តឹក វណ្ណារ៉ា៖ បញ្ហាប្រឈមរបស់កម្ពុជា នៅពេលសមាហរណកម្មអាស៊ាន (vdo)
នាយកប្រតិបត្តិអង្គការ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា លោក តឹក វណ្ណារ៉ា បានបង្ហាញនូវកិច្ចការស្រាវជ្រាវ នៃក្រុមការងារលោក ពាក់ព័ន្ធនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តសហប្រតិបត្តិ ការអភិវឌ្ឍន៍ និងភាពជាដៃគូរ ឆ្នាំ២០១៤-២០១៨ ត្រូវធ្វើការផ្សព្វផ្សាយ ជាសាធារណៈបានដល់យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋ ដើម្បីត្រៀមខ្លួន ក្នុងការចូលរួម និងស្វែងយល់ ដើម្បីអនាគតរបស់ពួកគេ ក្នុងសមាហរណកម្មអាស៊ាន។
ក្រោយការស្រាវជ្រាវក្នុងពេលកន្លងមក លោក តឹក វណ្ណារ៉ា បានបង្ហាញក្នុងសិក្ខាសាលាព្រឹកថ្ងៃទី៣០ ខែតុលា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការជប៉ុន ពីបញ្ហាប្រឈមមួយចំនួន ដូចជាកម្ពុជានឹងទទួលបានប្រាក់ចំណូល មធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០។ ជំនួយឥតចំណង នឹងត្រូវផ្លាស់ប្តូរមកជាជំនួយហិរញ្ញបទានវិញ។ [...]