន្ត្រីមហាផ្ទៃ នៃតំបន់ «Nord-Westphalie» ដែលមាន «Münster» ជាក្រុងមួយរបស់ខ្លួន។

លោករដ្ឋមន្ត្រីតំបន់ បានបញ្ជាក់ថា បុរសដែលជាអ្នកកាន់ចង្កូតរថយន្ដដឹកទំនិញ ធុនមធ្យម «ជាជនជាតិអាល្លឺម៉ង់ និងមិនមែនជាជនអន្តោរប្រវេសន៍ ដូចការផ្សព្វផ្សាយមួយចំនួន ដែលគ្មានមូលដ្ឋាននោះទេ»។

បើតាមសារព័ត៌មាន «Süddeutsche Zeitung» ក៏ដូចជាទូរទស្សន៍ «ZDF» និងទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ «DPA» បានរាយការណ៍ថា បុរសខាងលើ មានឈ្មោះ «Jens R.» កើតនៅឆ្នាំ១៩៦៩ និងមានបញ្ហាផ្នែកសតិ។ ទូរទស្សន៍ «ZDF» បានអះអាងថា មុននេះមិនយូរប៉ុន្មាន បុរសរូបនេះបានព្យាយាម ធ្វើអត្តឃាតរួចហើយ ហើយរថយន្ដដឹកទំនិញ ធុនមធ្យម ដែលមានពណ៌ក្រម៉ៅ ជាកម្មសិទ្ធិរបស់បុរសនេះផ្ទាល់តែម្ដង។

[...]

រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​នេះ

រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​នេះ

លោក តារ៉ូ កូណូ (Taro Kono) ប្រមុខការទូតការបរទេសជប៉ុន កំពុងធ្វើទស្សនកិច្ច នៅក្នុងប្រទេសពីរ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃសៅរ៍នេះ ដល់ថ្ងៃអាទិត្យស្អែក។ នៅថ្ងៃសៅរ៍ លោក តារ៉ូ កូណូ កំពុងស្ថិតក្នុងប្រទេសឡាវ មុននឹងមកដល់កម្ពុជា នៅថ្ងៃអាទិត្យ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសជប៉ុន នៅកម្ពុជា មានរបៀបវារៈសំខាន់ៗមួយចំនួន ក្នុងនោះ មានជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ព្រមទាំងមានពិធីចុះហត្ថលេខា លើលិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន ​របស់​រដ្ឋាភិបាល​ជប៉ុន ​មកកាន់​រដ្ឋាភិបាល​កម្ពុ​ជានោះផង។

ក្រសួងការបរទេស បានបញ្ជាក់បន្ថែមថា ការចុះហត្ថលេខាទី១ នឹងផ្ដោតលើ​កំណត់ហេតុ​ស្តីពី ហិរញ្ញប្បទាន​ឥត​សំណង ឬ ជំនួយឥតសំណង​មកដល់​ប្រទេស​កម្ពុជា [...]

តើ​អាវ​យឺត​ដ៏​សាមញ្ញ​របស់​ថៅកែ​ហ្វេសប៊ុក ថ្លៃ​ប៉ុន្មាន?

តើ​អាវ​យឺត​ដ៏​សាមញ្ញ​របស់​ថៅកែ​ហ្វេសប៊ុក ថ្លៃ​ប៉ុន្មាន?

រូបភាពច្រើនណាស់ ទាំងនៅតាមសារព័ត៌មាន ឬនៅលើទំព័រផ្លូវការ បង្ហាញថា លោក ម៉ាក ហ្សូឃ័រប៊ើ (Mark Zuckerberg) ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនហ្វេសប៊ុក តែងស្លៀកពាក់យ៉ាងសាមញ្ញ និងដដែលៗ ដូចជាអាវយឺតដៃខ្លី ឬអាវយឺតដៃវែង ដែលមានមួកជាប់ពីលើ... ជាមួយនឹងខោខូវប៊យ និងស្បែកជើងបែបកីឡា។

រូបថតមួយសន្លឹកខាងក្រោម ដែលធ្លាប់ត្រូវបានភរិយាលោក បង្ហោះកាលពីច្រើនខែមុន បានបង្ហាញឲ្យឃើញថា ថៅកែហ្វេសប៊ុករូបនេះ មានអាវយឺតរបៀបនេះ ច្រើនបន្លាស់ណាស់។

តើអាវយឺតដ៏សាមញ្ញនេះ បានមកពីណា? ជាស្នាដៃឆ្នៃម៉ូដ របស់ក្រុមហ៊ុនណា និងមានតម្លៃប៉ុន្មាន?

ជាអាវយឺត របស់ក្រុមហ៊ុន «Brunello Cucinelli» ដែលជាយីហោឆ្នៃម៉ូដលំដាប់ខ្ពស់ របស់ប្រទេសអ៊ីតាលី។ ហើយអាវយឺត ដៃខ្លី [...]

រវាង «ឆ្កែអ៊ឺរ៉ុប» និង​«ឆ្កែយួន»

រវាង «ឆ្កែអ៊ឺរ៉ុប» និង​«ឆ្កែយួន»

ការកម្រើកមកវិញ នូវសំណុំរឿងអត្តឃាតដ៏ចម្លែក របស់អ្នកស្រី ចេវ សុវឌ្ឍនា ដែលទីបំផុត ត្រូវបានប្ដូរមកជា សំណុំរឿងឃាតកម្មវិញនោះ ក៏បានអង្រួនឲ្យផ្ទុះកម្ដៅឡើង រវាងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្ត្រី និងក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុក នៅក្នុងប្រទេសស៊ុយអែត និងណ័រវេសនោះដែរ។

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលគេស្គាល់ថា ជាលោក ប៉ាង សុខឿន (នៅលើហ្វេសប៊ុក ហៅខ្លួនឯងថា ខ្មែរ សុវណ្ណភូមិ) លោក ម៉ែន ណាត និងលោក ឆាំ ឆានី បានមើលឃើញ ពីភាពមិនប្រក្រតី នៃសំនុំរឿងឃាតកម្ម លើអ្នកស្រី ចេវ សុវឌ្ឍនា តាំងពីដំបូងទី និងបានស្វែងរកគ្រប់ចំណុចសង្ស័យ ដែលអាច​បញ្ជាក់ថា ករណីនេះ មិនមែនជាជាការធ្វើអត្តឃាតទេ តែយ៉ាងហោចណាស់ វាជាករណីឃាតកម្ម ដ៏សាហាវព្រៃផ្សៃមួយ។

ប៉ុន្តែពួកគេខាងលើ ដែលមាននិន្នាការស្និត ទៅរកគណបក្សប្រឆាំង នៅបានរកឃើញ ពីតម្រុយជាច្រើនទៀត ដែលអាចយកមកបញ្ជក់បានបន្ថែមថា ករណីឃាតកម្មលើ ស្ត្រីរូបស្អាត ចេវ [...]

ទ្រាំលែង​បាន! រដ្ឋមន្ត្រី​ព័ត៌មាន​ជេរ​«ម្រាយ»​អ្នក​សុំ​លុយ​លោក

ទ្រាំលែង​បាន! រដ្ឋមន្ត្រី​ព័ត៌មាន​ជេរ​«ម្រាយ»​អ្នក​សុំ​លុយ​លោក

ត្រូវប្រយ័ត្នប្រយែង ឲ្យខ្លាំងឡើង... ជាពិសេសចំពោះនរណាម្នាក់ ដែលចង់សុំប្រាក់ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ព្រោះបើមិនដូច្នេះទេ អ្នកនោះអាចនឹងជួប«យក្ស» ដោយការជេរ«ម្រាយ»ជាដើម។

បុរសខ្លាំងផ្នែកឃោសនាការ និងព័ត៌មាន តាំងពីជំនាន់​សាធារណររដ្ឋ​ប្រជាមានិត​កម្ពុជា លោក ខៀវ កាញារីទ្ធ បានសំដែងក្ដីក្រេវក្រោធ នៅមុននេះបន្តិច តាមគណនីហ្វេសប៊ុករបស់លោក ដោយ​ប្រតិកម្មទៅ «អាអ្នកសុំលុយ» ពីលោក ដោយសារជននោះ បានផ្ញើរសារមកតន្ថើនលោក ឲ្យផ្ញើរលុយទៅឲ្យ។

លោក បានសរសេរថា៖ «ថ្ងៃនេះ សុំចេញយក្សម្តង ព្រោះមនុស្ស​កាន់តែខ្វះ​សុជីវធម៌ទៅៗ។ តាំងពីព្រឹក ការងារដូចភ្នំ ភ្ញៀវតកន្ទុយ ទើបអង្គុយដកដង្ហើមបន្តិច ស្រាប់តែឃើញអាអ្នកសុំលុយ ផ្ញើសារមកស្តីឲ្យថា ម៉េចក៏មិនបញ្ជូនលុយឲ្យ»។

រដ្ឋមន្ត្រីព័ត៌មាន បានធ្លាយកំហឹងឡើងថា៖ «ម្រ៉ាយវា! សុំលុយឯងហើយ ឲ្យផ្ញើទៅថ្វាយវាទៀត?»។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...