ភ្ញាក់ផ្អើល ព្រោះតារាសម្តែងស្ត្រីដើរស្រាត ដើម្បីហាត់សមសម្តែងរឿង (vdo)
សកម្មភាពនៃការហាត់សមក្នុងការសម្តែង របស់តារាសម្តែងស្រីម្នាក់ បានធ្វើឱ្យប្រជាជនក្នុងទីក្រុង គៀវ (Kiev) នៃប្រទេសអ៊ុយក្រែនជាច្រើន មានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។ មូលហេតុដែលធ្វើឱ្យគេភ្ញាក់ផ្អើលនោះ ដោយសារតែស្រ្តីជាតារាសម្តែងម្នាក់នោះ ដើរពាសវាលដោយគ្មានសម្លៀកបំពាក់ ព្រមទាំងយកឆ្នាំងមកគ្របក្បាល ហើយមានកាន់កាំបិទនៅនឹងដៃ។
តារាសម្តែងម្នាក់នោះ ត្រូវបានគេស្គាល់ថា ជាអ្នកស្រី អេឡេណា យ៉េហ្គោរ៉ូវ៉ា (Elena Yegorova) អាយុ៤៥ឆ្នាំ ត្រូវបានគេប្រទះឃើញ ដើរដោយគ្មានសម្លៀកបំពាក់។ អ្នកស្រីបានចុះពីលើផ្ទះ ដោយគ្មានសម្លៀកបំពាក់ ហើយដើរតាមផ្លូវ មួយនៅក្នុងសង្កាត់ដែលអ្នកស្រីរស់នៅ កណ្ដាលរដ្ឋធានីប្រទេសអ៊ុយក្រែន ។
បន្ទាប់ពីបានឃើញស្រ្តី ដើរអាក្រាតកាយដោយមានគ្របឆ្នាំង និងកាន់កាំបិតក្នុងដៃទាំងសងខាង [...]