ការប្រកាសលទ្ធផល នៃការបោះឆ្នោត មានភាពយឺតយ៉ាវ?
ការបោះឆ្នោតឃុំសង្កាត់អណត្តិទី៣ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យ ទី៣មិថុនាកន្លងទៅ បានប្រមូលប្រជាពលរដ្ខ អ្នកទៅបោះឆ្នោតប្រមាណតែជា ៥១,២៣ ភាគរយប៉ុណ្ណោះ។ តែអ្វីដែលគេបានកត់សម្គាល់ ក្រោយពីការបោះឆ្នោតនេះ គឺលទ្ធផលនៃបោះឆ្នោត ទោះជាមិនផ្លូវការ ហើយជាលក្ខណៈបណ្ដោះអាសន្ននោះក៏ដោយ ក៏មិនត្រូវបានគេបញ្ចេញឲ្យដឹងនៅឡើយទេ រហូតមកដល់ថ្ងៃទី៦ មិថុនា នេះ។ សំនួរបានចោទសួរថា ហេតុអ្វីក៏ការរាប់សន្លឹកឆ្នោត រៀបចំចាត់ចែងដោយ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. នៅប្រទេសកម្ពុជាមានលក្ខណៈយឺតយ៉ាវម្លេះ?
ការបោះឆ្នោត បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យកន្លងទៅ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល។ ក្រោយពីបិទការិយាល័យបោះឆ្នោត នៅម៉ោង៣រសៀលនេះ [...]