ហ្វេសប៊ុក ហ៊ុន សែន ថាកម្មវិធីស៊ិចស៊ី KAZANTIP ត្រូវបានផ្អាក
តាមទំព័រហ្វេសប៊ុក «Samdech Hun Sen, Cambodian Prime Minister» ដែលគេស្គាល់ថា ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរថា៖ «គម្រោងការប្រគុំតន្រ្តី KAZANTIP Asia (កាហ្សានទីប អេសៀ) នៅលើឆ្នេរកោះពស់ខេត្តព្រះសីហនុ (១៨-២៨ ខែកុម្ភៈ ឆ្នាំ២០១៥) ត្រូវបានផ្អាក។»
ការសរសេរនេះ ដូចបានធ្លាក់មកយឺតពេលបន្តិច បន្ទាប់ពីមានការរិះគន់យ៉ាងច្រើន ពីសំណាក់ពលរដ្ឋកម្ពុជាជាទូទៅ ទៅលើការប្រគុំតន្រ្តីបែបបរទេសនេះ ដែលបើតាមគម្រោងពីមុនមក នឹងត្រូវរៀបចំធ្វើក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រុមអ្នករិះគន់ បានយល់ឃើញថា កម្មវិធីនេះ នឹងបំផ្លាញនូវវប្បធម៌ដ៏ល្អប្រពៃ របស់កម្ពុជា និងការនាំមកវិញ នូវភាពអវិជ្ជមានច្រើន។
ទំព័រហ្វេសប៊ុក«សម្ដេច ហ៊ុន សែន» បានសរសេរសង្ឃឹមទៀតថា ទៅថ្ងៃអនាគត រាល់កម្មវិធីកំសាន្ត ទាក់ទាញទេសចរណ៍នានា នៅក្នុងប្រទេស គឺត្រូវមានកិច្ចសហការ ជាមួយអាជ្ញាធរអោយបានល្អ [...]