All Articles of MONOROOM.info

ហ្សាង ស៊ីយ៉ី៖ តារាភាពយន្ដ គួរអោយស្អប់ជាងគេ នៅចិន?

ហ្សាង ស៊ីយ៉ី៖ តារាភាពយន្ដ គួរអោយស្អប់ជាងគេ នៅចិន?

តារាភាពយន្ដចិន ចំណាត់ថ្នាក់ពិភពលោក នាងហ្សាង ស៊ីយ៉ី បានធ្លាក់ប្រជាប្រិយភាពជាខ្លាំង បន្ទាប់ពីរឿងអាស្រូវជាច្រើន ត្រូវបានគេធ្វើអោយបែកធ្លាយចេញពី អ្នកទទួលខុសត្រូវជាន់ខ្ពស់ នៃបក្សកុម្មុយនីសចិន។ នាងត្រូវបានកាសែតហុងកុង មួយផ្សាយក្នុងអត្ថបទរបស់ខ្លួន កាលពីចុងខែឧសភា ដោយចោទថា នាងបានប្រព្រឹត្តអំពើបេស្យាចារ ជាមួយនឹងអ្នកទទួល ខុសត្រូវជាន់ខ្ពស់ចិន ដែលមានប្រាក់យ៉ាងស្ដុកស្ដុម្ភទាំងនោះ ជាថ្នូរទឹកប្រាក់ ប្រមាណជា៩០លានអ៊ឺរ៉ូ ក្នុងរយះពេល ១០ឆ្នាំ មកនេះ។

ក្នុងអត្ថបទផ្សាយថ្ងៃទី២៩ឧសភា ឆ្នាំ២០១២ កាសែត អ័បផល ដែលី (Apple Daily) របស់ហុងកុង ដែលជាកាសែតប្រចាំថ្ងៃ មួយ ទទួលបានការនិយមជាខ្លាំង បានអះអាងថា នាង ហ្សាង ស៊ីយ៉ី (Zhang Ziyi) ធ្លាប់ជា [...]

វីគីលីគ្ស៖ អេក្វាទ័រថា មានការឡើងកម្ដៅ ការទូត ជាមួយនឹងអង់គ្លេស

វីគីលីគ្ស៖ អេក្វាទ័រថា មានការឡើងកម្ដៅ ការទូត ជាមួយនឹងអង់គ្លេស

ប្រធានាធិបតីរបស់ប្រទេសអេក្វាទ័រ លោករ៉ាហ្វាអ៊ែល កូរ៉េអា បានចាត់ទុកថាមានការឡើងកម្ដៅខ្លាំង ក្នុងទំនាក់ទំនង ការទូតរបស់ប្រទេសលោក ជាមួយនឹងចក្រភក្រអង់គ្លេស ដោយគេបានធ្វើអោយលេចលឺ ពីការគម្រាមកំហែងមួយ ដែលថាអាជ្ញាធរអង់គ្លេស នឹងអាចវាយលុកចូលស្ថានទូតអេក្វាទ័រប្រចាំនៅទីក្រុងឡុងដ៍ ដើម្បីចូលចាប់លោក ជូលៀន អាសហ្ស អ្នកបង្កើត គេហទំព័រវីគីលីគ្ស។


លោក ជូលៀន អាសហ្ស ធ្វើសុន្ទរកថា តាមបង្អួចស្ថានទូតអេក្វាទ័រ កាលពីថ្ងៃអាទិត្យទី១៩សីហា

លោករ៉ាហ្វាអ៊ែល កូរ៉េអា (Rafael Correa) បានប្រកាសថា «យើងចាត់ទុកថា គ្រោះការទូតដ៏អាក្រក់ បានកើតឡើងពីថ្ងៃ នេះតទៅ ហើយនេះជាកំហុសដ៏ធំមួយ នៃវិស័យការទូតរបស់ចក្រភក្រអង់គ្លេស ដែលនិយាយថា [...]

នែល អាមស្រ្តងស្លាប់៖ ជំហ៊ានតូចនៅលើ ថានព្រះច័ន្ទ តែធំសំរាប់មនុស្សជាតិ

នែល អាមស្រ្តងស្លាប់៖ ជំហ៊ានតូចនៅលើ ថានព្រះច័ន្ទ តែធំសំរាប់មនុស្សជាតិ

បុរសអវកាសជនជាតិអាមេរិកាំង លោក នែល អាមស្រ្តង ដែលបានចុះដើរដំបូងគេ នៅលើថានព្រះច័ន្ទ បានរលត់សង្ខា ហើយ នៅថ្ងៃសៅរ៍ទី២៥សីហានេះ ក្នុងអាយុ៨២ឆ្នាំ។ មនុស្សសឹងតែគ្រប់គ្នាក្នុងពិភពលោក រាប់ទាំងប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា​ផង បានថ្លែងរំលឹងពីជីវប្រវត្តដ៏អស្ចារ្យរបស់ វិរបុរសរូបនេះ។ ពាក្យ «វីរបុរស» ដែលលោក នែល អាមស្រ្តង ខ្លួនលោកផ្ទាល់ មិនដែលនឹកឃើញ ចង់អោយគេហៅគាត់របៀបនេះនោះទេ។

នៅក្នុងសេចក្ដីប្រកាស ដែលបាននិយាយប្រាប់ពីការផុតរលត់សង្ខារបស់លោក​ ចេញដោយក្រុមគ្រួសារនោះ បាននិយាយ ថា លោកនែល អាមស្រ្តង (Neil Armstrong) អតីតបុរសអវកាសរួបនេះ បានចាត់ទុកថា នោះគឺគ្រាន់តែជាអ្វី ដែលគាត់ ត្រូវបំពេញ ក្នុងកត្តព្វកិច្ចការងាររបស់គាត់ប៉ុណ្ណោះ។ សេចក្ដីប្រកាសនោះ បញ្ជាក់ថា [...]

កម្ពុជា៖ គណបក្សនរោត្តមរណឫទ្ធិ ប្ដូឈ្មោះជា «គណបក្សជាតិនិយម»

កម្ពុជា៖ គណបក្សនរោត្តមរណឫទ្ធិ ប្ដូឈ្មោះជា «គណបក្សជាតិនិយម»

គណបក្សនរោត្តមរណឫទ្ធិ ក្នុងប្រទេសកម្ពុជាបានប្ដូឈ្មោះ កាលពីថ្ងៃសុក្រទី២៤សីហា មកជា «គណបក្សជាតិនិយម» វិញ។ គណបក្សនេះក៏បានសម្រេចបោះឆ្នោតផងដែរ លើកអតីតអគ្គលេខាលោក សៅ រ៉ានី អោយឡើងជាប្រធាន គណបក្សនេះ ជំនួសព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលទ្រង់បានប្រកាសជាលើកទីពីរ ក្នុងការដកព្រះកាយចេញពី ឆាកជីវិតនយោបាយ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១២កន្លងមក បន្ទាប់ពីបានបរាជ័យ ក្នុងនយោបាយមួយរបស់ ព្រះអង្គ ដែលចង់បម្រួបបម្រួមក្រុមអ្នករាជានិយម។


ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិយាងទៅបោះឆ្នោតកាលពីថ្ងៃ៣មិថុនឆ្នាំ២០១២កន្លងទៅ ក្នុងវត្តមួយនៃរាជធានីភ្នំពេញ។

ការសម្រេចចិត្ត ក្នុងការផ្លាស់ប្ដូរឈ្មោះនេះ បានសំដែងឡើង [...]

កម្ពុជា៖ បន្ទាប់ពីគល់ឈើមានសិល្ប៍ ឥឡូវដល់ «ដូងទេព»ម្ដង

កម្ពុជា៖ បន្ទាប់ពីគល់ឈើមានសិល្ប៍ ឥឡូវដល់ «ដូងទេព»ម្ដង

ដើមដូងដ៏ចំលែក ទំនងជាអាចផ្ដល់វេទមន្ដ ដែលបានព្យាបាលជំងឺតម្កាត់ទាំងឡាយ អោយជាសះស្បើយ តែគួរអោយស្ដាយ ដូងទេពនេះ មិនបានផ្ដល់ជាលេខឆ្នោត ឬ«កន្ទុយលេខ» ដែលនឹងអាចទាក់ទាញហ្វូងមនុស្ស ដូចជាគល់ឈើមានសិល្ប៍ លើកមុន នោះឡើយ។


ដើមដូងទេព មានគល់១៨។ រូបថត ភ្នំពេញប៉ុស្ដ៍

និយាយអោយមែនទែនទៅ នៅកម្ពុជា បើគេចាត់ទុកថា រុក្ខជាតិនោះ អាចមានសិល្ប៍ មហិទ្ធិរិទ្ធអ្វីមួយ ទោះជារុក្ខជាតិនោះ មានសភាពយ៉ាងដូចម្ដេចក៏ដោយ ក៏គេនាំគ្នាទៅគោរពបូជាដែរ។ កាលពីខែកក្កដាកន្លងទៅ មនោរម្យព័ងអាំងហ្វូ បានចុះ ផ្សាយម្ដងរួចទៅហើយ អំពីគល់ឈើមានសិល្ប៍ មួយនៅខេត្តពោធិ៍សាត់ ដែលអាចបញ្ចេញមហិទ្ធិរិទ្ធបានជាច្រើន ដូចជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...