All Articles of MONOROOM.info

ណៃ វ៉ងដា៖ បក្ស​ប្រជាជន ចង់​គាប​ធ្វើ​​ប្រធាន និង​ជា​អគ្គ​លេខាធិការ គ.ជ.ប (vdo)

ករណីចាប់ខ្លួនប្រជាពលរដ្ឋ ដែល​សុទ្ធ​សឹង​ជា​សកម្ម​ជន​តវ៉ា ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ដែល​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន ចង់​បង្ហាញ​សារ​ខ្លី​មួយ​ថា «រឿង​បញ្ហា​ជម្លោះ​ដី​ធ្លី មិន​ចាំ​បាច់​ធ្វើការ​តវ៉ា​ទេ។ ទោះ​តវ៉ា​យ៉ាង​ណា ក៏​គ្មាន​ដំណោះ​ស្រាយ​អ្វី​ជា​ដំ​កំភួន​ដែរ ហើយ​អាច​ប្រឈម នឹង​ការ​ចាប់​ខ្លួន​ទៀត​។» នេះ​ជា​ការ​លើក​ឡើង​របស់ អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ជំនួយ​ការ​ច្បាប់​របស់​សមាគម ការពារ​សិទ្ធិ​មនុស្ស អាដ​ហុក លោក ណៃ វ៉ងដា ក្នុង​កិច្ច​សម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន  នៅ​មុខ​មន្ទីរ​រដ្ឋសភា​ជាតិ នា​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា​នេះ។

ប៉ុន្តែ នៅ​ទន្ទឹម​នឹង​«សារ​ខ្លី»​ខាង​លើ លោក ណៃ វ៉ងដា បាន​អះ​អាង​ទៀត​ថា ការ​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​សម្មជន​គណបក្ស​ប្រឆាំង ក៏​ជា​គំនាប​នយោបាយ​មួយ​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​ពន្យល់​ថា [...]

បើក​លឿន​ជ្រុល​​ទៅ​បុក​របង​«ស្ថានីយ៍​ប្រេង​ឥន្ទនៈ​សូគីមិច»

បើក​លឿន​ជ្រុល​​ទៅ​បុក​របង​«ស្ថានីយ៍​ប្រេង​ឥន្ទនៈ​សូគីមិច»

នៅវេលាម៉ោង៥នឹង៤៥នាទី ល្ងាច​ថ្ងៃ​ទី១៣​ខែ​តុលា​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ បាន​កើត​ឡើង​នៅ​ខាង​កើត ស្ពាន​អាកាស​ស្ទឹង​មាន​ជយ័ ដោយ​រថយន្ត​១គ្រឿង គ្មាន​ផ្លាក​លេខ​បើក​បរ​ (តែ​បែរ​ជា​ពាក់​ផ្លាក​លេខ California ទៅ​វិញ) ដោយ​បុរស​ឈ្មោះ ឈឹម ទី ភេទ​ប្រុស​រស់​នៅ​ផ្ទះ​លេខ​១៨៦ ផ្លូវ​លេខ​៣៧១ ស្ថិត​នៅ​សង្កាត់​បឹង​ទំពន់ ខណ្ឌ​មាន​ជយ័ រាជធានី​ភ្នំពេញ។

តាមសាក្សីដែលបានឃើញ​ករណី​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​មាន​បុរស​ឈ្មោះ ឈឹម ទី បាន​បើក​បរ​រថយន្ត​មួយ​គ្រឿង​ម៉ាក ឆេរ៉ូលេត (CHEVROLET) ពណ៍​ខ្មៅ​យ៉ាង​លឿន ពី​លិច​ទៅ​កើត ហើយ​បាន​ជ្រុល​ចង្កូត ទៅ​បុក​របង​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​សូគីមិច ឲ្យ​ធ្លាយ​ទៅ​ម្ខាង បណ្តាល​អោយ​ខូច​ខាត​ម៉ូតូ​ចំនួន​៥គ្រឿង នឹង​កង់​១គ្រឿង​ផង​ដែរ។

ភ្លាមៗនោះ ម្ចាស់រថយន្តនិងម្ចាស់ស្ថានីយ៍ ព្រមទាំងម្ចាស់ម៉ូតូផង បានសម្របសម្រួលគ្នា [...]

ក្រុម​តន្ត្រី​មួយ​នៅ​ទួល​សង្កែ បង្កើត​ឡើង​ពី​ជន​ពិការ​ទាំង​អស់

ក្រុម​តន្ត្រី​មួយ​នៅ​ទួល​សង្កែ បង្កើត​ឡើង​ពី​ជន​ពិការ​ទាំង​អស់

ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​យូរ​ឆ្នាំ​នៅ​វាល​វែង ត្រូវ​បាន​អាជ្ញាធរ​ហៅ​សួរ​នាំ

ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​យូរ​ឆ្នាំ​នៅ​វាល​វែង ត្រូវ​បាន​អាជ្ញាធរ​ហៅ​សួរ​នាំ

ប្រជាពលរដ្ឋចំនួន ២៣គ្រួសារ ដែល​​អះ​អាង​ថា​ខ្លួន​បាន​រង​​គ្រោះ ព្រោះ​ការ​រំលោភ​យក​ដី​ធ្លី ពី​ក្រុមហ៊ុន ទ្រីភាព ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា (MDF) ត្រូវ​បាន​អាជ្ញាធរ​ស្រុក​វាល​វែង កោះ​ហៅ​មក​សួរ​នាំ​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា នេះ​នៅ​សាលា​ស្រុក។

ការសាកសួរអំពីបញ្ហាដីធ្លីនេះ មិន​ត្រូវ​បាន​អាជ្ញាធរ​សាក​សួរ​មាន​លក្ខណៈ​ជា​ក្រុម​ទាំង​អស់​ឡើយ តែ​បាន​ធ្វើការ​សាក​សួរ​ម្តង​មួយ​ម្តង​មួយ ដោយ​ឲ្យ​ប្រជា​ពលរដ្ឋ​អង្គុយ​ចាំ​នៅ​ខាង​ក្រៅ ធ្វើ​ដូច្នេះ​ទាល់​តែ​សួរ​អស់​គ្រប់​ចំនួន ២៣​គ្រួសារ។ សំនួរ​ដែល​អាជ្ញារធរ សួរ​ទៅ​ប្រជា​ពលរដ្ឋ​មាន​ដូច​ជា រយៈ​ពេល​ដែល​រស់​នៅ​ក្នុង​ដី ដែល​មាន​ជំលោះ​នោះ និង​សួរ​អំពី​ប្លង់​ដី​កម្មសិទ្ធិ​តែ​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រជា​ពលរដ្ឋ ដែល​រស់​នៅ​ភូមិ​សង្គម​ថ្មី តាម​រយៈ​ទូរស័ព្ទ​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​កាល​ពី​ថ្ងៃ​ដដែល។

[...]
ជន​បរទេស​ម្នាក់ មក​ដេក​នៅ​លើ​ថ្នល់​ជិត​ស្ពាន​៧មករា​មួយ​ថ្ងៃ​មិន​ទៅ​ណា

ជន​បរទេស​ម្នាក់ មក​ដេក​នៅ​លើ​ថ្នល់​ជិត​ស្ពាន​៧មករា​មួយ​ថ្ងៃ​មិន​ទៅ​ណា

តាមសាក្សីជាប្រជាពលរដ្ឋ នៅ​ផ្ទាល់​កន្លែង បាន​ឲ្យ​ដឹង​ថា មាន​ទុកទុក​កង់​បី​១គ្រឿង បាន​ដឹក​ជន​ជាតិ​បរទេស​នេះ មក​ដាក់​ចោល​នៅ​ទី​នេះ ដោយ​សារ​តែ​ជន​ជាតិ​បរទេស​ម្នាក់​នេះ ជក់​ថ្នាំ​វង្វេង​មិន​ដឹង​ទិស​តំបន់។ សាក្សី​ដដែល​បាន​និយាយ​ទៀត​ថា ​កង់​​បី​​នោះ បាន​​ដឹក​​ជន​​ជាតិ​បរទេស​រូប​នេះ ពី​ស្ទឹង​មាន​ជ័យ​មក ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត តែ​ដោយ​បុរស​នេះ​បាន​វាយ​ម្ចាស់​កង់​បី១ដៃ ទើប​បណ្តាល​ឲ្យ​អ្នក​បើក​កង់​បី​នោះ ទម្លាក់​ជន​បរទេស​ នៅ​ត្រង់​ខាង​ត្បូង​ស្ពាន​៧មករា ពេទ្យ​លោក​សង្ឃតែ​ម្ដង​ទៅ។

រហូត​មក​ដល់​ម៉ោង៦ល្ងាច ថ្ងៃ​ដដែល​នេះ ក៏​នៅ​មិន​ទាន់​មាន​មន្ត្រី​អាជ្ញាធរ​ណា​ម្នាក់ ចុះ​មក​អន្តរាគមន៍ ឬ​ដោះ​ស្រាយ​យក​បុរស​ដែល​ដេក​នៅ​លើ​ផ្លូវ​សាធារណៈ​រូប​នោះ ចេញ​នៅ​ឡើយដែរ។

លោក អិត ពិទូ ដែលជានគរបាលចរាចរណ៍ ដែលប្រចាំការនៅគោលដៅនោះ បានឲ្យដឹងថា លោកបានដឹង​រឿងនេះដែរ ហើយភ្លាមៗនោះ លោកបានដេញបុរសជនជាតិបរទេសនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...