All Articles of MONOROOM.info

រ៉ុង ឈុន៖ បង្គោល​ព្រំដែន​វៀតណាម​-កម្ពុជា បោះ​ចូល​ដី​ខ្មែរ

រ៉ុង ឈុន៖ បង្គោល​ព្រំដែន​វៀតណាម​-កម្ពុជា បោះ​ចូល​ដី​ខ្មែរ

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា និង​តំណាង​សមាជិក ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ជាង ១០នាក់​ផ្សេង​ទៀត បាន​ធ្វើ​សន្និសីទ​កាសែត​មួយ ដើម្បី​ចេញ​លិខិត​ចំហរ​ស្នើរ​សុំ​ឲ្យ​រដ្ឋាភិបាល លុប​ចោល​សន្ធិសញ្ញា​ព្រំ​ដែន​បំពេញ​បន្ថែម​ឆ្នាំ ២០០៥​ដែល​ការ​លុប​ចោល​នេះ​វា​អាច​ធានា​បាន​នូវ​អធិបតេយ្យ​ភាព ឯករាជ្យ បូរណភាព និង​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹត​ភាព និង​ឯកភាព​ជាតិ។

លោក រ៉ុង ឈុន បានថ្លែង​នៅ​ក្នុង​សន្និសីទ​ព្រឹក​ម៉ិញ​នេះ​ថា តាម​ការ​ចុះ​កម្មសិក្សា​របស់​លោក បាន​មើល​ឃើញ​ថា​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន ចូល​ទឹកដី​កម្ពុជា​ជា​ច្រើន​កន្លែង នៅ​ក្នុង​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង។ បង្គោល​ព្រំដែន ដែល​វៀតណាម​បាន​បោះ​ចូល​នីមួយៗ មាន​រហូត​ដល់ ១០០​ម៉ែត្រ​ទៅ ៥០០​ម៉ែត្រ​ឯ​នោះ។

លោកបានបន្ថែមទៀតថា ការបោះបង្គោលចូលនេះ [...]

កម្មករ​រោងចក្រ ជីមលី ទាមទារ​ល័ក្ខខ័ណ្ឌ​ការងារ ៩ចំនុច

កម្មករ​រោងចក្រ ជីមលី ទាមទារ​ល័ក្ខខ័ណ្ឌ​ការងារ ៩ចំនុច

ការដង្ហែរក្បួនរបស់កម្មករោងចក្រ ជីម លី មក​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​នេះ ដើម្បី​ស្នើ​ឲ្យ​ក្រសួង​រក​ដំណោះស្រាយ អំពី​ល័ក្ខខ័ណ្ឌ​ការងារ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ផល​លំបាក ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ។ ការ​ធ្វើ​ដំណើរ​របស់​ក្រុម​កម្មករ មាន​ខ្លះ​ដោយ​ថ្មើរ​ជើង និង​ខ្លះ​ទៀត​ជិះ​រថយន្ត​ដង្ហែរ​មក ដោយ​មាន​ការ​ស្រែក​រំពង តាម​រយៈ​ឧឃោសនសព្ទ លាន់​លឺ​ពេញ​ផ្លូវ​ផង តាំង​ពី​សង្កាត់​កំបូល ខ័ណ្ឌ​ពោធិ៍សែន​ជ័យ​មក។

លោកលោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ (CUMW) បាន​ថ្លែង​ថា ការងារ​របស់​កម្មករ​រោង​ចក្រ នៅ​តែ​មាន​បញ្ហា​ប្រឈម​នៅ​ឡើយ បើ​ទោះ​បី​មាន​ការ​តំឡើង អត្ថប្រយោជន៍​ក៍​ដូច​ជា​ប្រាក់​ឈ្នួល ជា​បន្ត​បន្ទាប់​ក៍​ដោយ។  សិទ្ធិ​សេរីភាព​របស់​កម្មករ នៅ​តាម​បណ្តា​រោង​ចក្រ​នីមួយៗ បាន​នឹង​កំពុង​ជួប​ប្រទះ នឹង​ការ​រំលោភ ការ​ជិះ​ជាន់ ការ​កេង​ប្រវ័ញ្ច ពី​សំណាក់​និយោជក។ [...]

ចាប់​ពង្រត់ ដើម្បី​ទុក​ធ្វើ​ជា​ទាសី​កាម​គុណ ក្នុង​ទ្រុង​រ៉ឺមក​សណ្ដោង

ចាប់​ពង្រត់ ដើម្បី​ទុក​ធ្វើ​ជា​ទាសី​កាម​គុណ ក្នុង​ទ្រុង​រ៉ឺមក​សណ្ដោង

អ្នកបើកបររថយន្ដដឹក​ទំនិញ​ធុន​ធ្ងន់​មួយ​រូប ដែល​មាន​រហស្សនាម ថា​ជា​បីសាច​ជញ្ជក់​ឈាម​ផង ត្រូវ​បាន​ប្រព័ន្ធ​យុត្តិធម៌​អាមេរិក អង្កេត​ពី​បទ​បាន​រក្សា​ទុក ក្នុង​រយៈ​ពេល​ជិត​២០ឆ្នាំ នូវ​ទាសី​កាមគុណ​ជា​ច្រើន នៅ​ក្នុង​ទ្រុង​រ៉ឺមក​ខាង​ក្រោយ​រថយន្ដ​របស់​ខ្លួន។

សារព័ត៌មានចម្រុះភាសា The Huffington Post បាន​រាយការណ៍​ថា ជន​ជាប់​ចោទ លោក ទីម៉ូធី ចេ វ៉ាហ្វេដេស (Timothy Jay Vafeades) អាយុ ៥៤ឆ្នាំ មក​ពី​រដ្ឋ​ អ៊ូតា (Utah - ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក) ទំនង​ជា​បាន​បង្ខាំង​ស្ត្រី​ទាំង​នោះ មិន​តិច​ជាង​៦នាក់​ឡើយ ដែល​ក្នុង​ម្នាក់ៗ ប្រហែល​ជា​បាន​ជាប់​នៅ​ក្នុង​ទ្រុង​រ៉ឺមក​នោះ អស់​រយៈ​ពេល​ខ្លី​ឬ​វែង​ខុសៗ​គ្នា។ ស្ត្រី​ទាំង​នោះ ត្រូវ​បាន​បុរស​នេះ យក​មក​ធ្វើ​ដំណើរ​តាម​រថយន្ដ​ជា​មួយ ដើម្បី​បម្រើ​កាម​គុណ​ឲ្យ​ខ្លួន នៅ​តាម​ផ្លូវ។

យ៉ាងហោចស្ត្រី៦នាក់ ក្នុងម្នាក់ៗ [...]

CPP ​ចង់​ធ្វើ​ប្រធាន និង​អគ្គលេខា គ.ជ.ប តាម​រយៈ​បញ្ហា​«សញ្ជាតិ​មួយ»?

CPP ​ចង់​ធ្វើ​ប្រធាន និង​អគ្គលេខា គ.ជ.ប តាម​រយៈ​បញ្ហា​«សញ្ជាតិ​មួយ»?

តាមការបញ្ជាក់ពីសមាជិក នៃ​ក្រុម​ការងារ​បច្ចេកទេស ដែល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​បង្ហើប​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា ចំណុច​សំខាន់ នៃ​ការ​ដាក់​សម្ពាធ​លើ​បញ្ហា​«សញ្ជាតិ​តែ​មួយ»​នេះ មិន​មែន​ជា​ទិស​ដៅ និង​ជា​ចេតនា​«វិជ្ជមាន»​ដែល​ចង់​ដាក់​ស្ថាប័ន គ.ជ.ប នេះ ជា​ស្ថាប័ន​ឯករាជ្យ​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ឡើយ។ តែ​ជា​ចេតនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដាក់​សម្ពាធ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ឈាន​ទៅ​ទាមទារ​តំណែង​ជា​ប្រធាន និង​អគ្គលេខាធិការ នៃ គ.ជ.ប តែ​ប៉ុណ្ណោះ។

មន្រ្តីខាងលើ បាន​ថ្លែង​បក​ស្រាយ​ពី​ករណី​ដ៏​រសើប​នេះ ក្នុង​ល័ក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ហេតុ​ថា​ខ្លួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ ជា​មួយ​អ្នក​សារព័ត៌មាន​ឡើយ។ លោក​បាន​បន្ត​ពន្យល់​ទៀត​ថា ក្នុង​បរិបទ​កម្ពុជា​សព្វ​ថ្ងៃ មាន​ឥស្សរជន​ជា​ច្រើន​រូប ដែល​មាន​សញ្ជាតិ​ពីរ។ [...]

វីដេអូ​ដែល​អ្នក​មិន​ទាន់​ដឹង ពី​ការ​ធ្លាក់​យន្ដហោះ​ម៉ាឡេស៊ី MH17

បួនខែបន្ទាប់ពីហេតុការណ៍ដ៏អកុសល នៃ​ការ​ធ្លាក់​យន្ដហោះ​ប៊ូអីញ (Boeing) ដែល​ភ្ជាប់​ជើង​ហោះ​ហើរ​លេខ MH17 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី អ៊ែរឡាញ នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន រូបភាព​វីដេអូ​មួយ ដែល​ថត​ដោយ​អ្នក​រស់​នៅ​ក្បែរ​នោះ ទើប​នឹង​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ភ្នាក់ងារ​សារព័ត៌មាន​អេភី (AP) ដោយ​ក្រុម​អ្នក​និយម​បំបែក​ទឹកដី​។ វីដេអូ​នេះ​បាន​ថត​នៅ​ក្រោយ​ប៉ុន្មាន​នាទី បន្ទាប់​ពី​យន្ដហោះ​បាន​ធ្លាក់​នៅ​លើ​ដី ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ Hrabove របស់​ប្រទេស​អ៊ុយក្រែន។

នៅក្នុងវីដេអូ ដែល​ទំនង​ជា​វីដេអូ​ដំបូង​គេ​ នៃ​ការ​ធ្លាក់​យន្ដហោះ​នោះ បាន​បង្ហាញ​ពី​ភាព​ជ្រួល​ច្របល់​របស់​អ្នក​ភូមិ ដោយ​ពួក​គេ​បាន​គិត​ថា នោះ​ជា​ការ​ធ្លាក់​យន្ដហោះ​យោធា ថ្មី​មួយ​ទៀត ក្រោយ​ពី​បាន​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​និយម​បំបែក​ទឹក​ដី និង​កង​ទ័ព​របស់​ប្រទេស​អ៊ុយក្រែន។

[...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...