នៅពេលឆ្កែឆ្លុះកញ្ចក់ មើលខ្លួនឯង... (vdo)
នេះជាសង្គ្រាម ដណ្ដើមទឹកដី រវាងសត្វឆ្កែ ដែលមិនស្គាល់គ្នា ហើយមកជួបទល់មុខគ្នា។ សង្គ្រាមនេះ អាចនឹងមានរយៈពេលយូរ ប្រសិនបើម្ចាស់វា មិនជួយចាប់ញែកវាចេញពីគ្នានោះទេ។ ប៉ុន្តែសង្គ្រាមលើកនេះ មិនមែនបណ្ដាលមកពីឆ្កែពីរក្បាលនោះទេ តែជាឆ្កែ ប៊លដកពូជតឿ របស់បារាំងមួយក្បាល ដែលសង្ខើញដាក់រូបខ្លួនវា នៅក្នុងកញ្ចក់ នៃបន្ទប់របស់ម្ចាស់វា។
ឆ្កែមួយក្បាលនេះ ឈ្មោះ ប៊ៀ (Bear)។ វាបានសង្កុកនៅពីមុខកញ្ចក់ មួយសន្ទុះធំហើយ តែវាមិនគិតថា ខ្លួនវាស្ថិតក្នុងចំណាំងផ្លាត នៃរូបភាពក្នុងកញ្ចក់នោះទេ។ ផ្ទុយទៅវិញ វាខិតខំរិះរកនូវគ្រប់វិធី ដើម្បីធ្វើយ៉ាងណា បណ្ដេញបច្ចាមិត្រ របស់វាមួយនេះ ឲ្យចេញឲ្យផុត ពីបន្ទប់របស់ម្ចាស់វា។
ហើយដេញយ៉ាងម៉េចនឹងកើត បើនេះជារូបខ្លួនវា? គ្រប់វិធីហើយ នៅតែមិនចេញ... គួរឲ្យក្ដៅមែន!
ប៉ុន្តែ វាបានផ្ដល់នូវរូបភាព គួរឲ្យស្រឡាញ់ណាស់។ សូមទស្សនាវីដេអូ ដូចនៅខាងលើ៕