All Articles of MONOROOM.info

កម្ពុជា​រង​ការ​ចោទ​ប្រកាន់ នៅ​​ចំពោះ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

កម្ពុជា​រង​ការ​ចោទ​ប្រកាន់ នៅ​​ចំពោះ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

មេធាវីអន្តរជាតិមួយរូប ដែល​មាន​ជំនាញ​ខាង​សិទ្ធិ​មនុស្ស លោក រីឆាដ រ៉ូជ័រ (Richard Rogers) នៅ​​ថ្ងៃ​​ទី​៧ ខែ​​តុលា បាន​ដាក់​ពាក្យ​បណ្ដឹង នៅ​ចំពោះ​មុខ​លោកស្រី ហ្វាទូ ប៊េនស៊ូដា (Fatou Bensouda) អន្តររដ្ឋអាជ្ញា​នៃ​សាលា​ក្ដី​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​ទីក្រុង ឡាអេ ប្រទេស​ហូឡង់ ហៅ​កាត់​តាម​ភាសា​បារាំង CPI និង​ភាសា​អង់គ្លេស ICC។ បណ្ដឹង​នេះ មាន​បញ្ជាក់​ដោយ​របាយការណ៍​ដ៏វែង​អន្លាយ និង​មាន​សភាព​ធ្ងន់ធ្ងរ​មួយ បរិហា​ពី​នយោបាយ​រឹប​អូស​ដី​ធ្លី និង​បណ្ដេញ​មនុស្ស ចេញ​ពី​ភូមិ​ស្រុក​ផ្ទះ​សម្បែង នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​របប​ដឹកនាំ​បច្ចុប្បន្ន ដែល​មាន​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី។

ពាក្យ​បណ្ដឹង ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​

ស៊ន សៀវម៉ី និង​ការ​តស៊ូ ក្នុង​វិស័យ​កីឡា​«តៃក្វាន់ដូ»កម្ពុជា

ស៊ន សៀវម៉ី និង​ការ​តស៊ូ ក្នុង​វិស័យ​កីឡា​«តៃក្វាន់ដូ»កម្ពុជា

មានស្រុកកំណើត ក្នុង​ស្រុក​ដងទង់ ខេត្ដ​កោះកុង កញ្ញា ស៊ន សៀវម៉ី កើត​នៅ​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ១៩៩៥។ កញ្ញា​ធ្លាប់​ទទួល​បាន​មេដាយ​សំរឹទ្ធ ជា​លើក​ដំបូង សម្រាប់​កម្ពុជា​ក្នុង​ការ​ចូលរួម​ប្រកួត​កីឡា តៃក្វាន់ដូ នៅ​រដ្ឋធានី​ហូជីមិញ ប្រទេស​វៀតណាម ក្នុង​ព្រឹត្តិការណ៍​«ជើងឯក​អាស៊ី» កាល​ពី​ថ្ងៃ​ទី០២ ខែ​ឧសភា ឆ្នាំ២០១៤​ថ្មីៗ​នេះ។ ក្នុង​ពេល​នោះ កីឡាការិនី​រូប​នេះ​បាន​ប្រកួត​ឈ្នះ កីឡាការិនី​វៀតណាម ក្នុង​ពិន្ទុ​១៥​ទល់​០ តែ​នាង​បាន​ចាញ់ កីឡាការិនី​មក​ពី​ប្រទេស​កូរ៉េ ៩​ទល់​១១​វិញ។ កញ្ញា​ក៏​ធ្លាប់​បាន​ទទួល​មេដាយ​សំរិទ្ធិ ពី​កីឡា​អាស៊ាន​លើក​ទី​២៦ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ផ្នែក​« តៃខ្វាន់ដូ»​នេះ ក្នុង​ឆ្នាំ​២០១១​កន្លង​មក​ដែរ។

ការដណ្ដើមបានមេដាយមាស ក្នុងប្រទេសកូរ៉េនេះ ចាត់ទុកថាជាការសងសិក របស់កញ្ញា ស៊ន សៀវម៉ី ទៅ​នឹងព្រឹត្តិការណ៍«ជើងឯកអាស៊ី» កាលពីថ្ងៃទី០២ ខែឧសភា ដែលកញ្ញាបានប្រកួតចាញ់កីឡាការិនី [...]

«ស្រាត»​រំខាន​ការ​ប្រកួតហើយ ថែម​នាំ​ភ្លើង​ឲ្យ​កីឡាករ​វាយ​គ្នាទៀត (vdo)

«ស្រាត»​រំខាន​ការ​ប្រកួតហើយ ថែម​នាំ​ភ្លើង​ឲ្យ​កីឡាករ​វាយ​គ្នាទៀត (vdo)

នៅក្នុងការប្រកួតបាល់អោប រវាង​ក្រុម​និស្សិត​មក​ពី​សកល​វិទ្យាល័យ ញ៉ូកាសល (Newcastle) និង​សកល​វិទ្យាល័យ ន័ររូបៀ (Northrumbia) នៅ​ក្នុង​ចក្រភព​អង់គ្លេស យុវជន​ហានក្លា​មួយ​រូប ដែល​បាន​ស្រាត​ដោះ​ចេញ​អស់​ពី​ខ្លួន នៅ​សល់​តែ​អំពិល​មួយ​គួ និង​កំប៉េះគូថ​កណ្ដាល​វាល​នោះ បាន​រត់​ចូល​ទៅ​ក្នុង​ទី​លាន​ប្រកួត ខណៈ​កីឡាករ​បាល់​អោប​នីមួយៗ កំពុង​ស្ថិត​ក្នុង​ចង្វាក់​ប្រកួត និង​រត់​យ៉ាង​ពេញ​ទំហឹង​នោះ។

ប៉ុន្តែយុវជននេះ បាន​រត់​ចូល​ទៅ​មិន​មែន​គាត់​មិន​ដឹង​ថា ត្រូវ​ធ្វើអ្វី​នោះ​ទេ ព្រោះ​គាត់​បាន​ទៅ​ឈរ​ធ្វើ​​ជា​បង្គោល​ខ្សែ​ការពារ ហើយ​រងចាំ​ចាប់​កីឡាករ​គូរ​ប្រជែង ដែល​រត់​អោប​យក​បាល់​ពី​ចម្ងាយ សំដៅ​មក។ ប៉ុន្តែ​ក្រុម​កីឡាករ​គូរ​ប្រជែង មិន​បាន​ទុក​ឲ្យ​យុវជន​នេះ អាច​ងើប​មក​វិញ​បាន​ស្រួល​ទេ ពួកគេ​បាន​នាំ​គ្នា​បន្ថែម​ម្នាក់​មួយ​ទំងន់​ខ្លួន ទៅ​លើ​ជន​ល្មើស ដែល​គ្មាន​ស្លៀក​ខោ​អាវ​នេះ។

រឿងដែលបន្តការហួសចិត្ត [...]

បាក់ឌុប​លើក​ទី២៖ បេក្ខជន​១១នាក់ ត្រូវ​បាន​ដក​សិទ្ធិ​ប្រលង​«ទុតិយភូមិ»

បាក់ឌុប​លើក​ទី២៖ បេក្ខជន​១១នាក់ ត្រូវ​បាន​ដក​សិទ្ធិ​ប្រលង​«ទុតិយភូមិ»

តាមបញ្ជីឈ្មោះបេក្ខជន ចេញ​ដោយ​នាយកដ្ឋាន​មធ្យម​សិក្សា ចំណេះ​ទូទៅ កាល​ពី​ថ្ងៃ​ទី​០៣ ខែ​តុលា​ដំណាល​គ្នា​នេះ បាន​បង្ហាញ​ថា បេក្ខជន​ចំនួន​១១ ត្រូវ​បាន​ដក​ចេញ​ពី«បេក្ខភាព»​ប្រលង​យក​សញ្ញាបត្រ មធ្យម​សិក្សា​ទុតិយភូមិ លើក​ទី​ពីរ ក្នុង​ឆ្នាំ​២០១៤​នេះ ពី​ចំណោម​បេក្ខជន​២១​នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ ថា​បាន​ប្រព្រឹត្តិ​កំហុស​ឆ្គង ក្នុង​ពេល​ប្រលង​លើក​ទី​មួយ​ កាល​ពី​ថ្ងៃ​ទី៤ ខែ​សីហា​កន្លង​ទៅ។

បេក្ខភាព​ទាំង​១១នាក់ មាន​មក​ពី​ខេត្ត​បាត់ដំបង​ចំនួន​ប្រាំ​នាក់, មក​ពី​ខេត្ត​កណ្តាល​ពីរ​នាក់ ​ខេត្ត​ស្វាយរៀង​បី​នាក់ មកពីខេត្តរតនគីរីពីរនាក់ ដែល​ក្នុង​ចំណោម​នេះ បេក្ខជន​ខ្លះ​ត្រូវ​ដក​បេក្ខភាព និង​ខ្លះ​ទៀត​បញ្ឈប់​មិន​ឲ្យ​ចូលរួម​ប្រឡង​តែ​ម្តង។ នេះ​បើ​យោង​តាម​បញ្ជី​ឈ្មោះ​បេក្ខជន ចេញ​ដោយ​នាយកដ្ឋាន​មធ្យម​សិក្សា ចំណេះ​ទូទៅ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...