មន្ត្រីសង្គមស៊ីវិលមិនសង្ឃឹមថាជនវាយតំណាងរាស្ត្រ ចេញសារភាព
តើការអំពាវនាវ របស់លោកនាយករដ្ឋមន្រ្តី ឲ្យជនដៃដល់ ដែលបានវាយដំ ទៅលើតំណាងរាស្ត្រពីររូប មកពីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ចូលខ្លួនមកសារភាពនោះ អាចទៅរួចឬទេ? បើសិនជាគ្មានការចូលខ្លួន មកសារភាព តើសមត្ថកិច្ចកម្ពុជា មានលទ្ថភាពស្វែងរក ចាប់ខ្លួនក្រុមទាំងនោះ បានដល់កម្រិតណា?
សម្រាប់មន្ត្រីសង្គមស៊ីវិលមួយរូប លោក នី ចរិយា មកពីសមាគមការពារសិទ្ធិមនុស្ស អាដហុក បានសម្ដែងទុទិដ្ឋិនិយម ពីការចូលសារភាព របស់ក្រុមជនដៃដល់ទាំងនោះ។ បើទោះជាលោក បានថ្លែងគាំទ្រ ចំពោះសេចក្តីអំពាវនាវ របស់លោកនាយករដ្ឋមន្រ្តីកម្ពុជានោះក្ដី តែលោកបានលើកយកករណីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលទាល់តែមានសារព្រមាន ពីលោក ហ៊ុន សែន ទើបមានការចូលសារភាព។ លោក នី ចរិយា បានថ្លែងឡើងថា៖ «បើសិនជារឿងនេះ កើតឡើងដោយចេតនាពិតប្រាកដ អាចមានការចេញ មកសារភាពដែរ ដូចជារឿង ឈូក បណ្ឌិត... នាយករដ្ឋមន្រ្តីបញ្ចេញសារ [...]
