អគ្គិសនីកម្ពុជាតបណ្ដាញដំបូងជូនកម្មករ ដោយមានការស្វាគមន៍
អាជ្ញាធរអគ្គិសនីកម្ពុជាឲ្យដឹងថា គ្រាន់តែរយៈពេលមួយថ្ងៃ EDC បានតបណ្តាញជូនដល់ផ្ទះជួលឲ្យកម្មករ កម្មការិនីស្នាក់នៅ បានជាង៦០០បន្ទប់។ ដំណើរការតបណ្តាញនេះ នឹងចប់ក្នុងរយៈពេលតិចជាង២ខែ ប្រសិនបើស្ថានភាព និងចង្វាក់ការងារបានប្រព្រឹត្តិទៅរលូន ដូចជាថ្ងៃចាប់ផ្តើមនោះ។
អ្នកបច្ចេកទេស នៃក្រុមការងារអគ្គិសនីកម្ពុជា EDC ប្រើពេលមិនដល់២៤ម៉ោងផង បានតបណ្តាញអគ្គិសនី ចូលដល់ផ្ទះជួលសម្រាប់កម្មករ ព្រមទាំងភ្ជាប់ចរន្តបាន៦៥៩បន្ទប់។ ស្រង់សម្តីដោយវិទ្យុបារាំងអន្តរជាតិ RFI លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងនៅថ្ងៃសុក្រទី៣០ ខែមករានេះថា៖ «ដំណើរការតបណ្តាញអគ្គិសនី នៅថ្ងៃដំបូងរបស់ EDC ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយមានការជួយសម្រួល ពីអាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីម្ចាស់ផ្ទះជួល [...]