All Articles of MONOROOM.info

នៅ​សិង្ហបូរី ចោល​កន្ទុយ​បារី ត្រូវ​ចាយ​លុយ​ជិត​២ម៉ឺន​ដុល្លា

នៅ​សិង្ហបូរី ចោល​កន្ទុយ​បារី ត្រូវ​ចាយ​លុយ​ជិត​២ម៉ឺន​ដុល្លា

នេះ​ជា​តឹក​តាង​មួយ ដែល​ធ្វើ​ឲ្យ​ទីក្រុង​សិង្ហ​បូរី​ក្លាយ​ជា​ទីក្រុង​មួយ ក្នុង​ចំណោម​ទី​ក្រុង​ដែល​ស្អាត មាន​ផាលសុខភាព​ជាង​គេ ក្នុង​ពិពកលោក។ តឹក​តាង​នេះ ត្រូវ​និយាយ​បូក​សរុប​ទាំង​ការ​បង្កើត​ច្បាប់ ការ​អនុវត្ត​ច្បាប់ និង​ការ​ចូល​រួម​ពី​ពលរដ្ឋ​នៃ​ប្រទេស​នេះ​ផង។ តែ​គេ​នៅ​មិន​ទាន់​និយាយ​ពី​ផ្នត់​គំនិត ដែល​ផ្ដល់​ទៅ​ឲ្យ​ប្រទេស​នេះ នូវ​អរិយធម៌​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​នោះ​ផង​ទេ។

យើង​សូម​លើក​យក​ករណី​តូច​មួយ មក​បង្ហាញ ដែល​នឹង​បញ្ជាក់​ថា ច្បាប់​របស់​ប្រទេស​នេះ បើ​សូម្បី​តែ​រឿង​តូច​មួយ ក៏​មិន​អាច​លេង​សើច​ជា​មួយ​បាន​ដែរ។ ករណី​តូច​មួយ តែ​បាន​ធ្វើ​ឲ្យ​តួ​លេខ​នៃ​ការ​ផាក​ពិន័យ ទទួល​បាន​ឯកត្តកម្ម ដែល​ពី​មុន​មក មិន​ធ្លាប់​មាន​នរណា​ទទួល​រង​ដូច្នេះ​ឡើយ។

ការពិន័យជាទឹកប្រាក់ ដែលបានបំបែកឯកត្តកម្មនេះ មានចំនួនដល់ទៅ១៩៨០០ដុល្លាសិង្ហបូរី និងជាទណ្ឌកម្ម​ដាក់ទៅលើបុរសជាតិសាំងហ្គាពួរម្នាក់ [...]

ទៅ​ជួប​ស្រី​ស្អាត​តាម​ហ្វេសប៊ុក ដូច​ទៅ​​ស្លាប់!

ទៅ​ជួប​ស្រី​ស្អាត​តាម​ហ្វេសប៊ុក ដូច​ទៅ​​ស្លាប់!

យុវជន រីកាដូ រ៉ូម៉េរ៉ូ (Ricardo Romero) បាន​លា​ចាក​លោក​ទៅ ទាំង​នៅ​វ័យ​ក្មេង កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ បន្ទាប់​ពី​យុវជន​ត្រូវ​បាន​ក្រុម​ជន​មួយ​ក្រុម​វាយ​ធ្វើ​បាប កណ្ដាល​ក្រុង​ញ៉ូយក (New York)។ ហេតុការណ៍​នេះ បាន​កើត​ឡើង ទំនង​ជា​បណ្ដាល​មក​ពី​យុវជន​រង​គ្រោះ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​មួយ ដែល​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​យុវតី​រូប​ស្អាត​ ស៊ិចស៊ី​ម្នាក់ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

បើ​តាម​អ្នក​ជិត​ដិត​នឹង​យុវជន រ៉ូម៉េរ៉ូ បាន​ឲ្យ​ដឹង​ថា យុវជន​វ័យ​១៦​ឆ្នាំ មាន​ដើម​កំណើត​ម៉ិចសិក​រូប​នេះ ត្រូវ​បាន​ទាក់​ទាញ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ម្ចាស់​គណនី​មួយ ដែល​យុវជន​គិត​ថា ជា​យុវតី​រូប​ស្អាត​មាន​ឈ្មោះ​ថា ឈីគីតា អេនឌី (Chiquita Andy)។ បន្ដិច​ក្រោយ​មក យុវជន រ៉ូម៉េរ៉ូ បាន​យល់​ព្រម​ទៅ​ជួប«យុវតី អេនឌី»នេះ នៅ​យប់​ថ្ងៃ​សុក្រ នៅ​ក្នុង​បន្ទប់​មួយ​នៃ​សង្កាត់ ប្រ៊ុន (Bronx) [...]

ស្រវឹង​បង្ក​តណ្ហា​ឡើង​ខ្លាំង ​ទៅ​ចាប់​ធុង​ប្រអប់​សំបុត្រ​រំលោភ

ស្រវឹង​បង្ក​តណ្ហា​ឡើង​ខ្លាំង ​ទៅ​ចាប់​ធុង​ប្រអប់​សំបុត្រ​រំលោភ

ហេតុការណ៍​បាន​កើត​ឡើង តាំង​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា​កន្លង​ទៅ នៅ​កណ្ដាល​ក្រុង វីហ្គាន ភាគ​កណ្ដាល​នៃ​ចក្រភព​អង់គ្លេស (ស្ថិត​នៅ​ចន្លោះ​ក្រុង លីវើភូល "Liverpool" និង​មែនឆេស្ទ័រ "Manchester")។ មនុស្ស​ម្នា​អ្នក​រស់​នៅ និង​អ្នក​រក​ទទួល​ទាន​ក្នុង​សង្កាត់​មួយ ដែល​សម្បូរ​ទៅ​ដោយ​ហាង​លក់​ទំនិញ​នោះ បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ពួក​គេ​ទើប​នឹង​ដឹង​ថា នគរបាល​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់ បន្ទាប់​ពី​បុរស​នោះ បាន​បើក​ការ​វាយ​ប្រហារ​សម្រេច​កាម​តណ្ហា​យ៉ាង​អស្ចារ្យ​មួយ ទៅ​លើ... ធុង​ប្រអប់​សំបុត្រ​សាធារណៈ​ ដែល​ដាក់​នៅ​កណ្ដាល​ផ្លូវ​សម្រាប់​ទទួល​សំបុត្រ​បញ្ញើរ។

មាន​ឈ្មោះ​ថា ផូល ប៊េណេត (Paul Bennett) បុរស​អាយុ​៤៥​ឆ្នាំ​រូប​នេះ បាន​ធ្លាក់​ខ្លួន​ទៅ​ក្នុង​សភាព​ប្រមឹក​យ៉ាង​ហួស​ហេតុ​មួយ រួច​បាន​ស្រាត​ខោ​របស់​ខ្លួន​ចោល មុន​នឹង​ចាប់​ធុង​ប្រអប់​សំបុត្រ​នោះ មក​រំលោភ​យ៉ាង​អាណោច​អាធម។ [...]

សន្តិសុខ​គ្លីនិក វាយ​អាជីវករ​លក់​បន្លែរបួស​ធ្ងន់ រួច​រត់​គេច​ខ្លួន​

សន្តិសុខ​គ្លីនិក វាយ​អាជីវករ​លក់​បន្លែរបួស​ធ្ងន់ រួច​រត់​គេច​ខ្លួន​

ជម្លោះ​រវាង​អាជីវករ​លក់​ដូរ​បន្លែ និង​សន្តិសុខ​ពេទ្យ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា​នេះ នៅ​មិន​ទាន់​អាច​សម្រួល​គ្នា​បាន​នៅ​ឡើយ រហូត​មក​ដល់​ម៉ោង​នេះ។ ស្ត្រី​ជា​ជន​រង​គ្រោះ មិន​ព្រម​ទទួល​សំណង​ដែល​ម្ចាស់​មន្ទីរ​ពេទ្យ ជួស​មុខ​ឲ្យ​សន្តិសុខ​បង្ក​របួស​ស្នាម បាន​បង់​ថ្លៃជំ​ងឺ​ចិត្ត​ឲ្យ​គាត់​នោះ​ទេ។

បន្ទាប់​ពី​មាន​ការ​ប្រតាយ​ប្រតប់​គ្នា ជា​មួយ​សន្តិសុខ​ពេទ្យ​ខាង​លើ​នេះ​រួច អ្នកស្រី សុផល ជា​ជន​រង​គ្រោះ​បាន​ទៅ​ប្តឹង​ប៉ូលីស នៅ​ប៉ុស្តិ៍​ផ្សារ​ដើម​គរ ដើម្បី​ធ្វើការ​ដោះ​ស្រាយ​ចំពោះ​ការ​បង្ក​របួស​ស្នាម​ដល់​អ្នកស្រី។ ស្ត្រី​រង​គ្រោះ បាន​ទាមទារ​សំណង​ដែល​សន្តិសុខ​របស់​ពេទ្យ បាន​ប្រើ​អំពើ​ហឹង្សា​មក​លើ​គាត់ ចំនួន ៥០០ដុល្លា​ពី​ម្ចាស់​មន្ទីរពេទ្យ ព្រោះ​ក្រោយ​ពី​សន្តិសុខ វាយ​ស្ត្រី​ជន​រង​គ្រោះ​នេះ​រួច ក៍​បាន​រត់​គេច​ខ្លួន​បាត់។

ការទាមទារសំណងចំនួន ៥០០ដុល្លា របស់អ្នកស្រី សុផល [...]

ពលរដ្ឋ​«ឃុំ​អូបីជាន់» តវ៉ា​សុំ​អភិបាល​ខេត្ត ឲ្យ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធ​ដី​ធ្លី

ពលរដ្ឋ​«ឃុំ​អូបីជាន់» តវ៉ា​សុំ​អភិបាល​ខេត្ត ឲ្យ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធ​ដី​ធ្លី

ការ​តវ៉ា​មួយ​បាន​កើត​ឡើង នៅ​ស្រុក​​​អូជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០១៥ នេះ​ដើម្បី​សុំ​ឲ្យ​មន្រ្តី​ដែល​ជាប់​ពាក់​ព័ន្ធ ជា​ពិសេស​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​១៥៦ គ្រួសារ នៅ​លើ​ទំហំ​ដី ៧៨០ហិចតា មាន​ដី​ជាប់​គ្នា​ពីរ​ភូមិ​គឺ​ភូមិ ថ្នល់​បត់ និង​ភូមិ បឹងស្នោ។ សុំ​ប្លង់​កម្មសិទ្ធិ​ដី ព្រោះ​ពលរដ្ឋ​ទាំង​នោះ គ្មាន​សិទ្ធ​ក្នុង​ការ​ប្រកប​អាជីវកម្ម​អ្វី​ផ្សេងៗ នៅ​លើ​ដី​ខ្លួន​ឯង​ឡើយ។

តំណាង​អ្នក​ភូមិ​ម្នាក់​លោក អ៊ុង តាំង បាន​ឲ្យ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ដឹង​ថា លោក​និង​អ្នក​ភូមិ​ផ្សេង​ទៀត បាន​ដាក់​ពាក្យ​បណ្តឹង និង​សុំ​ការ​អន្តរាគមន៍​ពី​អភិបាល​ខេត្ត​ហើយ តែ​មិន​មាន​អ្នកណា​ម្នាក់​ចូល​រួម​ដោះ​ស្រាយ​នៅ​ឡើយ។ លោក​ថា ដំបូង​មាន​ការ​សម្បទាន​ដី​នៅ​ឃុំ ស្ល​ក្រាម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...