All Articles of MONOROOM.info

ថ្ងៃ​បញ្ចប់​នៃ​ការ​ប្រណាំង​ទូក៖ ទូក​ង​ពីរ​ឈ្លោះ​គ្នា​កណ្តាល​ទន្លេ

ថ្ងៃ​បញ្ចប់​នៃ​ការ​ប្រណាំង​ទូក៖ ទូក​ង​ពីរ​ឈ្លោះ​គ្នា​កណ្តាល​ទន្លេ

ថ្ងៃផ្តាច់ព្រ័តនៃព្រះរាជពិធីបុណ្យ អុំទូក​​បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​បាន​បញ្ចប់ ដោយ​ជោគ​ជ័យ បើ​ពិនិត្យ​ជា​ទូទៅ។ តែ​ទោះ​ជា​ភាព​ជោគ​ជ័យ​ ក្នុង​ន័យ​នេះ ចង់​ផ្ដោត​ទៅ​លើ​គ្រោះ​ថ្នាក់ ឬ​ចង់​និយាយ​ថា ពុំ​មាន​កីឡាករ​អុំ​ទូក ចែវ​ទូក​ណា​ម្នាក់ រង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​​ក៏​ដោយ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ក៏​មាន​ទូក​ពីរ​បាន​ឈ្លោះ​ប្រកែក រហូត​មាន​ការ​វាយ​តប់​គ្នា រវាង​អ្នក​ចែវ ទាំង​ពួក​ខ្លួន​នៅ​កណ្តាល​ទន្លេ។

ទូក«ង»ដែល​បាន​ឈ្លោះ​គ្នា នៅ​កណ្តាល​ទន្លេ ក្នុង​ការ​ប្រកួត​គ្នា នៅ​ថ្ងៃ​ចុង​បញ្ចប់​នៃ​ពិធី​បុណ្យ​ជាតិ​មួយ​នេះ មាន​ឈ្មោះ​ថា កំហែង​មហា​ហង្ស​សែន​ជ័យ ពាក់​ផ្លាក​លេខ​០៩៣ មាន​កម្លាំង​ចំណុះ​ទូក​៧៣​នាក់ ប្រកួត​ជា​​មួយ​ទូក​​«ង» ឈ្មោះ​ស្រអែម​បារមី​ស្វាយ​ជ្រំ ពាក់​ផ្លាក​លេខ​០៩០។

បើតាមលោក វេង វណ្ណារិទ្ធ ដែលជាមេដឹកនាំគណកម្មាការទូកឈ្មោះ កំហែងមហាហង្សសែនជ័យ [...]

តម្លើង​ថ្លៃ វាតទី​យក​កន្លែង​ផ្ញើរ​ម៉ូតូ​តាម​ចិត្ត ព្រោះ​បាន​បង់​លុយ​ឲ្យ​សង្កាត់?

តម្លើង​ថ្លៃ វាតទី​យក​កន្លែង​ផ្ញើរ​ម៉ូតូ​តាម​ចិត្ត ព្រោះ​បាន​បង់​លុយ​ឲ្យ​សង្កាត់?

ក្នុងរយៈពេលបីថ្ងៃ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប អក​អំបុក សំពះ​ព្រះ​ខែ​នេះ បាន​បង្កើត​ភាព​កាក់​កប ឲ្យ​អ្នក​បើក​អាជីវកម្ម ទទួល​ផ្ញើរ​រថយន្ដ និង​ម៉ូតូ​យ៉ាង​សម្បើម​ដៃ។ ក្រុម​អាជីវករ​ទាំង​នោះ បាន​ធ្វើ​សកម្ម​ភាព​មាន​បាន​របស់​ខ្លួន តាម​រយៈ​ការ​តម្លើង​ថ្លៃ​ផ្ញើរ​ម៉ូតូ ខ្ពស់​ហួស​និស្ស័យ ចាប់​ពី​២០០០​រៀល រហូត​ទៅ​ដល់​៥០០០​រៀល ដោយ​កន្លែង បង្ក​ឲ្យ​មាន​ការ​រអ៊ូ​រទាំ​ពី​ពលរដ្ឋ ដែល​បាន​ទៅ​ចូល​រួម​កំសាន្ដ ក្នុង​ពិធី​បុណ្យ​នោះ។

ដើម្បីដឹងថា តើ​ការ​យក​តម្លៃ​ផ្ញើរ​ម៉ូតូ​នេះ មាន​ការ​តម្លើង​ថ្លៃ​ហួស​ប្រមាណ​នោះ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​បាន​បញ្ជូន​​ភ្នាក់ងារ​យក​ព័ត៌មាន ទៅ​កាន់​ទី​កន្លែង​ផ្ញើរ​ម៉ូតូ​ច្រើន​កន្លែង ដែល​ស្ថិត​នៅ​ត្រង់​ចំនុច​ជាប់​របង​វត្ត ឧណ្ណាឡោម ក្នុង​​សង្កាត់​​ជ័យជំនៈ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ។ រឿង​ដែល​គិត​មិន​ដល់​នោះ [...]

យុវជន​ចិត្ត​សប្បុរស​ធម៌ លក់​ថ្នាំ​និង​ភេសជ្ជៈ ដើម្បី​យក​ប្រាក់​ជួយ​ជន​ក្រី​ក្រ

យុវជន​ចិត្ត​សប្បុរស​ធម៌ លក់​ថ្នាំ​និង​ភេសជ្ជៈ ដើម្បី​យក​ប្រាក់​ជួយ​ជន​ក្រី​ក្រ

ក្នុងឱកាស នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អំ​ទូក​អក​អំបុក​សំពះ​ព្រះ​ខែ​ ឆ្នាំ២០១៤នេះ យុវជន​មួយ​ក្រុម ដែល​មក​ពី​សកល​វិទ្យាល័យ​ផ្សេងៗ​គ្នា ក្នុង​នោះ​មាន​ជំនាញ​ខាង​ពេទ្យ ច្បាប់ និង​ទំនាក់​ទំនង​អន្តរជាតិ​ជា​ដើម បាន​រួម​គំនិត​គ្នា​លក់​ជា​ភេសជ្ជៈ និង​ថ្នាំ​ពេទ្យ សំរាប់​ជួយ​សម្រួល ដល់​ការ​ហូប​ចុក នៃ​អ្នក​ដែល​ទៅ​ទស្សនា​បុណ្យ​អុំ​ទូក ឫ​ក៍​ពួក​គាត់​មាន​បញ្ហា​សុខភាព នៅ​ពេល​ទៅ​កំសាន្ត​បុណ្យ​នោះ។ យុវជន​មួយ​ក្រុម​នេះ មិន​ត្រឹម​តែ​លក់​ទំនិញ យក​ប្រាក់​ចំណេញ​ជួយ​ជន​ក្រីក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចេះ​វិធី​សង្រ្គោះ​បឋម ដល់​ជន​ណា ដែល​មាន​បញ្ហា​សុខភាព​ដូច​ជា​ខ្យល់​ចាប់ ឫ​សន្លប់ និង​បញ្ហា​ផ្សេងៗ​ទៀត។

សកម្មភាពរបស់យុវជនទាំងនេះ មាន​លក្ខណៈ​ជា​ការ​ស្ម័គ្រ​ចិត្ត​សុទ្ធ​សាធ ពោល​គឺ​ពួក​គេ​អាច​ជួយ​បាន ដោយ​មិន​គិត​ថ្លៃ និង​ដោយ​ឆន្ទៈ។ រីឯ​អ្នក​ដែល​ចូល​មក​ទិញ​ភេសជ្ជៈ ឬ​សម្ភារៈ​ផ្សេងៗ​របស់​ក្រុម​យុវជន​នេះ [...]

ឆក់​កាបូប​អស់​​​ទូរស័ព្ទ​និង​លុយ ហើយ​ខ្លួន​មាន​របួស​ទៀត នៅ​ភ្នំពេញ

ឆក់​កាបូប​អស់​​​ទូរស័ព្ទ​និង​លុយ ហើយ​ខ្លួន​មាន​របួស​ទៀត នៅ​ភ្នំពេញ

ស្រ្តីរងគ្រោះ ដែល​ត្រូវ​បាន​ចោរ​ឆក់​កាបូប​មាន​ឈ្មោះ ឡាយ អ៊ីន ជា​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ធំ​ថ្មី ជិះ​ម៉ូតូ​ម៉ាក Cup។ រីឯ​ក្រុម​ចោរ​មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក សេ១០០។ ចោរ​ដែល​ឆក់​កាបូប​នោះ បាន​ធ្វើ​សកម្មភាព​រួច​ហើយ ក៏​បាន​គេច​ខ្លួន​បាត់​ដោយ​សុវត្តិភាព។

អ្នកស្រី ឡាយ អ៊ីន បាន​រៀបរាប់​ឱ្យ​ដឹង​ថា អ្នក​ស្រី​បាន​ជិះ​ម៉ូតូ​ជា​មួយ​កូន​ស្រី​អាយុ​១៣​ឆ្នាំ ដើម្បី​ទៅ​ផ្ទះ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ប៉ុន្តែ​មក​ដល់​ម្តុំ​ស្ពាន​ស្ទឹង​មាន​ជ័យ ស្រាប់​តែ​មាន​បុរស​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក​សង់ សេ១០០ បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​អ្នក​ស្រី​តែ​ម្តង។ អ្នកស្រី​អះអាង​ថា កាបូប​ដែល​ត្រូវបាន​ឆក់​នោះ មាន​ទូរស័ព្ទ​ដៃ​ពីរ​គ្រឿង និង​លុយ​មួយ​ចំនួន​ធំ​ទៀត ដែល​អ្នកស្រី​មិន​អាច​បញ្ជាក់​បាន​ទេ ថា​មាន​ចំនួន​ប៉ុន្មាន។

បន្ទាប់ពីត្រូវចោរឆក់ ដោយសារតែម៉ូតូបាលដួល ស្រ្តីរងគ្រោះបានរងរបួសត្រង់មុខ [...]

អាជីវករ​ជួល​ស្តង់​លក់​ពេល​បុណ្យ​អុំ​ទូក សុំ​ឱ្យ​បញ្ចុះ​តម្លៃ​ជួល

អាជីវករ​ជួល​ស្តង់​លក់​ពេល​បុណ្យ​អុំ​ទូក សុំ​ឱ្យ​បញ្ចុះ​តម្លៃ​ជួល

កត្តាថយចុះ នៃ​ប្រជា​ពលរដ្ឋ ដែល​មក​ទស្សនា​បុណ្យ​អុំ​ទូក នា​ឆ្នាំ​នេះ​ រួម​ផ្សំ​នឹង​ការ​ប្រាក់​ចំណូល របស់​ប្រជា​ពលរដ្ឋ​ទាប​ផង​នោះ អាជីករ​ដែល​នាំ​គ្នា​បង្កើត​អាជីកម្ម​រយៈពេល​ខ្លី និង​ក្រុមហ៊ុន​មួយ​ចំនួន ហាក់​ខក​បំណង ដោយ​ផលិត​ផល​លក់​មិន​សូវ​ដាច់ ដូច​កាល​ពី​ឱកាស​បុណ្យ​អុំ​ទូក​ដូច​ឆ្នាំ​មុនៗ។ អាជីវករ​ខ្លះ​រក​ចំណូល​បាន​ទាប ប៉ុន្តែ​ចំណាយ​ទៅ​លើ​ការ​ជួល​ស្តង់ និង​ត្រូវ​បង់​ភាស៊ី​ច្រើន។

អាជីវករម្នាក់ ដែល​ជួល​ស្តង់​គេ​លក់ ក្នុង​ឱកាស​បុណ្យ​អុំ​ទូក​​នេះ ក្នុង​តម្លៃ​៤៥០​ដុល្លា បាន​រអ៊ូ​រទាំ លាយ​ឡំ​នឹង​ការ​ព្រួយ​បារម្ភ​ថា អ្នក​ស្រី​បារម្ភ​តែ​រយៈ​ពេល​បី​ថ្ងៃ នៃ​ការ​លក់​ក្នុង​រដូវ​បុណ្យ​អុំ​ទូក​នេះ មិន​អាច​រួច​ថ្លៃ​ជួល​ស្តង់​បាន​ទេ។ អាជីវករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ បាន​បន្ត​ថា ថ្លៃ​ស្តង់​ក៏​ខ្ពស់ ហើយ​ឥវ៉ាន់​ដែល​ទិញ យក​ក៏​មាន​តម្លៃ​ថ្លៃ រីឯ​ការ​លក់​វិញ​ក៏​មិន​ដាច់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...