All Articles of MONOROOM.info

ម៉ម សូណង់ដូ៖ បុគ្គលិកធ្វើកូដកម្ម ព្រោះ អាត់ ធន់ នៅពីក្រោយ

ម៉ម សូណង់ដូ៖ បុគ្គលិកធ្វើកូដកម្ម ព្រោះ អាត់ ធន់ នៅពីក្រោយ

លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ បានព្រមានថា នឹងប្តឹងអតីតបុគ្គលិក ដែលលោកបានបញ្ឈប់នោះ រួម​ទាំង​អ្នក​នៅពីក្រោយផង ទៅកាន់តុលាការ ពីបទមានចេតនា បំបិទសំឡេងវិទ្យុសំបុកឃ្មុំ។ លោក ម៉ម សូណង់ដូ បានចង្អុល ទៅប្រធានសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ថាជាអ្នកញុះញង់ និងនៅពីក្រោយការតវ៉ា របស់អតីតបុគ្គលិករបស់លោក។

ការថ្លែងរបស់លោក ម៉ម សូណង់ដូ បានធ្វើឡើង ក្នុងសន្និសិទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា នេះ នៅ​ទីស្នាក់ការវិទ្យុសំបុកឃ្មុំ បន្ទាប់ពីក្រុមបុគ្គលិក បានធ្វើកូដកម្ម តាំងពីថ្ងៃទី១១ ខែមីនានេះ នៅលើទីតាំង ស្ថិតនៅ​បណ្តោយ​ផ្លូវ៨៦ BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមបុគ្គលិកទាំងនោះ បានធ្វើការ​ទាមទារ​ឲ្យលោក លោក ម៉ម សូណង់ដូ បើកប្រាក់ខែសម្រាប់ខែកុម្ភៈ និងផ្តល់នូវប្រាក់អត្ថប្រយោជន៍ ទៅតាម​ច្បាប់​ការងារ នៅពេលបុគ្គលិកធ្វើការ [...]

ជល់​ម៉ូតូ​គ្នា រវាង​មនុស្ស គ និង​មនុស្ស​ធម្មតា ប្ដូរ​គ្នា​សន្លប់

ជល់​ម៉ូតូ​គ្នា រវាង​មនុស្ស គ និង​មនុស្ស​ធម្មតា ប្ដូរ​គ្នា​សន្លប់

អ្នកដែលបានឃើញ មានការភិតភ័យពីរដំបូង បែរជានាំគ្នា ត្រឡប់មកជាឆ្ងល់ទៅវិញ។ «ឆ្ងល់» អាចបណ្ដាលមក​ពីជន​រងគ្រោះម្ខាង  ជាជនពិកាសម្លេង(គ) ចំណែកភាគីម្ខាងទៀតសន្លប់ បញ្ជូនទៅកាន់មន្ទីពេទ្យ ហើយ«ប្ដូរវេន»គ្នាសន្លប់។ ករណីគ្រោះថ្នាក់ចររាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ២រសៀល ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥ នៅតាម​បណ្តោយ​ផ្លូវ ម៉ៅសេងទុង ទល់មុខផ្សារឃ្លាំងរំសេវ ជិតហាងលក់ទូរស័ព្ទលីដា។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់អ្នកសារព័ត៌មានថា ដំបូងគេឃើញម៉ូតូធុនវេវ ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AK-6155 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅត្រង់ នៅលើផ្លូវធំ ស្រាប់តែមកដល់កន្លែងកើតហេតុ មានម៉ូតូមួយ​គ្រឿង​ទៀត ធុន វេស្ពា មីនី ពណ៍ខៀវគ្មានស្លាកលេខ បើកបរដោយស្រ្តីម្នាក់ ចេញពីផ្លូវតូច មកឡើងផ្លូវធំ បានបុកគ្នា​ពេញ​ទំហឹង។

ភ្លាមៗនោះ បុរសខាងងលើ បានសន្លប់បាត់ស្មារតី តែស្ត្រីភាគីម្ខាងទៀត នៅដើរបានធម្មតា។ តែពេលដែល​បុរស​នោះ​ដឹងខ្លូនវិញ [...]

ទស្សនកិច្ច​វប្បធម៌​របស់ មីសែល អូបាម៉ា  មាន​ឥទ្ធិពល​ចំពោះ​ស្ត្រី​សកម្ម​ជន​ដី​ធ្លី?

ទស្សនកិច្ច​វប្បធម៌​របស់ មីសែល អូបាម៉ា មាន​ឥទ្ធិពល​ចំពោះ​ស្ត្រី​សកម្ម​ជន​ដី​ធ្លី?

ក្រុមសហគមន៍ជំលោះដីធ្លីមាន បឹកក់ បុរីកីឡា និងព្រលានយន្តហោះ អេសអូអេស (SOS) បានជួបជុំគ្នា យកញត្តិ​ទៅ​ដាក់ នៅស្ថានទូតអាមេរិក នាព្រឹកថ្ងៃទី ១៣ ខែមីនានេះ ដើម្បីស្នើរសុំជួបពិភាក្សា ជាមួយលោកស្រី មីសែល អូបាម៉ា (Michelle Obama) អំពីបញ្ហាជំលោះដីធ្លី និងសកម្មជនមួយចំនួន ដែលកំពុងជាប់ពន្ធនាគារ ខណៈពេលដែលអ្នកស្រី មកធ្វើទស្សនកិច្ចវប្បធម៌ នៅកម្ពុជា ក្នុងថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនាខាងមុខ។

អ្នកស្រី ច្រាយ នីម តំណាងសហគមន៍បឹងកក់ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ការដែលក្រុមអ្នកស្រី ចង់​ជួប​ពិភាក្សាជាមួយនឹងលោកស្រី មីសែល អូបាម៉ា ព្រោះចង់ឲ្យលោកស្រីជួយ យកបញ្ហារបស់ពួកគាត់ ទៅពិភាក្សា​ជា​មួយ​នឹងថ្នាក់ដឹកនំាកម្ពុជា ដើម្បីធ្វើយ៉ាងណា ជួយជម្រុញការដោះស្រាយ បញ្ហាជំលោះដីធ្លី និងស្ត្រីសកម្មជនដីធ្លី ដែល​កំពុង​ជាប់ពន្ធនាគារ ដូចជាអ្នកស្រី ទេព វន្នី លោកយាយ ម៉ាមី ជាដើម។ អ្នកស្រី ច្រាយ នីម បានិយាយថា [...]

កែម ឡី៖ នៅ​ទីផ្សារ​ថ្លៃ​៣រយ​រៀល តែ​រដ្ឋ​ទិញ ៥ពាន់​រៀល!

កែម ឡី៖ នៅ​ទីផ្សារ​ថ្លៃ​៣រយ​រៀល តែ​រដ្ឋ​ទិញ ៥ពាន់​រៀល!

ក្រៅពីឯកសារសំងាត់ ពាក់ព័ន្ធនឹងសន្តិសុខរបស់ជាតិ គ្មានឯកសារណាមួយ ដែលរដ្ឋត្រូវលាក់ការណ៍នោះទេ។ បើ​សិន​ជាលាក់ការណ៍ មានន័យថា ឯកសានោះ មានភាពមិនប្រក្រតី និងអំពើពុករលួយ កើតឡើងហើយ។ នេះជាការ​ថ្លែង របស់លោក កែម ឡី អ្នកឃ្លាំមើល និងស្រាវជ្រាវផ្នែកសង្គម ក្នុងកិច្ចសម្ភាសជាមួយ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ។ លោក កែម ឡី បានថ្លែងឡើងថា៖ «វាមិនមានអ្វីត្រូវលាក់លៀមទេ ត្រូវតែឲ្យសារធារណៈជនឃើញ។ បើលាក់​លៀម​នោះ ជា​របប​កុម្មុយនីស។ (...) ក្នុងនាមតំណាងឲ្យរដ្ឋ ត្រូវមានការទទួលខុសត្រូវឲ្យរដ្ឋ។ ត្រូវមានគោលការតម្លាភាព ដោយ​ដាក់តាំងបង្ហាញ តាមគេហទំព័រ ចែកចាយតាមសារព័ត៌មាន និងអនុញ្ញាត ឲ្យអ្នកសង្ស័យណាម្នាក់ ចូល​មើល​តាម​ចិត្ត។»

ការលើកឡើង របស់លោក កែម ឡី បានធ្វើឡើង តាមការសាកសួររបស់ទស្សនា​វដ្ដី ទាក់ទងទៅនឹងការបដិសេធ​ជា​លើក​ទីពីរ របស់លោក ជាម យៀប តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា [...]

មក​ពី​ជប់​លៀង​ផ្ទះ​មិត្តភក្តិ បើក​ម៉ូតូ​ដួល​ខ្លួន​ឯង​សន្លប់​កណ្តាល​ផ្លូវ

មក​ពី​ជប់​លៀង​ផ្ទះ​មិត្តភក្តិ បើក​ម៉ូតូ​ដួល​ខ្លួន​ឯង​សន្លប់​កណ្តាល​ផ្លូវ

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៥៥នាទីយប់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៥ ដែលធ្វើឲ្យមាន ការភ្ញាក់​ផ្អើល ដល់អ្នកធ្វើដំណើរ លើផ្លូវសហព័ន្ធរុស្ស៊ី។ ចំណុចកើតហេតុនេះ នៅជិតស្ថានីយ៍ប្រេងសូគីម៉ិច ស្ថិតនៅសង្កាត់​កាកាប ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះ កើតឡើងដោយជន​រង​គ្រោះ ជាអ្នកជិះម៉ូតូដួលដោយខ្លួនឯង គ្មានអ្នកណាម្នាក់មកប៉ះពារទេ។

សាក្សីបានឃើញហតុការណ៍នេះ លោក ឈុន អេង ជាសន្តិសុខនៅក្រុមហ៊ុនមួយក្បែរនោះ បានឲ្យដឹងថា ជនរង​គ្រោះ​ជិះម៉ូតូ អាយខន ពណ៍លឿង ក្នុងទឹសដៅពីកើតទៅលិច យ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ម៉ូតូបាន​ដួល​ទៅលើដី ហើយម្ចាស់បានបោកខ្លួន ចេញប្រមាណ ពីរទៅបីម៉ែត សន្លប់បាត់ស្មារតី និងបាក់ថ្គាម។ សាក្សីបញ្ជាក់​ទៀត​ថា មើលទៅជនរងគ្រោះ ទំនងជាស្រវឹងខ្លាំង។

ជនរងគ្រោះឈ្មោះ គោ បន្ទាប់ពីអ្នកជិតខាង ជួយឲ្យដឹងខ្លួន បាននិយាយថា គាត់ពិតជាជិះម៉ូតូដួលខ្លួនឯងមែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...